ព័ត៌មានជាតិ

ឯឧត្តម កែវ រតនៈ គោរពជូនពរ សម្តេចតេជោ ក្នុងឱកាសខួប ៣៦ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្ត្រី

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងនិយោជិកទាំងអស់ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រី ។

យើងខ្ញុំសូមសម្តែង នូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូន សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើនថែមទៀត ក្រោមការដឹកនាំ​ របស់សម្តេចដ៏ឈ្លាសវៃ ។

សូមសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី និងចៅៗជាទីស្រលាញ់ ជួបប្រទះតែនឹងពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top