បរទេស៖ ប្រធានាធិបតីហៃទី លោក Jovenel Moise ត្រូវបានបាញ់សម្លាប់ នៅក្នុងផ្ទះឯកជនរបស់គាត់ កាលពីព្រឹកថ្ងៃពុធ ហើយភរិយារបស់គាត់ បានរងរបួសនៅក្នុងការវាយប្រហារនេះ។ ប៉ូលីសហៃទី ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណជនល្មើស ដែលត្រូវបានសង្ស័យគឺមានចំនួន ២៨ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៣៥នាក់ និងមានករណីជាសះស្បើយចំនួន ៤០នាក់ផងដែរ ។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រគល់ផ្ទះ មនុស្សធម៌ខេត្ត ជូនជនមានពិការក្រលំបាកម្នាក់ រស់នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។ នាយកប្រតិបត្តិសាខាកាក បាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឲ្យដឹងថា ឈ្មោះ...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានបង្ហាញជាលើកដំបូង នូវផែនការកេណ្ឌកងទ័ពសម្រាប់សង្គ្រាម ដែលអ្នកជំនាញនានានិយាយថា នឹងជាការត្រៀមរៀបប្រទេសយ៉ាងល្អឡើង សម្រាប់ជម្លោះប្រដាប់អាវុធណាមួយ។ ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះថា សំណើមួយពីក្រសួងកិច្ចការ អតីតយុទ្ធជនរបស់ប្រទេសចិន បានដាក់បញ្ចូលផែនការ ជ្រើសរើសអតីតយុទ្ធជនយោធា ធ្វើឲ្យមន្ត្រីយោធាចូលនិវត្តន៍និងនៅជួរមុខ ត្រូវបានគេចាត់ទុកថា ជាអាទិភាពកំពូល។ សំណើរនេះ...
បរទេស៖ តាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក អ៊ុយក្រែននិងអង់គ្លេស កំពុងតែធ្វើសហសមយុទ្ធហោះហើរ នៅក្នុងតំបន់នៃសមុទ្រខ្មៅ។ សហសមយុទ្ធយោធា Sea Breeze 2021 នេះ គឺប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដានេះ នៅក្នុងប្រទេសអ៊ុយក្រែន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រាប់លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលីថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយបណ្តា ប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យ របស់ប្រទេសមីយ៉ាន់ម៉ា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ៖ លោក សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរភាគីពាក់ព័ន្ធជួយកាត់ បន្ថយចំណាយថវិកាសន្សំរបស់ជាតិ ចំពោះការសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប៉ុន្ដែត្រូវរក្សាគុណ ភាពផ្លូវ និងប្រើប្រាស់យូរអង្វែង។ ក្នុងកិច្ចប្រជុំចរចាថ្លៃការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៦...
ប៉េកាំង៖ មេដឹកនាំកំពូលចិនលោកស៊ី ជីនពីង បានជំរុញឱ្យគណបក្សនយោបាយ នានានៅលើពិភពលោក ប្រកាន់ខ្ជាប់នូវ ទំនួលខុសត្រូវរបស់ពួកគេ ចំពោះការស្វែងរកសុខុមាលភាព និងការរីកចម្រើនរបស់មនុស្សជាតិ។ លោកស៊ី អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន CPC និងជាប្រធានាធិបតីចិន បានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងសកលលោក រួមមានការរីករាលដាលនៃជំងឺកូវីដ-១៩ វិសមភាព ភេរវកម្ម និងការប្រែប្រួលអាកាសធាតុ។...
បាងកក៖ យោងតាមការសិក្សាថ្មីមួយ ដោយប្រើរូបភាពផ្កាយរណបបានបង្ហាញថា ទំហំដ៏ធំនៃដីជិតដល់កម្រិតទឹកសមុទ្រ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ជាងអ្វីដែលបានដឹងពីមុន ដែលបង្ហាញពីគ្រោះថ្នាក់ទឹកជំនន់ ដែលមនុស្សរាប់លាននាក់ប្រឈមមុខ។ នៅតាមបណ្តាប្រទេសតំបន់ ទាបងាយរងគ្រោះនឹង ការកើនឡើងកម្ពស់ទឹកសមុទ្រ និងងាយនឹងលិចទឹក ដោយសារទឹកជំនន់ដូចជាឥណ្ឌូនេស៊ី ថៃ វៀតណាម និងហ្វីលីពីន វាមានន័យថាប្រជាជនកាន់តែច្រើន នឹងប្រឈមមុខនឹងព្រឹត្តិការណ៍ កម្រិតទឹកសមុទ្រប្រចាំឆ្នាំ ដែលកាន់តែអាក្រក់ទៅៗ ដោយសារតែបំរ៉ែបំរួលអាកាសធាតុ។ ការវាយតម្លៃ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៧នាក់ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ ២០កុម្ភៈ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...