ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលអាស៊ាន ពាក់ព័ន្ធជាមួយដៃគូ នៅប្រទេសកម្ពុជានាពេលនេះ នឹងអនុម័ត និងកត់សម្គាល់បញ្ជីឯកសារសមិទ្ធផល ដ៏វែងប្រហែល ១០០ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការនាឆ្នាំតទៅមុខ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី១១ ខែវិច្ឆិកា...
បរទេស៖ វិក័យប័ត្របច្ចេកវិទ្យា និងការផលិតដែលបច្ចុប្បន្នកំពុងផ្លាស់ប្តូរ តាមរយៈសភាបានបែងចែកទឹកប្រាក់ចំនួន ៥០០លានដុល្លារ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផលិតព័ត៌មានសម្រាប់ទស្សនិកជន ក្រៅប្រទេសដែលរិះគន់ប្រទេសចិន។ យោងតាមគេហទំព័រ THE AMERICAN PROSPECT ចេញផ្សាយកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យថា មានគោលបំណង “ប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតរបស់ចិន” វិក័យប័ត្រនេះនឹងដឹកនាំការផ្តល់មូលនិធិ ដល់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ដែលជាសេវាកម្មប្រព័ន្ធផ្សព្វផ្សាយបរទេស...
បរទេស៖ យោងតាមការលើកឡើង របស់មេបញ្ជាការយោធាជាន់ខ្ពស់អាមេរិក លោក Mark Milley កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ និងត្រូវបានយកមកចេញផ្សាយ ដោយកាសែតបរទេសបានឲ្យដឹងថា ក្រោយការប្រកាសចាកចេញរបស់រុស្សី ពីតំបន់ទីក្រុង Kherson ដែលស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែននោះ និងរដូវរងារដ៏ធំនឹងឈានចូលមកដល់ផងនឹងជួយឱ្យលទ្ធភាព នៃការចរចាគ្នាដើម្បីសន្តិភាព នឹងអាចកើតមានឡើងជាមិនខាន។ ទោះបីជាយ៉ាងណាក្តីមេបញ្ជាការរូបនេះ ក៏បានធ្វើការព្យាករណ៍ដែរថា សម្រាប់ចំនួននៃអ្នកបាត់បង់ជីវិត នៅក្នុងសង្គ្រាមដែលបានអូសបន្លាយ រយៈពេល៩ខែមកនេះ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញចំណាប់អារម្មណ៍ ពីការមើលឃើញ នូវការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា និងមានបំណងចង់បង្កើនកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពរឹងមាំជាងមុន។ ក្នុងជំនួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា តម្រូវការមាសរបស់ប្រទេសវៀតណាម ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងដល់១២តោន ក្នុងនោះមានគ្រឿងអលង្ការ ដុំមាស និងកាក់នៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ ដែលនេះបានកើនឡើង២៦៤ភាគរយពី១ឆ្នាំទៅ១ឆ្នាំ ។ កាសែតក្នុងស្រុក Vietnam News បានដកស្រង់របាយការណ៍ថ្មីៗនេះដោយក្រុមប្រឹក្សាមាសពិភពលោក ដែលកំពុងរាយការណ៍ថា តម្រូវការនេះ ត្រូវបានជំរុញដោយការបន្តការស្តារឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការផ្ទុះឡើងនៃមេរោគកូវីដ-១៩ នៅក្នុងប្រទេសចិន បានបន្តរីករាលដាលខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះ ដោយចំនួនករណីថ្មី បានកើនឡើងខ្ពស់បំផុតចាប់តាំងពីខែមេសា ហើយអាជ្ញាធរនៅក្រុងក្វាងចូវភាគខាងត្បូងប្រទេស ដែលរងគ្រោះខ្លាំង បានជំរុញឱ្យអ្នកស្រុកធ្វើការនៅផ្ទះ ប៉ុន្តែឈប់នៅទីក្រុង ហើយការបិទខ្ទប់បានធ្វើឡើងស្ទើរគ្រប់កន្លែង ។ គេបានដឹងថា ការស្ទុះងើបឡើងវិញ នៃការឆ្លងមេរោគកូវីដ-១៩...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ព្រមទាំងមេដឹកនាំកំពូលរបស់អាស៊ាន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសកម្ពុជា នាពេលនេះ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២...
ភ្នំពេញ៖ លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានថ្លែងឱ្យដឹងថា ទោះបីជាស្ថិតក្នុងបរិបទមានជំងឺកូវីដ-១៩ រាតត្បាត ក៏វិស័យដឹកជញ្ចូនទំនិញ រវាងកម្ពុជា-ថៃ មិនប៉ះពាល់ខ្លាំងនោះទេ ដោយសារមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានគុណភាព និងប្រសិទ្ធភាពការងារខ្ពស់។ ក្នុងជំនួបទ្វេភាគីជាមួយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា នាថ្ងៃទី១០ វិច្ឆិកា...
ភ្នំពេញ៖ លោក Lee Hsien Loong នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី អញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។ ប្រភព៖ AKP
ភ្នំពេញ៖ ដើម្បីធានាដល់ការងារគ្រប់គ្រង់ការស្នាក់នៅ និងការផ្ដល់ឯកសារសម្គាល់ ការស្នាក់នៅជូនប្រជាពលរដ្ឋ ពិសេសការចុះបញ្ជីស្នាក់នៅ បណ្តោះអាសន្ន (ក៨) និងចេញលិខិតអនុញ្ញាតស្នាក់នៅ បណ្តោះអាសន្ន (ក៩) សម្រាប់គោលដៅ នៃការចុះឈ្មោះបោះឆ្នោត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត រំលឹកដាស់តឿន ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឱ្យយកចិត្តទុកដាក់ពង្រឹងការអនុវត្តការងារ ចុះបញ្ជីស្នាក់នៅជូនប្រជាពលរដ្ឋ។ យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ចេញផ្សាយនាថ្ងៃទី១០ ខែវិច្ឆិកា...