ព័ត៌មានអន្តរជាតិ

អាមេរិក​ អរគុណ កូរ៉េខាងត្បូង​ ចំពោះការផ្ដល់ ឧបករណ៍ ធ្វេីតេស្ដរក មេរោគកូវីដ-១៩

វ៉ាស៊ីនតោន៖​ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃពុធបាន ថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងត្បូង​ ដែលបានជួយផ្ដល់ ឧបករណ៍ធ្វើតេស្តរកមើលមេរោគឆ្លងកូវីដ-១៩​ ដែលផលិត ដោយជនជាតិកូរ៉េចំនួន ៧៥ ម៉ឺន។ 

លោកបានសរសេរលើបណ្តាញសង្គម ធ្វីតទ័រដោយភ្ជាប់ជាមួយការលេីកឡេីងស្រដៀងគ្នាដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូងលោក Harry Harris ថា“ មានអំណរគុណ​ ចំពោះសាធារណរដ្ឋកូរ៉េ​ ចំពោះការធ្វើឱ្យការទិញឧបរកណ៍ រាប់រយរាប់ពាន់រាប់ពាន់នៃឧបរគណ៍ធ្វើតេស្តរកេជំងឺកូវីដ-១៩​ អាចធ្វើទៅបាន” ។

ក្រុមហ៊ុនឯកជនកូរ៉េខាងត្បូងចំនួន ៣ បានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធសហរដ្ឋអាមេរិក​ ដើម្បីនាំចេញឧបករណ៍ធ្វេីតេស្ដរបស់ពួកគេ​ បន្ទាប់ពីទទួលបានការយល់ព្រម បណ្តោះអាសន្នពីរដ្ឋបាលចំណីអាហារ​ និងឪសថអាមេរិក៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top