វូហាន៖ ឧបនាយករដ្ឋមន្រ្តីចិន លោកស្រី ស៊ុន ជុនឡាន កាលពីថ្ងៃពុធ បានសង្កត់ធ្ងន់ថា ការប្រើប្រាស់បច្ចេកវិទ្យា និងការព្យាបាល ប្រកបដោយប្រសិទ្ធភាព និងបង្កើនល្បឿនវឌ្ឍនភាព នៃការស្រាវជ្រាវវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងវីរុសនេះ (COVID-១៩) ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានអំពាវនាវឱ្យប្រទេសជប៉ុន អនុញ្ញាតឱ្យមានការធ្វើទស្សនកិច្ចចាំបាច់ដោយពាណិជ្ជករ នៅពេលដែលទីក្រុងតូក្យូ ត្រូវបានគេកំណត់ឱ្យរឹតបន្តឹងការចូលដើម្បីរារាំងការរីករាលដាលនៃវីរុសកូវីដ-១៩។ លោក Kim Jung-han អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក បានធ្វើការអំពាវនាវក្នុងអំឡុងខ្សែវីដេអូឃ្លីបមួយជាមួយសមភាគីជប៉ុនរបស់លោក គឺលោក Shigeki Takizaki នៅពេលដែលទីក្រុងតូក្យូ ត្រូវបានគេកំណត់ឱ្យអនុវត្តការហាមឃាត់ការចូលជនបរទេសពីប្រទេសចំនួន ៤៩ និងដែនដីបន្ថែម រួមទាំងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ។...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយឃោសនារបស់កូរ៉េខាងជើងមួយបានចុះផ្សាយថាបុគ្គលិកជនជាតិកូរ៉េខាងត្បួងដែលធ្វេីការឲ្យកងកម្លាំងអាមេរិក (USFK) គឺជាលទ្ធផលនៃការធ្វើគោលនយោបាយចុះចូលរបស់ទីក្រុងសេអ៊ូលជាមួយសហរដ្ឋអាមេរិក។ គេហទំព័រឃោសនា Ryomyong បានរិះគន់ស្ថានការណ៍ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់ដែលបានឈប់សម្រាកដោយគ្មានប្រាក់ ឈ្នួលដោយសារតែការជាប់គាំងនៅក្នុងការចរចារ ការចែករំលែកចំណាយការពារជាតិរវាង សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ កាសែត Ryomyong បានអះអាងថា កូរ៉េខាងត្បូងបានធ្វើសកម្មភាព ដោយចុះចូលក្នុងការចរចាដោយចុះផ្សាយថា ខ្លួនបានលះបង់ដួងចិត្តចំពោះសហរដ្ឋអាមេរិក។ កាសែតនេះក៏បានចង្អុលបង្ហាញផងដែរថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធត្រួតត្រា ដោយបន្ថែមថាគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាការការពារសម្ព័ន្ធមិត្តនោះទេ ប៉ុន្តែជាការធានាថវិកាយោធា ដើម្បីយកឈ្នះពិភពលោក៕...
ភ្នំពេញ៖ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាត ឲ្យក្រុមឯកជនសាងសង់រោងចក្រ ផលិតអគ្គិសនីដុតដោយធ្យូងថ្ម នៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២០។ ការអនុម័តសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពលោកស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាដោយមាន សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៤៩រូប។ លោកបន្តថាប្រការនេះនឹងរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃលក់អគ្គិសនី ដែលនឹងជំរុញបន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនទូទាំងប្រទេស ។ លោកបន្តថាសេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា...
សេអ៊ូល៖ យុទ្ធនាការផ្លូវការ សម្រាប់ការបោះឆ្នោតសភា ថ្ងៃទី១៥ ខែមេសា បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ ចំពេលមានការរំពឹងទុកថា ការវាយតម្លៃនៃការឆ្លើយតប របស់រដ្ឋាភិបាល ចំពោះការរាតត្បាតវីរុសនេះ គឺជាបញ្ហាធំមួយ។ យោងតាមគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានឱ្យដឹងថា រយៈពេល ១៣ ថ្ងៃនៃយុទ្ធនាការ ឃោសនាបោះឆ្នោត នឹងមានរយៈពេលរហូត ដល់ថ្ងៃបោះឆ្នោត ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី១៥ ខែមេសា។...
បរទេស៖ប្រទេសកូរ៉េខាងត្បូង នៅពេលថ្មីៗនេះ ទើបទទួលបានសំណើពីប្រទេសចំនួន១២១ សុំឲ្យជួយធ្វើតេស្តកូរ៉ូណាវីរុស នេះបើយោងតាមសម្តីមន្ត្រីក្រសួងការបរទេស និយាយនៅថ្ងៃពុធនេះ ស្របពេលដែលអាជ្ញាធរនៅជុំវិញ ពិភពលោក ស្ថិតក្រោមសម្ពាធដ៏តានតឹង ក្នុងការទប់ស្កាត់មិនរីករាលដាលឆ្លងជម្ងឺ។ ដោយសុំមិនបញ្ចេញឈ្មោះ ដោយសារតែជាភាពរ សើបផ្នែកការទូត មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងរូបនោះ បាននិយាយដូច្នេះថា “យើងកំពុងតែទទួលបានសំណើជាច្រើន ពីប្រទេសផ្សេងៗ ហើយចំនួន ដែលបច្ចុប្បន្នមាន១២១ប្រទេសនោះ កំពុងតែកើនឡើងរាល់ថ្ងៃ”។ គួរបញ្ជាក់ថា យុទ្ធនាការតេស្តដ៏ធំរបស់...
បរទេស៖ធនាគារកណ្ដាលរបស់ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមផ្តល់នូវប្រាក់ចំនួន៨,៧២ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដល់ធនាគារក្នុងស្រុក ដែលជាការទូទាត់លើកដំបូងនៃកិច្ចព្រមព្រៀងប្តូររូបិយវត្ថុ៦០ពាន់ លានដុល្លារ ជាមួយធានាគារបម្រុងរបស់សហរដ្ឋអាមេរិក។ ប្រទេសកូរ៉េខាងត្បូង កាលពីមុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយវត្ថុមួយ ជាមួយសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០០៨ ហើយយោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis កិច្ចស្រុះស្រួលគ្នាក្នុងឆ្នាំ២០០៨ ពាក់ព័ន្ធនឹងការបង់ប្រាក់ដំបូងចំនួន៤ពាន់លានដុល្លារ ឬពាក់កណ្ដាលនៃចំនួនទឹកប្រាក់បច្ចុប្បន្ន។ គួរបញ្ជាក់ថា សហប្រតិបត្តិការរបស់ប្រទេសកូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ ទី២ ខែមេសា ឆ្នាំ២០២០បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពី ការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធមហាប្រល័យ នៅទីស្តីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា មន្រ្តីជំនាញផ្នែកច្បាប់...