GENEVA៖ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា អង្គការសុខភាពពិភពលោកមាន ការសោកស្តាយចំពោះការសម្រេចចិត្តរបស់ សហរដ្ឋអាមេរិកក្នុងការបញ្ឈប់ ការផ្តល់មូលនិធិរបស់ខ្លួនដល់អង្គការសុខភាពពិភពលោក។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ពីទីក្រុងហ្សឺណែវលោក Tedros បាននិយាយថា...
បរទេស៖ នៅពេលដែលប្រទេសចិនត្រូវរងគ្រោះដោយវីរុសកូរ៉ូណាកាលពីចុងខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ បានថ្លែងទៅកាន់អ្នកដែលមានការព្រួយបារម្ភនៅក្នុងប្រទេសឡាវ ដែលជាកន្លែងដែលកសិករនិងអ្នកនេសាទ នៅទូទាំងតំបន់ទន្លេមេគង្គ កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ដែលធ្លាប់បានជួប។ យោងតាមសារព័ត៌មាន The New York Times ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសាររបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានសរសេរថា...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងាររដ្ឋាភិបាល សហរដ្ឋអាមេរិកចំនួន ៤ កាលពីថ្ងៃពុធ បានចេញសេចក្តីណែនាំរួមគ្នាមួយ ដែលបង្ហាញ ពីការគំរាមកំហែងតាមអ៊ីនធឺណិត ដែលបង្កឡើងដោយប្រទេសកូរ៉េខាងជើង រួមជាមួយនឹងវិធានការណ៍កាត់បន្ថយ។ ឯកសារដែលមាន ១២ ទំព័រ ពីក្រសួងការបរទេស សហរដ្ឋអាមេរិក រតនាគារ និងសន្តិសុខមាតុភូមិ និងការិយាល័យស៊ើបអង្កេតសហព័ន្ធ បង្ហាញពីមធ្យោបាយ ដែលត្រូវបានប្រើដោយកូរ៉េខាងជើង ដើម្បីលួចលាង...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃពុធបាន ថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងត្បូង ដែលបានជួយផ្ដល់ ឧបករណ៍ធ្វើតេស្តរកមើលមេរោគឆ្លងកូវីដ-១៩ ដែលផលិត ដោយជនជាតិកូរ៉េចំនួន ៧៥ ម៉ឺន។ លោកបានសរសេរលើបណ្តាញសង្គម ធ្វីតទ័រដោយភ្ជាប់ជាមួយការលេីកឡេីងស្រដៀងគ្នាដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូងលោក Harry Harris ថា“ មានអំណរគុណ ចំពោះសាធារណរដ្ឋកូរ៉េ ចំពោះការធ្វើឱ្យការទិញឧបរកណ៍ រាប់រយរាប់ពាន់រាប់ពាន់នៃឧបរគណ៍ធ្វើតេស្តរកេជំងឺកូវីដ-១៩...
សេអ៊ូល៖ ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ជ័យជំនះនៃការបោះឆ្នោតនៅសប្តាហ៍នេះសម្រាប់គណបក្សកាន់អំណាច ទំនងជានឹងកំណត់របៀបវារៈនយោបាយការបរទេស របស់ប្រធានាធិបតីលោក មូន ជេអ៊ីន ក្នុងនោះមានទាំងការចូលរួមជាមួយកូរ៉េខាងជើងផងដែរ។ ជ័យជម្នះក្នុងការបោះឆ្នោតសភាបាន ជួយជំរុញដល់រដ្ឋបាលលោកមូន ដែលគោលនយោបាយខាងក្រៅ បានប្រឈមនឹងភាពស្រពេចស្រពិលដោយសារបញ្ហាសម្ញែញសាច់ដុំរបស់កូរ៉េខាងជើង ភាពតានតឹងជាមួយជប៉ុន និងការសង្ស័យលើសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក។ នៅក្នុងការបោះឆ្នោត ដែលបានធ្វើឡើងនៅថ្ងៃពុធគណបក្សប្រជាធិបតេយ្យរបស់ខ្លួនបានទទួលបានអាសនៈចំនួន ១៨០ នៅក្នុងរដ្ឋសភា ដែលមានសមាជិក ៣០០ នាក់៕ដោយ ឈូក...
