អត្ថបទ

Playgame របស់ សែលកាត បានឈ្នះពានរង្វាន់ កីឡាអេឡិចត្រូនិក និងហ្គេមអនឡាញ ប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២

ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនទូរគមនាគមន៍របស់កម្ពុជា ដែលឈ្នះពានរង្វាន់ច្រើនជាងគេបំផុត ទទួលបានពានរង្វាន់អន្តរជាតិមួយទៀតហើយ ដែលលើកនេះជាការឈ្នះរង្វាន់ ក្នុងប្រភេទវេទិកាហ្គេមអនឡាញរបស់ខ្លួនគឺPlaygame។

នៅឆ្នាំនេះផងដែរ គម្រោង Playgame Unlimited ត្រូវបានដាក់ពាក្យចុះឈ្មោះ ក្នុងពានរង្វាន់ប្រភេទហ្គេមអនឡាញ ហើយបានឈ្នះពានរង្វាន់ កីឡាអេឡិចត្រូនិក និងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២ ពីទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ។

ការប្រកាសនេះត្រូវបានធ្វើឡើងជាផ្លូវការ នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើង នៅការិយាល័យកណ្តាលសែលកាត ស្របពេលជាមួយគ្នា នៃការដាក់ដំណើរការផលិតផលថ្មីមួយទៀតគឺ Playgame Cloud ដែលជាវេទិកាហ្គេមអនឡាញ ដំបូងគេបង្អស់របស់កម្ពុជា។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានឈ្នះពានរង្វាន់មួយនេះ។ វាបានបង្ហាញពីសក្ខីភាព ក្នុងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីបង្កើតវេទិកា សម្រាប់សហគមន៍ហ្គេមអនឡាញ ដែលកំពុងតែរីកចម្រើននៅកម្ពុជា។ នេះក៏បង្ហាញពីការយកចិត្តទុកដាក់ របស់យើងទៅលើតម្រូវការរបស់អតិថិជន ហើយយើងនឹងព្យាយាមបំពេញនូវរាល់តម្រូវការជាមួយផលិតផលដែលទើបតែទទួលបានពានរង្វាន់មួយនេះ” ។

សែលកាត បានចូលរួមអភិវឌ្ឍន៍វិស័យ កីឡាអេឡិចត្រូនិកនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ និងបានបង្កើតកម្មវិធីរួមទាំងភាពជាដៃគូសហការ ដើម្បីផ្គត់ផ្គង់ដល់សហគមន៍ហ្គេមអនឡាញ ដែលកំពុងរីកចម្រើននៅកម្ពុជា។

Playgame របស់ សែលកាត គឺជាគំនិតផ្តួចផ្តើម ដែលបានដាក់ដំណើរការ កាលពីខែមេសា ឆ្នាំ២០២០ ដោយមានគោលបំណងប្រមូលយក និងទាក់ទាញយុវជនឱ្យកាន់តែច្រើនឡើង តាមរយៈការទាញយកផ្នែកមួយដែលមិនសូវទទួលបានការ យកចិត្តទុកដាក់នៅលើទីផ្សារកន្លងមក និងបង្កើតតួនាទីពិសេសៗដែលពាក់ព័ន្ធនឹងតម្រូវការរបស់អតិថិជន។

Playgame បានភ្ជាប់មកជាមួយនូវកញ្ចប់ នៃវេទិកាសង្គមអនឡាញ បណ្តាអ្នកមានទេពកោសល្យ ផ្នែកកីឡាអេឡិចត្រូនិកជាច្រើនរូប ក្រុមកីឡាករអេឡិចត្រូនិក ក្រុមCasters និង ក្រុមStreamers ដើម្បីផ្គត់ផ្គង់ដល់តម្រូវការនៃមាតិកាដែលមានភាពប្លែកថ្មី លេចធ្លោ និងមានជាកញ្ចប់ទិន្នន័យ ពីគម្រោង Playgame Unlimited។

វេទិកា Playgame បម្រើតម្រូវការជារួម ដល់សហគមន៍ហ្គេមអនឡាញ ហើយបើកឱ្យប្រើប្រាស់ដោយសេរីសម្រាប់អ្នកចូលចិត្តលេងហ្គេមទាំងអស់ ដោយមិនគិតពីប្រភេទស៊ីមកាត ដែលពួកគាត់កំពុងប្រើប្រាស់។ វេទិកានេះរួមមានកញ្ចប់ទិន្នន័យ Virtual Shop ដែលផ្តល់ជូនសេវាកម្មទាក់ទង នឹងរបៀបរស់នៅ និងផលិតផលសម្រាប់ហ្គេមអនឡាញពីម៉ាកល្បីៗដូចជា Steam Discord Netflix និងម៉ាកជាច្រើនផ្សេងទៀត រួមទាំងរូបិយប័ណ្ណសម្រាប់លេងហ្គេមPlaycoins និងការចុះឈ្មោះចូលរួម ការប្រកួតកីឡាអេឡិចត្រូនិកផងដែរ។

