សេអ៊ូល៖ អ្នកជំនាញលេីកឡេីងថា ជំហានដែលអាចកើតមាន បំផុតរបស់កូរ៉េខាងជើង អាចជាមធ្យោបាយមួយក្នុងការជំរុញ សមត្ថភាពនុយក្លេអ៊ែរ គឺការបាញ់មីស៊ីលបាញ់ ចេញពីនាវាមុជទឹក និងមីស៊ីលផ្លោងឆ្លងទ្វីបថ្មី (SLBM) ទោះបីជារបបនេះត្រូវបានគេរំពឹងថា នឹងដើរទៅមុខយ៉ាងលំបាក មុនការបោះឆ្នោត ប្រធានាធិបតីអាមេរិកក៏ដោយ។ ទីភ្នាក់ងារព័ត៌មានមជ្ឈិម របស់កូរ៉េខាងជើង បានរាយការណ៍ថា បន្ទាប់ពីអវត្តមានរយៈពេលមួយសប្តាហ៍ពីសាធារណៈមេដឹកនាំ កូរ៉េខាងជើងលោកគីម ជុងអ៊ុន បានកោះប្រជុំគណៈកម្មាធិការយោធាកណ្តាលនៃ គណបក្សពលករកំពុងកាន់អំណាច...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងប្រទេស ១០ ផ្សេងទៀតបានចាប់ផ្តើមបង្កើតក្រុមមួយ នៅឯអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌យូណេស្កូ នៅថ្ងៃអង្គារនេះដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងការរេីសអេីង និងបញ្ហាសង្គមដទៃទៀត ដែលកើតចេញពីវីរុសកូវីដ-១៩នេះ។ ទីក្រុងសេអ៊ូល បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតក្រុមមិត្តសម្រាប់សាមគ្គីភាព និងការរួមបញ្ចូលជាមួយការអប់រំពលរដ្ឋសកល (GCED) បន្ទាប់ពីការចាប់ផ្តើមក្រុម ស្រដៀងគ្នានៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃទី១២ ខែឧសភា និងអង្គការសុខភាពពិភពលោកនៅថ្ងៃពុធ។ ការបង្កេីតនេះបានកើតឡើង...
សេអ៊ូល៖ ក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ បានបន្ថែមករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៦ ករណីបន្ថែមទៀត ដោយបានលើកឡើង ពីការព្រួយបារម្ភអំពីការ រីករាលដាលកាន់តែធំ នៅពេលដែលប្រទេសនេះ កំពុងព្យាយាមវិលទៅរកជីវិតធម្មតាវិញ។ យោងតាមទិន្នន័យ ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺកូរ៉េ (KCDC) បានឱ្យដឹងថា ការឆ្លងថ្មីត្រូវបានរាយការណ៍ នៅក្នុងទីក្រុងសេអ៊ូល ខេត្តហ្គីងយ៉ុង និងអ៊ីនឈុន សរុបចំនួន...
សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញថា ការនាំចេញរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះជិត ២៣ ភាគរយ នៅក្នុងខែឧសភាពីមួយឆ្នាំមុន និងពន្យារឱនភាពពាណិជ្ជកម្ម សម្រាប់ខែទី២ ជាប់ៗគ្នាដោយសារមេរោគឆ្លងថ្មី បន្តរំខានដល់សង្វាក់ផ្គត់ផ្គង់ពិភពលោក។ យោងតាមការស្ទង់មតិ របស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប Infomax ភ្នាក់ងារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៣៥,៤ ពាន់លានដុល្លារក្នុងខែនេះ គឺធ្លាក់ចុះពី ៤៥,៩...
ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើរដ្ឋាភិបាលអូស្រ្តាលី តាមរយ:លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឲ្យពន្លឿនការរៀបចំ ឲ្យមានជើងហោះហើរត្រង់ កម្ពុជា-អូស្ត្រាលី ដើម្បីជំរុញកំណើន ទេសចរកាន់តែច្រើន ខណៈចំនួនភ្ញៀវទេសចរពីអូស្ត្រាលី មកកម្ពុជាកើនឡើង គួរកត់សម្គាល់កាលពីឆ្នាំ២០១៩ ។ ក្នងជំនួបជាមួយលោកPablo Chiho Kang...
