បរទេស៖ យើងបានដឹងមកហើយថា ការស្លាប់របស់លោក George Floyd បុរសស្បែកជនជាតិអាមេរិក មកដល់ថ្ងៃនេះ គឺបានធ្វើឲ្យមាន ភាពចលាចល នៅទូទាំងប្រទេសអាមេរិក និងបណ្តាលោកខាងលិច មួយចំនួនទៀតផងដែរ អស់រយៈពេល១សប្តាហ៍មកហើយ។ ប៉ូលីស៤នាក់ ត្រូវបានតុលាការផ្តន្ទាទោស រួចរាល់ផងដែរ ប៉ុន្តែករណីប៉ូលិស២នាក់ ក្នុងចំណោមនោះ ត្រូវបានមេធាវីការពារ បានលើកឡើងថា ពួកគាត់ទើបតែ បានចូលបម្រើការងារ...
ប៉េកាំង៖ ប្រទេសចិន បានទាមទារឱ្យសហរដ្ឋអាមេរិក មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីសេតវិមាន បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការបង្ក្រាបរបស់យោធា ទៅលើការតវ៉ាប្រឆាំង លទ្ធិប្រជាធិបតេយ្យ នៅទីលានធានអានមេន នៅទីក្រុងប៉េកាំង ក្នុងឆ្នាំ ១៩៨៩ ។ អ្នកនាំពាក្យ ក្រសួងការបរទេស លោក Geng Shuang បានប្រាប់អ្នកសារព័ត៌មានថា“ យើងជំរុញឲ្យសហរដ្ឋអាមេរិក...
បរទេស៖ មេបញ្ជាការកងទ័ពអាមេរិក ប្រចាំនៅប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិន កំពុងតែប្រើប្រាស់មេរោគកូរ៉ូណា ជារនាំងបិទបាំង ដើម្បីជំរុញការអះអាង កម្មសិទ្ធិទឹកដី នៅដែនសមុទ្រចិនខាងត្បូង តាមរយៈការបង្កើន សកម្មភាពទ័ពជើងទឹក ជាមធ្យោបាយបំភ័យប្រទេសដទៃនានា ដែលអះអាងកម្មសិទ្ធិ នៅដែនទឹកនោះដែរ។ លោកឧត្តមសេនីយ៍ កងទ័ពអាមេរិក លោក Kevin Schneider បានមានប្រសាសន៍ថា មានសកម្មភាពកើនឡើង...
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ នៅថ្ងៃសុក្រនេះ បានធ្វើការគម្រាមសម្លាប់ឈ្មួញថ្នាំញៀន ក្រោយប៉ូលីសរឹបអូសបាន ថ្នាំប្រភេទមេតំហ្វេតាមីន ៧៥៦គីឡូក្រាម ដែលជាការដឹកជញ្ជូនដ៏ធំមួយ ដែលលោកនិយាយថា បានបង្ហាញឲ្យឃើញថា ប្រទេសអាស៊ីអាគ្នេយ៍នេះ បានក្លាយជាចំណុច ផ្លាស់ប្តូរគ្នាសម្រាប់ថ្នាំញៀន។ ដោយពោលសំដៅ ដល់បញ្ហាថ្នាំញៀន លោក ឌូតឺតេ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើអ្នកបំផ្លាញប្រទេសរបស់ខ្ញុំ...
