ព័ត៌មានអន្តរជាតិ

លោក ឌូតឺតេ គម្រាមសម្លាប់ឈ្មួញថ្នាំញៀន ក្រោយការរឹបអូសថ្នាំញៀនដ៏ធំ

បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ នៅថ្ងៃសុក្រនេះ បានធ្វើការគម្រាមសម្លាប់ឈ្មួញថ្នាំញៀន ក្រោយប៉ូលីសរឹបអូសបាន ថ្នាំប្រភេទមេតំហ្វេតាមីន ៧៥៦គីឡូក្រាម ដែលជាការដឹកជញ្ជូនដ៏ធំមួយ ដែលលោកនិយាយថា បានបង្ហាញឲ្យឃើញថា ប្រទេសអាស៊ីអាគ្នេយ៍នេះ បានក្លាយជាចំណុច ផ្លាស់ប្តូរគ្នាសម្រាប់ថ្នាំញៀន។

ដោយពោលសំដៅ ដល់បញ្ហាថ្នាំញៀន លោក ឌូតឺតេ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើអ្នកបំផ្លាញប្រទេសរបស់ខ្ញុំ តាមរយៈការចែកចាយថ្នាំញៀន មានទំហំគិតជាទឹកប្រាក់ ៥,១ពាន់លានប៉េសូនោះ ខ្ញុំនឹងសម្លាប់អ្នក”។ លោកមិនបាននិយាយ ពីកន្លែងដែលថ្នាំញៀនទាំងនោះ ត្រូវបានគេយកមកនោះទេ ប៉ុន្តែបាននិយាយថា ប្រទេសហ្វីលីពីន គឺជាមជ្ឈមណ្ឌលផ្លាស់ប្តូរគ្នាមួយ សម្រាប់ក្រុមទំនើបថ្នាំញៀនម៉ិកស៊ិក។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងរបាយការណ៍មួយ អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សរាប់ម៉ឺនាក់ ក្នុងប្រទេសហ្វីលីពីន អាចនឹងត្រូវសម្លាប់ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ស្របពេលមានិទណ្ឌភាព សម្រាប់ប៉ូលីសនិងការញុះញង់ ឲ្យមានអំពើហិង្សា ដោយមន្ត្រីជាន់ខ្ពស់៕ ប្រែសម្រួល៖ប៉ាង កុង

To Top