ព័ត៌មានជាតិ

សម្តេច ស ខេង អញ្ជើញចូលរួម កិច្ចប្រជុំអន្តរក្រសួង រៀបចំតាក់តែងសេចក្តី ព្រាងច្បាប់ប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធ មហាប្រល័យ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ ទី២ ខែមេសា ឆ្នាំ២០២០បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពី ការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធមហាប្រល័យ នៅទីស្តីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា មន្រ្តីជំនាញផ្នែកច្បាប់ ប្រធាន អនុប្រធាន សមាជិកនៃក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

សូមជម្រាបថា ច្បាប់នេះមានគោលបំណងធានាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងមានគោលដៅកំណត់វិធានការ បង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ។

លើសពីនេះទៀតច្បាប់នេះមានវិសាលភាព អនុវត្តចំពោះរាល់សកម្មភាពហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ អេង ប៊ូឆេង

To Top