អត្ថបទ

ឆ្នាំ២០១៩នេះ ម្ចាស់រថយន្ត FORD កាន់តែសប្បាយរីករាយ ជាមួយនឹងដំណើរកំសាន្ត ADVENTURE ដ៏អស្ចារ្យឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង និងខេត្តចម្ប៉ាសាក់ ប្រទេសឡាវ

ភ្នំពេញ៖ ក្នុងដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៣ ឆ្នាំ២០១៩នេះ ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជន របស់ក្រុមហ៊ុន អ អិមអេ ខេមបូឌា នឹងកាន់តែ សប្បាយរីករាយជាមួយ នឹងដំណើរកម្សាន្ត ADVENTURE ឆ្លងដែន ដ៏អស្ចារ្យឆ្ពោះ ទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ នៅដើមខែធ្នូ ខាងមុខនេះ ពោលគឺ មានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩ ដោយមានអ្នកដំណើរ ប្រមាណ ៦០០នាក់ ដែលអ្នកចូលរួមនឹង រីករាយជាមួយ ទេសភាពព្រៃភ្នំ នៅតាមដងផ្លូវក្នុងទឹកដីខេត្តស្ទឹងត្រែង រួមជាមួយនឹងបទពិសោធន៍បោះជំរុំ ដ៏អស្ចារ្យ នៅលើវាលស្មៅ យ៉ាងស្រស់ត្រកាល នៃខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។

ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩នេះ រៀបចំ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMACambodia) នៅក្នុង ប្រទេសកម្ពុជា និងឧបត្ថម្ភកម្មវិធី ដោយក្រុមហ៊ុន PTT ខេមបូឌា ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា ,ក្រុមហ៊ុនភេសជ្ជៈកម្ពុជា Coca Cola, ធនាគារ KB Daehan Specialized Bank Plc. ហើយក៏មានការចូលរួមសហការ ជាមួយ AIA (Cambodia) Life Insurance ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s និង Dairy Queen, Philip General Insurance Cambodia, និងក្រុមហ៊ុន Cooper Tire។

ក្នុងដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩នេះ ក៏មានការសហការចូលរួមពីសំណាក់ ក្រមហ៊ុនឯកទេសបិត Sticker ថា្លការពារថ្នាំរថយន្ត Sticker City និងហាង នំប័ងបាយ័ន ក្នុងដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៣នេះ មានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩ ដោយមានអ្នកដំណើរ ប្រមាណ ៦០០នាក់ ដែលអ្នកចូលរួម នឹងរីករាយជាមួយទេសភាពព្រៃភ្នំ នៅតាមដងផ្លូវក្នុងទឹកដីខេត្តស្ទឹងត្រែង រួមជាមួយនឹងបទពិសោធន៍ បោះជំរុំដ៏អស្ចារ្យនៅលើវាលស្មៅយ៉ាងស្រស់ត្រកាលនៃ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាស ដើរទិញទំនិញជាច្រើនសំបូរបែប ក្នុងតម្លៃសមរម្យ ក្នុងផ្សារទំនើប នៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ថែមទៀតផង។

លោក ម៉ៃឈី ព្រីន (Michael Breen) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា “ក្រមហ៊ុន Ford Cambodia រៀបចំ ព្រឹត្តិការណ៍នេះឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជន Ford ទាំងអស់ដែលបានគាំទ្រក្រុមហ៊ុន Ford និងដើម្បីឱ្យអតិថិជនបានធ្វើដំណើរ កម្សាន្តចុងឆ្នាំ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ផងដែរ។ នេះជាឱកាសដ៏អស្ចារ្យមួយ ដើម្បីឲ្យអ្នកបានស្គាល់ និងរាប់អានមនុស្សថ្មីៗជាច្រើន និងបានធ្វើការណែនាំ និងចែករំលែកអំពីបទពិសោធន៍ក្នុងអាជីវកម្មរបស់ អ្នករួមជាមួយ ដំណើរកម្សាន្តបោះជំរុំ ដ៏អស្ចារ្យ ហើយសំខាន់បំផុត គឺទទួលបានបទពិសោធន៍ បើកបរប្រកបដោយភាពរីករាយជាមួយរថយន្ត Ford”។

លោក សេង វឹង ប្រធានគ្រប់គ្រងទូទៅ ផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរាល់ បណ្តាក្រុមហ៊ុនឧបត្ថម្ភទាំងអស់ ដែលបានជួយគាំទ្រដល់ដំណើរការ នៃកម្មវិធី ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩នេះ ។ លោករំពឹងថា ដំណើរកម្សាន្តឆ្នាំនេះ នឹងកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយ កាន់តែខ្លាំងជាងឆ្នាំមុនៗ ថែមទៀត ។

លោក បញ្ជាក់ថា “ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង១៣០គ្រឿងធ្វើដំណើរឆ្លងកាត់ទឹកដី ខេត្តស្ទឹងត្រែង ហើយឆ្ពោះទៅទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ដែលធ្វើអោយអតិថជន FORD ទទួលបានបទពិសោធន៍ ក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍ នៅលើទឹកដី ប្រទេសកម្ពុជាយើង និងប្រទេសឡាវផងដែរ”។

