ព័ត៌មានអន្តរជាតិ

ចិនទទូចដល់អាមេរិក កុំឲ្យលូកដៃចូលកិច្ចការផ្ទៃក្នុង លើការតវ៉ាឆ្នាំ១៩៨៩

ប៉េកាំង៖ ប្រទេសចិន បានទាមទារឱ្យសហរដ្ឋអាមេរិក មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីសេតវិមាន បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការបង្ក្រាបរបស់យោធា ទៅលើការតវ៉ាប្រឆាំង លទ្ធិប្រជាធិបតេយ្យ នៅទីលានធានអានមេន នៅទីក្រុងប៉េកាំង ក្នុងឆ្នាំ ១៩៨៩ ។

អ្នកនាំពាក្យ ក្រសួងការបរទេស លោក Geng Shuang បានប្រាប់អ្នកសារព័ត៌មានថា“ យើងជំរុញឲ្យសហរដ្ឋអាមេរិក បោះបង់ចោលការរើសអើង មនោគមវិជ្ជា គ្រប់គ្រងកិច្ចការរបស់ខ្លួន ហើយឈប់ប្រើប្រាស់សិទ្ធិមនុស្ស សាសនា និងបញ្ហាដែលទាក់ទងនឹងហុងកុង ដើម្បីជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន” ។

ទាក់ទិននឹងការតវ៉ា របស់ធានអានមេន“ ប្រទេសចិនបានជ្រើសរើស ផ្លូវអភិវឌ្ឍន៍ត្រឹមត្រូវ ហើយខ្លួនក៏ទទួលបានការគាំទ្រ យ៉ាងស្មោះស្ម័គ្រពីសំណាក់ មហាជនទូទៅផងដែរ” ដោយថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានប្រារព្ធខួបលើកទី៣១ នៃឧប្បត្តិហេតុនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top