ព័ត៌មានអន្តរជាតិ

ប៉ូលិស២នាក់ ដែលពាក់ព័ន្ធនឹងករណី ស្លាប់លោក George Floyd នោះ ទើបតែបំពេញការងារ៤ថ្ងៃ

បរទេស៖ យើងបានដឹងមកហើយថា ការស្លាប់របស់លោក George Floyd បុរសស្បែកជនជាតិអាមេរិក មកដល់ថ្ងៃនេះ គឺបានធ្វើឲ្យមាន ភាពចលាចល នៅទូទាំងប្រទេសអាមេរិក និងបណ្តាលោកខាងលិច មួយចំនួនទៀតផងដែរ អស់រយៈពេល១សប្តាហ៍មកហើយ។

ប៉ូលីស៤នាក់ ត្រូវបានតុលាការផ្តន្ទាទោស រួចរាល់ផងដែរ ប៉ុន្តែករណីប៉ូលិស២នាក់ ក្នុងចំណោមនោះ ត្រូវបានមេធាវីការពារ បានលើកឡើងថា ពួកគាត់ទើបតែ បានចូលបម្រើការងារ បានមិនដល់៤ថ្ងៃឡើយ នៅក្នុងថ្ងៃកើតហេតុ ២៥ខែឧសភានោះ ហើយបន្តទៀតថា ពួកគាត់មិនអាចសម្រេចចិត្តអ្វីបានឡើយ ក្រៅតែពីស្តាប់តាមបញ្ជា របស់ប៉ូលិសជាន់ខ្ពស់ នៅក្នុងក្រុមនោះ គឺលោក Derek Chauvin។

កន្លងមក មានការរាយការណ៍ដែរ ប៉ូលិសទាំង២រូបនោះ ដែលមានឈ្មោះថា J.Alexander Keung និង Thomas Lane បានក្លាយ ខ្លួនជាប៉ូលិសពេញសិទ្ធិ តាំងតែពីខែធ្នូមកម្ល៉េះ ប៉ុន្តែស្រាប់តែមកដល់ថ្ងៃព្រហស្បតិ៍នេះ មេធាវីការពារក្តីបានបញ្ជាក់ថា ពួកគេទើបចូលបម្រើការងារ
បានមិនដល់៤ថ្ងៃ ឡើយទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top