អត្ថបទ

អតិថិជន អាចទូទាត់ វិក្កយបត្រទឹក ដោយឥតគិតថ្លៃសេវា តាមកម្មវិធីទូរស័ព្ទដៃ Bank! Bank របស់ធនាគារ ជីប ម៉ុង

ភ្នំពេញ៖ ចាប់ពីពេលនេះទៅ អតិថិជនអាចទូទាត់ វិក្កយបត្រ័ទឹក របស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ តាមកម្មវិធីទូរសព្ទដៃ របស់ធនគារ ជីប ម៉ុង ខមមើលសល ប៊ែង បានយ៉ាងងាយស្រួល បន្ទាប់ពីធនាគារ បានចុះអនុស្សារណៈ យោគយល់គ្នា ស្តីពីកិច្ចសហការជាមួយ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះតទៅ ។ 

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ថ្លែងថា កិច្ចសហការ រវាងធនាគារ ជីប ម៉ុង និងរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ជួយពង្រីកវិសាលភាព និងបង្កើតជម្រើសបន្ថែម សម្រាប់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ជូនដល់អតិថិជនទាំងអស់ ក្នុងការទូទាត់ វិក្កយបត្រទឹក តាមកម្មវិធីទូរសព្ទដៃ របស់ធនាគារ ជីបម៉ុង។

ក្នុងនោះលោកបណ្ឌិត ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ជឿជាក់ថា ការចាប់ដៃគូសហការណ៍ ជាមួយនឹងធនាគារ ជីប ម៉ុង នឹងផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលមមាញឹក ក្នុងការបំពេញការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃ។ជាមួយនឹង ការប្រើប្រាស់កម្មវិធីទូរសព្ទ របស់ធនាគារ ជីប ម៉ុង ប្រជាពលរដ្ឋអាច ទូទាត់ថ្លៃទឹក បានដោយងាយស្រួល ហើយចំណេញពេលវេលា និងមិនចាំបាច់បង់ថ្លៃសេវា បន្ថែមក្នុងការទូទាត់ទៀតផង។

សូមរំលឹកថា ដើម្បីទូទាត់វិក្កយបត្រទឹក តាមទូរសព្ទដៃ ដោយឥតគិតថ្លៃសេវា លោកអ្នកគ្រាន់តែ បង្កើតគណនី ធនគារ ជីប ម៉ុង ខមមើសល ប៊ែង និងទាញយកកម្មវិធី Bank! Bank! របស់ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង លោកអ្នកអាចប្រើប្រាស់បាន៕

To Top