ព័ត៌មានអន្តរជាតិ

អ្នកជំនាញអ៊ីស្រាអែល៖​ វ៉ាក់សាំងប្រឆាំង ជំងឺកូវីដ-១៩​ ត្រូវការកិច្ចសហប្រតិបត្ដិការអន្ដរជាតិ

យេរ៉ូសាឡឺម៖​ អ្នកជំនាញវេជ្ជសាស្រ្តអ៊ីស្រាអែល​ បានលេីកឡេីងថាការសហការអន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការផលិតវ៉ាក់សាំងការពារជំងឺាតត្បាតកូវីដ-១៩ ដើម្បីជួយសង្គ្រោះជីវិតមនុស្សទូទាំងពិភពលោក។

 ចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩​ អ្នកស្រាវជ្រាវជាច្រើនក្រុមនៅជុំវិញពិភពលោកបានខិតខំយ៉ាងខ្លាំង​ ដើម្បីស្វែងរកវ៉ាក់សាំង​ ឬថ្នាំព្យាបាលឱ្យបានឆាប់តាមដែលអាចធ្វេីទៅបាន។ 

 លោកស្រី​ Dina Ben-Yehuda ជាព្រឹទ្ធបុរសសាលាថ្នាំនៅឯសាកលវិទ្យាល័យហេប្រឺ​ នៃក្រុងហ្សេរ៉ូសាឡឹម​ បានលេីកឡេីងថាប្រទេសមួយស្ទើរតែមិនអាចទទួលបានជោគជ័យដោយការអភិវឌ្ឍវ៉ាក់សាំងនោះបានទេ។ 

ផ្ទាំងពាណិជ្ជកម្ម

 លោកស្រីបានសង្កត់ធ្ងន់ថា“ យើងត្រូវការកិច្ចសហការអន្តរជាតិ​ ដើម្បីជួយសង្គ្រោះពិភពលោក​ ហើយខ្ញុំសង្ឃឹមថាគ្មាននរណាអាចបំភ្លេចបានឡើយ” ។

 លោកស្រី​ បានកោតសរសើរប្រទេសចិន​ ចំពោះតម្លាភាពក្នុងការចែករំលែក​ ការស្រាវជ្រាវរបស់ខ្លួនទាក់ទងនឹងមេរោគឆ្លង​ ដែលបណ្តាលឱ្យមានជំងឺរាតត្បាតរ៉ាំរ៉ៃមួយនេះ៕

To Top