ភ្នំពេញ៖ ក្រសួងសុខាភិបាល បាន ប្រកាសពីការបិទសណ្ឋាគារ ភ្នំពេញ រយៈពេល ២ថ្ងៃដោយសារ អ្នកជំងឺកូវីដ-១៩ បានទៅហាត់ប្រាណ និងហែលទឹកនៅទីនោះ។ តាមរយៈហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ” តាមការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ...
តូក្យូ៖ មន្រ្តីទីភ្នាក់ងារ អវកាសបាននិយាយថា យានអវកាសរបស់ប្រទេសជប៉ុន ជិតដល់ផែនដី បន្ទាប់ពីធ្វើដំណើរចម្ងាយមួយឆ្នាំ ពីផ្ទះអាចម៍ផ្កាយ ដែលនៅឆ្ងាយជាមួយ នឹងគំរូដី និងទិន្នន័យ អាចផ្តល់ជាតម្រុយ ដល់ប្រភពដើម នៃប្រព័ន្ធព្រះអាទិត្យ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ យានអវកាស Hayabusa2 បានចាកចេញពីអាចម៍ផ្កាយ Ryugu មានចម្ងាយប្រហែល៣០០ លានគីឡូម៉ែត្រ ពីផែនដី...
បរទេស៖ ប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការចោទប្រកាន់ ប្រទេសអ៊ីស្រាអែល ពីបទសម្លាប់កំពូលអ្នកវិទ្យាសាស្ត នុយក្លេអ៊ែក្នុងប្រទេស ដែលលោកខាងលិចជឿថា ជាស្ថាបត្យករ កម្មវិធីនុយក្លេអ៊ែ យោធាសម្ងាត់ របស់ទីក្រុងតេអេរ៉ង់ ។ នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រច បិទសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ ក្រោយសាលានេះ មានសិស្សពាក់ព័ន្ធ ជាមួយអ្នកឆ្លងជំងឺកូវីដ១៩ ។
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ ស្តីទីសហរដ្ឋអាមេរិក លោក Christopher Miller បានធ្វើដំណើរទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសសូម៉ាលី នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្របពេលដែលលោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពិចារណាកាត់បន្ថយ ចំនួនកងទ័ព ប្រឆាំងអំពើភេរវកម្ម នៅក្នុងប្រទេសនោះ។ លោក Christopher Miller ដែលឡើងកាន់តំណែង...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសបេឡារុស នៅពេលថ្មីៗនេះ បានរាយការណ៍ថា លោកប្រធានាធិបតី Alexander Lukashenko ទើបបានមានប្រសាសន៍ប្រាប់ថា លោកនឹងចុះចេញពីតំណែង បន្ទាប់ពីប្រទេសលោក អនុម័តនូវរដ្ឋធម្មនុញ្ញថ្មី។ លោកប្រធានាធិបតី បេឡារុសរូបនេះ ត្រូវបានគេដកស្រង់សម្តីលោក ដែលនិយាយដូច្នេះថា “ខ្ញុំនឹងមិនកំណត់រូបរាងរដ្ឋធម្មនុញ្ញ ឲ្យសមតាមតម្រូវការរបស់ខ្ញុំនោះទេ។ ខ្ញុំនឹងមិនមែនជាប្រធានាធិបតីទៀតទេ នៅពេលដែលរដ្ឋធម្មនុញ្ញថ្មី ដាក់ប្រើជាធរមាន ហើយនេះជាមូលហេតុ...
បរទេស៖ អ្នកស្រាវជ្រាវ ក្នុងប្រទេសថៃ នាពេលថ្មីៗនេះ បានរកឃើញគ្រោងឆ្អឹង ត្រីបាឡែន ដែលនៅរក្សារូបរាងដើម បានល្អស្ទើរតែទាំងស្រុង និងត្រូវគេជឿជាក់ថា មានអាយុកាល ចន្លោះពី៣.០០០ទៅ៥.០០០ឆ្នាំ នេះបើតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។ គ្រោងឆ្អឹងត្រីបាឡែន មានប្រវែង៣៩ហ្វីតនោះ គឺត្រូវបានគេរកឃើញ នៅលើតំបន់ចម្ងាយ ៧,៥ម៉ាយ ជិតទីក្រុងបាងកក...
ភ្នំពេញ:ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ វិច្ឆិកានេះ បានប្រកាសឱ្យដឹងថា រកឃើញអ្នកប៉ះពាល់ ០៥នាក់ទៀត មាន «វិជ្ជមានកូវីដ» ក្នុងនោះមានលោក ឆែម សាវុធ ត្រូវជាស្វាមី និង អ្នករស់នៅជាមួយ ០៤នាក់ទៀត ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុុជា បានថ្លែងថា សម្តេច ស ខេង លោក ប៊ិន ឈិន លោក កើត រិទ្ធ និងថ្នាក់ដឹកនាំមួយចំនួនទៀត ត្រូវធ្វើចត្តាឡីស័កដោយសារ ជាប់ពាក់ព័ន្ធប្រជុំជាមួយ លោក ឆែម សាវុធ ដែលជាប្រធាន នាយកដ្ឋានពន្ធនាគារ ហើយប្រពន្ធឆ្លងកូវីដ១៩។ សម្តេចបន្តថា ជាមួយគ្នានេះ សម្តេច ស ខេង ក៏បានធ្វើដំណើរ ទៅខេត្តមណ្ឌលគិរីផងដែរ ដូច្នេះក្រសួងសុខាភិបាល ក៏ត្រូវពិនិត្យស្រាវជ្រាវដែរ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងសារបន្ទាន់មួយ ដោយស្នើអោយប្រជាពលរដ្ឋកម្ពុជា កុំមានកាឆោឡោ ក្រោយរកឃើញករណី វិជ្ជមាន កូវីដ១៩ លើស្ត្រីម្នាក់បន្ទាប់ពីស្ត្រីរូបនេះ បានទៅកាន់ផ្សារទំនើប អ៉ីអន១ ។