បរទេស៖ នៅថ្ងៃអង្គារទី២៦ ខែឧសភា មេបញ្ជាការរបស់យូអិនម្នាក់បាននិយាយ ថាការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ទៅលើហេតុការណ៍ដោះដូរ គ្រាប់កាំភ្លើងគ្នារវាងប្រទេសកូរ៉េទាំងពីរ ហើយបានដាក់ការចោទប្រកាន់ថា ប្រទេសទាំងពីរគឺបានរំលោភបំពាណ ទៅលើបទឈប់បាញ់គ្នា ដែលបានបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ។ គួរឲ្យដឹងដែរថាការបាញ់ប្រហារគ្នា លើកនេះបានកើតឡើងតាំងតែពី ថ្ងៃ៣ ខែឧសភា កើតឡើង នៅក្នុងតំបន់សរវាងប្រទេសទាំងពីរ DMZ ហើយក៏ជាហេតុការណ៍ ដែលមិនធ្លាប់កើតមានដែរ អស់រយៈពេល២ឆ្នាំកន្លះ...
ភ្នំពេញ៖ ក្រសួហអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ បើកដំណើរការហាត់ ហ្វឹកហ្វឺន និងប្រកួតលីគកីឡា របស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការអនុវត្តច្បាស់លាស់ និងត្រូវ គោរពតាមលក្ខខណ្ឌមួយចំនួន ដើម្បីបន្តការពារការ រីករាលដាលកូវីដ១៩។ យោងតាមសេចក្ដីជូនដំណឹងក្រសួងអប់រំ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លក្ខខណ្ឌមួយចំនួននោះរួមមាន៖ ទី១-រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលចិនបានប្រកាស គម្រាមអាមេរិកត្រង់ៗថា នឹងធ្វើការវាស់វែង ដើម្បីប្រឈមមុខគ្នាពាក់ព័ន្ធទៅនឹង បំណងចង់ចេញមុខរារាំង ដល់ច្បាប់ថ្មីរបស់ខ្លួនដែល គ្រោងនឹងអនុម័តឲ្យប្រើប្រាស់ សម្រាប់ទីក្រុងហុងកុង នាពេលខាងមុខនោះ។ គួរបញ្ជាក់ថាច្បាប់ថ្មី ដែលប្រើប្រាស់សម្រាប់ធ្វើការ ប្រឆាំងទៅនឹងសកម្មភាព បះបោរនឹងត្រូវរដ្ឋាភិបាលក្រុងប៉េកាំង ចែងដើម្បីយកទៅអនុវត្ត នៅក្នុងទីក្រុងហុងកុង ដែលកន្លងមកមន្ត្រីជាន់ខ្ពស់ចិន បានហៅច្បាប់ថ្មីនេះជាច្បាប់ សម្រាប់កំចាត់ពួកភេវរកម្ម។ តាមផែនការរដ្ឋាភិបាលទីក្រុងប៉េកាំង គ្រោងនឹងអនុម័តច្បាប់...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈ កម្មាធិការជាតិ ប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០...
បរទេស៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅថ្ងៃអង្គារនេះបាននិយាយថា នឹងមិនមានការអនុញ្ញាតិឲ្យ សិស្សណាម្នាក់អាចត្រឡប់ទៅរៀនវិញ បាននៅឡើយរហូតដល់ពេល ដែលវ៉ាក់សាំងកូវីដ១៩ ត្រូវបានផលិតបានជោគជ័យ។ តាមផែនការដែលធ្លាប់មាន សាលារៀនទាំងឡាយ ក្នុងប្រទេសនឹងអាចបើក ដំណើរការវិញនៅក្នុងខែសីហា ចាប់តាំងតែពីខែមីនា ដែលសិស្សសាលាបឋម និងអនុវិទ្យាល័យត្រូវបាន ប្រកាសឲ្យផ្អាកការសិក្សា របស់គេប៉ុន្តែនក្នុង សេចក្តីថ្លែងការណ៍មួយ របស់លោកប្រធានាធិបតីរូបនេះ កាលពីល្ងាចថ្ងៃចន្ទបាន...