ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ផ្គត់ផ្គង់ ប្រាក់ ជិត ៩ពាន់លានដុល្លារ ក្រោយកិច្ចព្រមព្រៀងប្តូរ រូបិយប័ណ្ណ អាមេរិក

បរទេស៖ធនាគារកណ្ដាលរបស់ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមផ្តល់នូវប្រាក់ចំនួន៨,៧២ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដល់ធនាគារក្នុងស្រុក ដែលជាការទូទាត់លើកដំបូងនៃកិច្ចព្រមព្រៀងប្តូររូបិយវត្ថុ៦០ពាន់ លានដុល្លារ ជាមួយធានាគារបម្រុងរបស់សហរដ្ឋអាមេរិក។

ប្រទេសកូរ៉េខាងត្បូង កាលពីមុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយវត្ថុមួយ ជាមួយសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០០៨ ហើយយោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis កិច្ចស្រុះស្រួលគ្នាក្នុងឆ្នាំ២០០៨ ពាក់ព័ន្ធនឹងការបង់ប្រាក់ដំបូងចំនួន៤ពាន់លានដុល្លារ ឬពាក់កណ្ដាលនៃចំនួនទឹកប្រាក់បច្ចុប្បន្ន។

គួរបញ្ជាក់ថា សហប្រតិបត្តិការរបស់ប្រទេសកូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក ស្តីពីការប្តូររូបិយវត្ថុនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលភាគីទាំងពីរ នៅមិនទាន់បានសម្រេចព្រមព្រៀងគ្នា លើកិច្ចព្រមព្រៀងមួយស្តីពីបញ្ហាបែងចែកចេញចំណាយការពារជាតិ៕ ប្រែសម្រួល៖ប៉ាង កុង

To Top