លោក លាង ម៉ារឌី អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកឥណទាន នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទក៏សូមថ្លែង អំណរគុណ ដល់ថ្នាក់ដឹកនាំ ទាំងអស់របស់ក្រុមហ៊ុន អអិម អេ ខេមបូឌា ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកហ្វដ ដែលផ្តល់នូវទំនុកចិត្ត និងភាពជឿជាក់ បានបើកឪកាសអោយ ធនាគារ KDSB បានធ្វើជាដៃគូ ក្នុងការផ្តល់កម្ចីជូនគ្រប់ អតិថិជនហ្វដទាំងអស់ ដើម្បីជាការឆ្លើយតបចំពោះក្រុមហ៊ុន ធនាគារ KDSB ក៏បានខិតខំប្រឹងប្រែងពង្រឹង សេវាកម្មរបស់ខ្លួនតាមរយៈ ការផ្តល់
អត្រាការប្រាក់ទាប សេវាអនុម័តឥណទាន ឆាប់រហ័ស ឯកសារងាយស្រួល ជាពិសេសនោះ គឺទទួលសិក្សាអតិថិជនហ្វដគ្រប់ ២៥ខេត្តក្រុង ក្រៅពីកម្ចីសម្រាប់ទិញ រថយន្ត ធនាគារក៏មានកម្ចីទិញផ្ទះ កម្ចីសម្រាប់អាជីវកម្ម និងពង្រីកមុខរបរ ជាមួយអត្រាការប្រាក់ប្រកួតប្រជែងផងដែរ។

លោក ហួង ស៊ុនហ៊ីន ប្រធានគ្រប់គ្រងស្ថានីយ៍ និងទីផ្សារលក់រាយ នៃក្រុមហ៊ុនប្រេងឥន្ធនៈ PTT Cambodia បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA Cambodia ដែលជឿជាក់លើ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន PTT Cambodia សម្រាប់កម្មវិធីដំណើរកម្សាន្ត Ford Adventure 2019 នេះ។ បច្ចុប្បន្ន ក្រុមហ៊ុន PPT (Cambodia) មាន៧៤ សាខាស្ថានីយ៍ប្រេងឥន្ធនៈ រួមជាមួយនឹង ហាងកាហ្វេ Amazon, ហាងលក់ទំនិញ Jiffy, បញ្ជរលក់អាហារ និងភេសជ្ជៈ និងបន្ទប់ទឹកស្អាត ដែលមាននៅគ្រប់
ស្ថានីយ៍ប្រេងឥន្ធនៈ PTT។ យើងនៅតែបន្តពង្រីកសេវាកម្ម និងស្ថានីយ៍របស់យើង ឲ្យកាន់តែច្រើនឡើងថែមទៀតនៅតាមបណ្ដាខេត្តនានា ដើម្បីឲ្យអតិថិជនមានភាពងាយស្រួលក្នុងការ ប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់យើង”។

លោកស្រី ឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេស នៃកក្រុមហ៊ុន ភេសជ្ជៈ CoCa Cola Cambodia បានមានប្រសាសន៍ថា “ក្រុមហ៊ុនកូកា-កូឡា មានក្តីសោមនស្សជាខ្លាំង ដែលបានក្លាយខ្លួន ជាអ្នកឧបត្ថម្ភធំនូវភេសជ្ជៈសម្រាប់ កម្មវិធី Ford Adventure 2019។ ផលិតផលរបស់យើងតែងតែ ផ្តល់ជូនអ្នកពិសានូវភាពសប្បាយរីករាយ និងអារម្មណ៍ ស្រស់ស្រាយ នៅគ្រប់ឱកាសជួបជុំនានា ហើយពិតជាសាកសមឥតខ្ចោះ ក្នុងដំណើរផ្សងព្រេង ដ៏អស្ចារ្យមួយនេះ។

លើសពីនេះទៅទៀត លោក សេង វឹង ក៏បានបន្ថែមទៀតថា ដំណើរកំសាន្ត FORD Adventure មិនត្រឹមតែ ជាការកំសាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះ ទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នា ទៅវិញទៅមករបស់អតិជន FORD និងបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia។

គួររំលឹកថា ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ២០០៧ ទៅខេត្តមណ្ឌលគិរី , ឆ្នាំ២០០៨ ទៅកាន់ខេត្តរតនគិរី , ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន ,ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ទឹកដីខេត្តចម្បាំសាក់ ប្រទេសឡាវ ,ឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ២០១៣ ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ,ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ,ឆ្នាំ២០១៥ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ,ឆ្នាំ២០១៦ ទៅកាន់ខេត្តបុរីរាម ,ឆ្នាំ២០១៧ ទៅកាន់ទីក្រុងប៉ាតាយ៉ា និងឆ្នាំ២០១៨ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយមានចំនួនអ្នកចូលរួម កើនឡើងជាបន្តបន្ទាប់៕

To Top
×