បរទេស៖ មុននេះ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានលើកឡើងថា ទាហានជើងចាស់ជើងទឹក គឺលោក Michael White ដែលត្រូវបានគេឃុំឃាំង នៅអ៊ីរ៉ង់អស់រយៈពេលជាង ៦០០ ថ្ងៃ ឥឡូវនេះកំពុងធ្វើដំណើរត្រឡប់ទៅ សហរដ្ឋអាមេរិកវិញហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានសរសេរសារអរគុណដល់អ៊ីរ៉ង់ បន្ទាប់ពីលោក Michael White ទាហានជើងចាស់ជើងទឹកត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសនេះ ដោយកត់សម្គាល់ថា វាបង្ហាញថា“ កិច្ចព្រមព្រៀងមួយអាចទៅរួច” ។ យោងតាមលោក ត្រាំ គឺលោក White បានធ្វើដំណើរទៅកាន់ទីក្រុង Zurich ប្រទេសស្វីស បន្ទាប់ពីចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយគ្រោងនឹងឡើងយន្តហោះទៅសហរដ្ឋអាមេរិក “ឆាប់ៗនេះ” ។ លោក ដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា អ្នកជាប់ឃុំជនជាតិអាមេរិកជាង ៤០ នាក់ត្រូវបានគេនាំត្រឡប់មកផ្ទះវិញចាប់តាំងពី លោកចូលកាន់តំណែង៕ប្រែសម្រួលៈ ណៃ តុលា
យេរ៉ូសាឡឺម៖ អ្នកជំនាញវេជ្ជសាស្រ្តអ៊ីស្រាអែល បានលេីកឡេីងថាការសហការអន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការផលិតវ៉ាក់សាំងការពារជំងឺាតត្បាតកូវីដ-១៩ ដើម្បីជួយសង្គ្រោះជីវិតមនុស្សទូទាំងពិភពលោក។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩ អ្នកស្រាវជ្រាវជាច្រើនក្រុមនៅជុំវិញពិភពលោកបានខិតខំយ៉ាងខ្លាំង ដើម្បីស្វែងរកវ៉ាក់សាំង ឬថ្នាំព្យាបាលឱ្យបានឆាប់តាមដែលអាចធ្វេីទៅបាន។ លោកស្រី Dina Ben-Yehuda ជាព្រឹទ្ធបុរសសាលាថ្នាំនៅឯសាកលវិទ្យាល័យហេប្រឺ នៃក្រុងហ្សេរ៉ូសាឡឹម បានលេីកឡេីងថាប្រទេសមួយស្ទើរតែមិនអាចទទួលបានជោគជ័យដោយការអភិវឌ្ឍវ៉ាក់សាំងនោះបានទេ។ លោកស្រីបានសង្កត់ធ្ងន់ថា“ យើងត្រូវការកិច្ចសហការអន្តរជាតិ ដើម្បីជួយសង្គ្រោះពិភពលោក ហើយខ្ញុំសង្ឃឹមថាគ្មាននរណាអាចបំភ្លេចបានឡើយ” ។ លោកស្រី បានកោតសរសើរប្រទេសចិន ចំពោះតម្លាភាពក្នុងការចែករំលែក...
ភ្នំពេញ៖ ជានិច្ចកាលសមត្ថកិច្ច តែងតែបង្ក្រាបករណីឆបោក ឲ្យផ្ញើលុយតាមវីង ជាហូរហែរនិងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយ ជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើស យកល្បិចដដែលនេះ ទៅបោកប្រាស់អ្នកផ្សេងទៀត បាន ក្នុងនោះផងដែរ។ សូម្បីតែ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋ តោងមានការប្រុងប្រយ័ត្ន...
ប៉េកាំង៖ ប្រទេសចិន មានការសោកស្តាយចំពោះការ សម្រេចចិត្តរបស់ សហរដ្ឋអាមេរិក ក្នុងការផ្អាកជើងហោះហើរដឹកអ្នកដំណើររបស់ក្រុមហ៊ុន ដឹកជញ្ជូនចិន ទៅនិងមកពីសហរដ្ឋអាមេរិក នេះបើយោងតាមអ្នកនាំ ពាក្យក្រសួងការបរទេសចិន ។ អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍មួយ ដែលចេញកាលពីថ្ងៃពុធដោយក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក ដែលបានប្រកាសបញ្ជាឱ្យផ្អាកការហោះហើរ ដឹកអ្នកដំណើររបស់ក្រុមហ៊ុនដឹកជញ្ជូនចិន ទៅនិងមកពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៦ ខែមិថុនា។ លោក...
គិតជាសរុបចំនួន អតិថិជនឈ្នះទឹកប្រាក់ ៥លានរៀលពីក្រវិល កំប៉ុង ស្រាបៀរ កម្ពុជាក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៥ ដល់៣១ ខែឧសភានេះ មានចំនួន១៧នាក់ ដែលមកពី៥ខេត្តក្រុង ដូចខាងក្រោម។ អ្នកមានសំណាង មកពីភ្នំពេញមានចំនួន១០នាក់ កណ្តាល២នាក់ បាត់ដំបង២នាក់ កំពត២នាក់ និង រតនៈគិរី១នាក់ផងដែរ។ នៅមានរង្វាន់ជាច្រើនទៀត កំពុងរង់ចាំអតិថិជន ស្រាបៀរ...