ម៉្យាងវិញ ទៀតគម្រោង Playgame Unlimited ក៏ផ្តល់នូវទិន្នន័យឥតកំណត់ ក្នុងការប្រកួតកីឡាអេឡិចត្រូនិកដ៏ពេញនិយម ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ រួមមានវិញ្ញាសារ Mobile Legends Bang Bang PUBG Free Fire Rules of Survival និង Bullet Angel ដែលមាននៅក្នុងគម្រោងទិន្នន័យ ឥតដែនកំណត់ 5-in-1។

ការអភិវឌ្ឍន៍បន្ថែមទៀត រួមមានកិច្ចសន្យាផ្តាច់មុខ ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលនាំមកនូវការប្រកួតកីឡាអេឡិចត្រូនិកជាបន្តបន្ទាប់ ទាំងការជូបជុំដោយផ្ទាល់ និងតាមរៀបចំតាមប្រព័ន្ធអនឡាញ ថែមទាំងផ្តល់ឱកាសសម្រាប់ក្រុមកីឡាករអេឡិចត្រូនិក ក្នុងស្រុកអាចចូលរួមការប្រកួត ជាតំណាងឲ្យប្រទេស និងបានការទទួលស្គាល់ទាំងក្នុងស្រុក និងក្រៅស្រុក។ ភាពជាដៃគូសហការនេះ បានធ្វើឱ្យវិស័យកីឡាអេឡិចត្រូនិករបស់កម្ពុជាទទួលបានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារការប្រកួតដែលរៀបចំជាប្រចាំ និងការប្រកួតរង្វាន់ជើងឯក ដែលរៀបចំរួមគ្នាដោយ សែលកាត និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានបន្ថែមថា “សែលកាត ជឿជាក់លើការបង្កើតភាពជាដៃគូសហការដ៏រឹងមាំនេះ ដើម្បីផ្តល់ជូនអតិថិជនរបស់យើង នូវផលិតផលដែលមានលក្ខណៈពិសេស និងគុណភាពមានកម្រិតខ្ពស់។ យើងមានមោទនភាព ដែលបានដើរតួនាទីយ៉ាងសំខាន់នេះក្នុងការបង្កើតវេទិកាសម្រាប់សហគមន៍ហ្គេមអនឡាញ ដែលកំពុងតែរីកចម្រើនរបស់ប្រទេសកម្ពុជា ឱ្យកាត់តែប្រសើរឡើង។ នេះក៏ជាផ្នែកមួយ នៃការប្ដេជ្ញាចិត្តបន្តរបស់យើងក្នុងការគាំទ្រ ដល់វិស័យឌីជីថលរូបនីយកម្មរបស់កម្ពុជា»។ 

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ជាប្រធានសហពន្ធ័កីឡាអេឡិចត្រូនិក បានអបអរសាទរដល់ក្រុមហ៊ុន សែលកាត ចំពោះសមិទ្ធិផលនេះ និងសម្រាប់ការជួយគាំទ្រ ដល់ការរីកចម្រើនកីឡាអេឡិចត្រូនិក របស់កម្ពុជា។ “ពានរង្វាន់នេះបង្ហាញពីតួនាទីដ៏សំខាន់ របស់សែលកាត ដែលជោគជ័យក្នុងការប្រកួតប្រជែង និងបន្តគាំទ្រសហគមន៍ហ្គេមអនឡាញនៅកម្ពុជា ឱ្យកាន់តែរីកចម្រើននិងរឹងមាំ”។

អ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិក គឺលោក Ream Angkor បានចូលរួមអបអរសាទរ ដល់សែលកាត ថា“នេះជាពានរង្វាន់ដ៏ស័ក្តិសមព្រោះថា សែលកាត បានដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់កីឡាអេឡិចត្រូនិកនៅទូទាំងប្រទេសកម្ពុជា។ អរគុណចំពោះការច្នៃប្រឌិតរបស់ សែលកាត ដែលសហគមន៍ហ្គេមអនឡាញរបស់យើង អាចពង្រីកបានយ៉ាងឆាប់រហ័ស និងទទួលបានឱកាសក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ”។

នេះជាលើកទី៣ ហើយដែល សែលកាត បានឈ្នះពានរង្វាន់ពីទស្សនាវដ្ដី ពាណិជ្ជកម្មអន្តរជាតិ ។ សែលកាត បានឈ្នះរង្វាន់ បណ្តាញទូរស័ព្ទចល័តល្អបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុង ឆ្នាំ២០១៩ និងពានរង្វាន់ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តល្អជាងគេបំផុត នៅកម្ពុជាប្រចាំឆ្នាំ ២០២០ ។

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ https://intlbm.com/Awardlist-2022/#tab-158753

To Top