អត្ថបទ

អ្នកកំពង់ស្ពឺត្រៀម! ពេជ្រ សោភា ដឹកដៃ នី រតនា ដោយទាំង រ៉េត ស៊ូហ្សាណា ទៅសម្តែងលើឆាកតន្រ្តី Cambodia Brew the Beat នាចុងសប្តាហ៍នេះ

ខេត្តកំពង់ស្ពឺ នឹងក្លាយជាគោលដៅ ទី៣ហើយ ដែលតន្រ្តីទេសចរ Cambodia Brew the Beat របស់ស្រាបៀរកម្ពុជា ត្រូវទៅដល់នាចុងសប្តាហ៍ថ្ងៃទី ២១ និង២២ ខែធ្នូនេះ នៅបរិវេណទីធ្លាដីឡូត៍ឧកញ្ញ៉ា ឈួន គីមសាន តាមបណ្តោយផ្លូវជាតិលេខ៤ ប្រមាណ ៣០០ម៉ែត្រ ពីផ្សារកំពង់ស្ពឺ។

ការសម្តែងជូន ពលរដ្ឋកម្ពុជា នៅខេត្តកំពង់ស្ពឺ នេះនឹងត្រូវដឹកនាំដោយ កំពូលតារា ចម្រៀងអ្នកនាង ពេជ្រ សោភា ចូលរួម ផ្តល់ភាពសប្បាយរីករាយបន្ថែម ដោយកញ្ញា រ៉េត ស៊ូហ្សាណា លោក ហ្សូណូ លោក នី រតនា អ្នកនាង សុគន្ធ នីសា និង តារាចម្រៀងហង្សមាស ផ្សេងទៀតផងដែរ។

ការជូនដំណឹងនេះ ចាត់ទុកថាជាការអញ្ជើញ ដល់បងប្អូនអ្នកខេត្តកំពង់ស្ពឺ ដើម្បីចូលរួមរាំលេងកម្សាន្ត ជាមួយការប្រគំតន្ត្រី ដ៏សប្បាយរីករាយមួយនេះ ដែលអនុញ្ញាតិឱ្យចូលរួម ដោយសេរីចាប់ពីម៉ោង ៦ល្ងាច រហូតដល់ពាក់កណ្តាលអាធ្រាត្រ។ ហើយការប្រគំតន្រ្តីនេះទៀតសោត ក៏នឹងមានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស ចាប់ពីម៉ោង៨ល្ងាចតទៅ ផងដែរ។  

នៅក្នុងកម្មវិធីនេះ នឹងមានការលក់ដូរ ភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមមាន ស្រាបៀរកម្ពុជា ស្រាបៀរស្តោត បាលីប្លេក(Barrely Black) ទឹកក្រូអាយស៍(IZE ) ភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) និង ទឹកបរិសុទ្ធកម្ពុជារួមជាមួយនឹង ម្ហូបអាហារឆ្ងាញ់ៗ ប្រកបដោយអនាម័យ ពីចុងភៅជំនាញៗផងដែរ៕ សូមពិសាដោយការទទួលខុសត្រូវ!

To Top