ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់ថា ការអត់ការងារធ្វើរបស់បុគ្គលិកកូរ៉េខាងត្បូង នៅ USFK ជាលទ្ធផលនៃគោលនយោបាយចុះចូលជាមួយអាមេរិក

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយឃោសនារបស់កូរ៉េខាងជើងមួយបានចុះផ្សាយថាបុគ្គលិកជនជាតិកូរ៉េខាងត្បួងដែលធ្វេីការឲ្យកងកម្លាំងអាមេរិក (USFK) គឺជាលទ្ធផលនៃការធ្វើគោលនយោបាយចុះចូលរបស់ទីក្រុងសេអ៊ូលជាមួយសហរដ្ឋអាមេរិក។

គេហទំព័រឃោសនា Ryomyong ​បានរិះគន់ស្ថានការណ៍ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់​ដែលបានឈប់សម្រាកដោយគ្មានប្រាក់​ ឈ្នួលដោយសារតែការជាប់គាំងនៅក្នុងការចរចារ ​ការចែករំលែកចំណាយការពារជាតិរវាង សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។

កាសែត Ryomyong បានអះអាងថា កូរ៉េខាងត្បូងបានធ្វើសកម្មភាព ដោយចុះចូលក្នុងការចរចាដោយចុះផ្សាយថា ខ្លួនបានលះបង់ដួងចិត្តចំពោះ​សហរដ្ឋអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

កាសែតនេះក៏បានចង្អុលបង្ហាញផងដែរថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធត្រួតត្រា ដោយបន្ថែមថាគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាការការពារសម្ព័ន្ធមិត្តនោះទេ ប៉ុន្តែជាការធានាថវិកាយោធា ដើម្បីយកឈ្នះពិភពលោក៕

ដោយ ឈូក បូរ៉ា

To Top