ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ អរគុណអ៊ីរ៉ង់ ដែលដោះលែង ទាហាន ជើងចាស់ អាមេរិក ចេញពីពន្ធនាគារ

បរទេស៖ មុននេះ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានលើកឡើងថា ទាហានជើងចាស់ជើងទឹក គឺលោក Michael White ដែលត្រូវបានគេឃុំឃាំង នៅអ៊ីរ៉ង់អស់រយៈពេលជាង ៦០០ ថ្ងៃ ឥឡូវនេះកំពុងធ្វើដំណើរត្រឡប់ទៅ សហរដ្ឋអាមេរិកវិញហើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានសរសេរសារអរគុណដល់អ៊ីរ៉ង់ បន្ទាប់ពីលោក Michael White ទាហានជើងចាស់ជើងទឹកត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសនេះ ដោយកត់សម្គាល់ថា វាបង្ហាញថា“ កិច្ចព្រមព្រៀងមួយអាចទៅរួច” ។ 

យោងតាមលោក ត្រាំ គឺលោក White បានធ្វើដំណើរទៅកាន់ទីក្រុង Zurich ប្រទេសស្វីស បន្ទាប់ពីចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយគ្រោងនឹងឡើងយន្តហោះទៅសហរដ្ឋអាមេរិក “ឆាប់ៗនេះ” ។

លោក ដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា អ្នកជាប់ឃុំជនជាតិអាមេរិកជាង ៤០ នាក់ត្រូវបានគេនាំត្រឡប់មកផ្ទះវិញចាប់តាំងពី លោកចូលកាន់តំណែង៕ប្រែសម្រួលៈ ណៃ តុលា

To Top