ព័ត៌មានជាតិ

ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាត ឲ្យក្រុមហ៊ុនឯកជនសាងសង់រោង ចក្រផលិតអគ្គិសនីដុតដោយធ្យូងថ្ម

ភ្នំពេញ៖ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាត ឲ្យក្រុមឯកជនសាងសង់រោងចក្រ ផលិតអគ្គិសនីដុតដោយធ្យូងថ្ម នៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២០។

ការអនុម័តសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពលោកស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាដោយមាន សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៤៩រូប។

លោកបន្តថាប្រការនេះនឹងរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃលក់អគ្គិសនី ដែលនឹងជំរុញបន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនទូទាំងប្រទេស ។

លោកបន្តថាសេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១០៩សំឡេង នៃចំនួនសមាជិករដ្ឋ សភាទាំងមូល កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។

លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អ្នកនំពាក្យក៏បានលើកឡើងទៀតថារបៀបវារៈទី២អង្គប្រជុំបាន ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ។


សេចក្តីព្រាងច្បាប់នេះ មានសារសំខាន់ក្នុងការជួយទ្រទ្រង់ដល់ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន ធានាបាននូវសមធម៌សង្គម និងការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ជាពិសេសនេះជាកត្តាជំរុញដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីបញ្ចុះតម្លៃអគ្គិសនី និងផ្គត់ផ្គង់អគ្គិសនីឱ្យ ប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់ភូមិ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ សេចក្តីព្រាងច្បាប់នេះត្រូវបានលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អ្នកនាំពាក្យដដែលក៏បានឲ្យដឹងថាសម័យប្រជុំក៏បាន ពិនិត្យ និងឱ្យយោបល់លើសេច ក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណា ចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញ បញ្ជូនអគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។

សូមជម្រាបថាសេចក្តីព្រាងច្បាប់ខាងលើកត្រូវបានត្រូវព្រឹទ្ធសភាអនុម័តដោយសម្លេង៤៩ នៃចំនួនសមាជិកព្រឹទ្ធសភាចូលរួមទាំងអស់។ សេចក្តីព្រាងច្បាប់ទាំងនេះត្រូវបាន
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១០៩សំឡេង នៃចំនួ៣នសមា ជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦៕
ដោយ៖ ស សំណាង

To Top