មិនអាចមកប្រទេសកំណើត ក្នុងស្ថានភាពជំងឺកូវីឌ មិនទាន់ប្រសើរ មែនទេ…??? លែងជាបញ្ហាទៀតហើយ…ចាប់ពីថ្ងៃនេះតទៅ លោកអ្នកអាចផ្ញើប្រាក់មកប្រទេសកម្ពុជា តាមរយៈកូមីនប៊ែង ហើយអ្នកទទួល អាចដកតាមរយៈភ្នាក់ងារ និងការិយាល័យ អេ អឹម ខេ ទូទាំងប្រទេស បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់។ ព័ត៌មានបន្ថែម 023220202/1800200200
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បានធ្វើការថ្កោលទោស ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការកាត់ផ្តាច់ជំនួយ ដល់អង្គការសុខភាពពិភពលោក ដោយនិយាយថា ការសម្រេចចិត្តនេះ គឺជាភាពអាត្មានិយម និងធ្វើឲ្យប៉ះពាល់ ដល់អង្គការដែលប្រទេសជាច្រើន កំពុងតែសម្លឹងឲ្យដឹកនាំ ស្របពេលមានវិបត្តិវីរុសកូរ៉ូណា។ លោក ត្រាំ ដែលប្រឈមមុខ នឹងការរិះគន់ ចំពោះការឆ្លើយតបនៃរដ្ឋបាល...
បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានជំរុញសហរដ្ឋអាមេរិក ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះអង្គការសុខភាពពិភពលោក ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផ្អាកផ្តល់ថវិកា ដល់អង្គការពិភពលោកមួយនេះ ជុំវិញការគ្រប់គ្រង លើការផ្ទុះឆ្លងនៃវីរុសកូរ៉ូណា។ នៅពេលត្រូវសួរ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា តើប្រទេសចិន នឹងបោះជំហានចូលទៅ បំពេញភាពខ្វះខាតនោះដែរឬទេនោះ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក Zhao...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធ ទី១៥ ខែមេសានេះ បានឲ្យដឹងថាក្មេងៗដែលមានអាយុរហូតដល់ ១១ ឆ្នាំ នឹងអាចវិលត្រឡប់ចូលទៅតាម កន្លែងថែទាំនិងសាលារៀនវិញហើយនៅ ទូទាំងប្រទេសដាណឺម៉ាក។ នេះមានន័យថារដ្ឋាភិបាលដាណឺម៉ាក បានដើរមួយជំហានមុនដំបូង គេក្នុងចំណោមបណ្តាប្រទេស នៅតំបន់អឺរ៉ុបដែលចាប់ផ្តើមបន្ធូរបន្ថយកា ររឹតត្បិតពលរដ្ឋក្នុងគ្រា ដែលការវាយប្រហារដោយមេរោគកូវីដ១៩។ នាយករដ្ឋមន្ត្រី Mette Frederiksen បានបង្ហាញការស្វាគមន៍ចំពោះ ការសម្រេចចិត្តនេះ។...
សប្បុរសជននានា និងក្រុមហ៊ុនអាយឌាលត្រេឌីងអេនធើប្រាយ ដឹកនាំដោយ លោក ស្រេង វង្សហៀង ទីប្រឹក្សារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់នូវសាប៊ូចំនួន៥៤០០ដុំ និងសម្ភារៈ ការពារនូវមេរោគកូវិដ១៩ ជាច្រើនជូនដល់បញ្ជាការដ្ឋានអង្គរក្ស ដើម្បីប្រើប្រាស់សម្រាប់ការពារមេរោគកូវិដ១៩ និងអនាម័យផ្សេងៗ។ ថ្លែងបន្ទាប់ពីធ្វើកិច្ចទទួលនូវសម្ភារៈបរិក្ខាទាំងនោះនាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះនៅបញ្ជាការដ្ឋានកងអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង...