ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលមានស្មារតីស្នេហាជាតិ ឯកភាពជាតិ និងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមចំណែកការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជានាពេលកន្លងមក ជាពិសេសក្នុងពេលកម្ពុជាទទួលរងការឈ្លានពាន ដោយកងទ័ពថៃ។ យោងតាមសារលិខិតទូលថ្វាយព្រះរាជពរ ថ្វាយព្រះពរ ប្រគេន និងជូនពរប្រជាជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ សម្តេចតេជោ...
ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ ដែលបានរៀបចំកាលនាព្រឹកថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចសហប្រតិបត្តិការនេះគឺជាជំហានថ្មីមួយ ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ដោយមោទនភាព...
ប៉េកាំង៖ ប្រទេសចិន ជំរុញយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក ឱ្យបោះបង់ចោលផ្នត់គំនិតសូន្យបូក និងភាពលំអៀងខាងមនោគមវិជ្ជា ហើយចៀសវាងការអនុវត្តបទប្បញ្ញត្តិអវិជ្ជមានទាក់ទងនឹងប្រទេសចិន នៅក្នុងសេចក្តីព្រាងច្បាប់គោលនយោបាយការពារជាតិរបស់ខ្លួន អ្នកនាំពាក្យគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រជាជនជាតិបានលេីកឡេីង ដើម្បីឆ្លើយតបទៅនឹងភាគីសហរដ្ឋអាមេរិក ដែលទើបតែចុះហត្ថលេខាលើច្បាប់ “ច្បាប់អនុញ្ញាតការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៦”។ ដោយកត់សម្គាល់ថាច្បាប់ ដែលអនុម័តដោយសភាសហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខាឱ្យចូលជាច្បាប់ អ្នកនាំពាក្យលោក Xu Dong បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងរបស់ប្រទេសចិន និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះខ្លឹមសារអវិជ្ជមាន ដែលកំណត់គោលដៅលើប្រទេសចិន។...
ភ្នំពេញ៖ ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែល្បី N-CHIVE បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោកពីកត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក្នុងដំណើរតន្រ្តីទេសចរណ៍ ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពរបស់ខ្លួននៅកម្ពុជា ។ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី Na Yunjung...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា នៅក្នុងពេលដែលប្រទេសជាតិ កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ដែលកំពុងធ្វើសមរភូមិយោធា, សមរភូមិការទូត, សមរភូមិផ្លូវច្បាប់, និងសមរភូមិព័ត៌មានយ៉ាងស្វិតស្វាញ យើងត្រូវតែបន្តនិរន្តភាពការងារ តាមវិស័យរៀងខ្លួន គឺដើម្បីគាំទ្ររាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហា ។ ការលើកឡើងរបស់ លោក ហួត ហាក់ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី...
ភ្នំពេញ ៖ កម្ពុជា-ថៃ ឯកភាពគ្នាថា នឹងមិនបង្កើនកម្លាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃទាំងមូល ហើយការបង្កើនកងកម្លាំងណាមួយអាចនឹងបង្កើនភាពតានតឹង បង្កឱ្យមានផលអវិជ្ជមាន ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្ន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-បានផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ ថ្ងៃទី២៧ ធ្នូ ២០២៥។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុងព្យុងយ៉ាងបានចែករំលែករូបភាពថ្មីនៃ នាវាមុជទឹកជាយុទ្ធសាស្ត្រដែលដើរដោយថាមពលនុយក្លេអ៊ែរ ដែលជិតរួចរាល់ជាលើកដំបូងរបស់ខ្លួនខណៈដែល មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានធ្វើដំណើរមកត្រួតពិនិត្យនាវាដោយផ្ទាល់។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េឬKCNAបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការសាងសង់របស់ខ្លួនថាជា ការផ្លាស់ប្តូរដ៏សំខាន់ដែលបង្កើតជាសម័យកាល។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ លោក គីម បានមើលការខុសត្រូវលើការសាងសង់ នាវាមុជទឹកដែលមានបំពាក់មីស៊ីលបញ្ជាពីចំងាយទម្ងន់ ៨៧០០ តោនហើយបានប្តេជ្ញាថានឹងបន្តបំពាក់ដល់កងទ័ពជើងទឹករបស់ កូរ៉េខាងជើងជាមួយនឹងមីស៊ីលបំពាក់នុយក្លេអ៊ែរផងដែរ។ លោកគីមក៏បានភ្ជាប់តម្រូវការ ក្នុងការពង្រឹងអំណាចវាយលុករបស់ប្រទេសជាមួយនឹង ផែនការរបស់កូរ៉េខាងត្បូងក្នុងការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTការិយាល័យរដ្ឋទទួលបន្ទុកអាជ្ញាសាធារណៈរបស់ ទីក្រុងអ៊ីស្តង់ប៊ុលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលីសប្រឆាំងភេរវកម្មរបស់ប្រទេសតួគីបានចាប់ខ្លួនជនសង្ស័យរដ្ឋអ៊ីស្លាមIS ដែលពីមុនជា ISIS ចំនួន១១៥នាក់នៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ជនសង្ស័យកំពុងរៀបចំផែនការវាយប្រហារក្នុងអំឡុងពេលបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី ដោយផ្តោតជាពិសេសទៅលើជនដែលមិនមែនជាមូស្លីមនៅក្នុងទីក្រុង ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ តាមសមត្ថកិច្ចបានចេញដីកាចំនួន ១៣៧ ដីកា បណ្ដាលឲ្យមនុស្ស ១១៥ នាក់ត្រូវបានចាប់ខ្លួន។ ប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈបាននិយាយថាកាំភ្លើងខ្លី គ្រាប់រំសេវ និងឯកសារអង្គការជាច្រើនត្រូវបានរឹបអូសក្នុងអំឡុងពេលការវាយឆ្មក់ជាង១០០ដងនៅទូទាំងទីក្រុងអ៊ីស្តង់ប៊ុល។វាបានបន្ថែមថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Tarique Rahman ដែលជាប្រធានស្តីទីនៃគណបក្សជាតិនិយមបង់ក្លាដែស ឬBNP ដែលជាបក្សប្រឆាំងក្នុងអំឡុងពេលការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានវិលត្រឡប់មកទីក្រុង Dhaka បន្ទាប់ពីជិត១៧ឆ្នាំ។ លោកRahman បានចុះចតនៅក្នុងរដ្ឋធានីនៃប្រទេសបង់ក្លាដែសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយត្រូវបានស្វាគមន៍ដោយហ្វូងមនុស្សយ៉ាងច្រើន ជាមួយនឹងសន្តិសុខត្រូវបានរឹតបន្តឹងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ចំពេលមានអំពើហិង្សា និងគ្មានច្បាប់នៅក្នុងប្រទេស។ ថ្លែងពីឆាក លោក...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាព បាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ -ម៉ោង ៨:៣៦នាទី យោធាថៃបានបាញ់ផ្លោង ចំនួន ២គ្រាប់បន្ថែមទៀត ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ...