ព័ត៌មានអន្តរជាតិ

ហុងកុង អំពាវនាវឱ្យមាន ការគោរពគ្នាទៅវិញទៅមក និងមិនមានការជ្រៀតជ្រែកពីអាមេរិក

ហុងកុង៖ មេដឹកនាំហុងកុង លោកស្រី Carrie Lam បានរិះគន់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ចំពោះការជ្រៀតជ្រែកម្តងហើយម្តងទៀត ជាមួយកិច្ចការផ្ទៃក្នុងរបស់ចិន និងហុងកុង ហើយបានអំពាវនាវ ឱ្យមានការគោរពគ្នាទៅវិញទៅមក និងទំនាក់ទំនងធម្មតា ដោយមិនគិតពីអ្នកណា ដែលក្លាយជាប្រធានាធិបតីបន្ទាប់។

នាយកប្រតិបត្តិរូបនេះ បានធ្វើការកត់សម្គាល់ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច របស់លោកស្រីទៅកាន់ទីក្រុងប៉េកាំង ក្នុងកំឡុងពេល ដែលលោកស្រី ត្រូវបានគេរាយការណ៍ថា បានទទួលការយល់ព្រម ពីលោកនាយករដ្ឋមន្រ្តី Han Zheng សម្រាប់ការគ្រប់គ្រងរដ្ឋបាល របស់លោកស្រី ក្នុងការប្រឆាំងនឹងរដ្ឋាភិបាល នៅក្នុងទឹកដីនេះ។

លោកស្រី បានហៅការជ្រៀតជ្រែក ដែលបានចោទប្រកាន់ថា មិនសមហេតុផលទាំងស្រុង និងបានបដិសេធ ការព្យួរកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន និងទណ្ឌកម្មសហរដ្ឋអាមេរិក ដែលបានដាក់លើលោកស្រី និងមន្ត្រីដទៃទៀត បន្ទាប់ពីការអនុម័តនៅក្នុងខែមិថុនា នៃច្បាប់សន្តិសុខជាតិ ដ៏ធំមួយសម្រាប់ហុងកុង៕ ដោយ៖ ឈូក បូរ៉ា

To Top