អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសរបស់លោកចង់បង្កើន កិច្ចសហប្រតិបត្តិការជាមួយគុយបា ហើយប្រទេសទាំងពីរបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៦ ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង វប្បធម៌ និងការទូត។ នៅក្នុងសន្និសីទសារព័ត៌មានរួមក្នុងរដ្ឋធានី អង់ការ៉ា លោក Erdogan បានលើកឡើងថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ របស់ប្រធានាធិបតីគុយបា លោក...
បរទេស៖ ក្នុងការចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី៩ នៅកម្ពុជា ប្រមុខការពារជាតិចិនកាលពីថ្ងៃពុធ បានអំពាវនាវឱ្យមានសាមគ្គីភាព និងយុត្តិធម៌ពិភពលោកជំនួសឱ្យអនុត្តរភាព និងការបែងចែក ហើយបានអំពាវនាវឱ្យប្រទេស អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល និងធ្វើការរួមគ្នាដើម្បីក សាងរបាំងរឹងមាំសម្រាប់ សន្តិសុខសកល។ រដ្ឋមន្រ្តីការពារជាតិចិនក៏បានសង្កត់ធ្ងន់ថា ការរីកចម្រើន និងភាពរឹងមាំរបស់យោធាចិន នឹងតែងតែគាំទ្រសន្តិភាពពិភពលោក ប៉ុន្តែយោធាចិនមានទំនុកចិត្ត និងសមត្ថភាពដើម្បីកម្ចាត់ អ្នកឈ្លានពានណាមួយ ដោយបញ្ជាក់សារជាថ្មីអំពីគោលការណ៍...
បរទេស៖ យោងតាមការប្រកាសដោយ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសអាល្លឺម៉ង់ប្រមាណជា ១១០០នាក់ ដែលបច្ចុប្បន្នកំពុងមានមូលដ្ឋាន និងបំពេញបេសកកម្មនៅក្នុងប្រទេសម៉ាលីនោះ នឹងត្រូវចាកចេញពីប្រទេសនៅក្នុង ខែឧសភាឆ្នាំ២០២៤ ខាងមុខនេះហើយ។ យោធាអាល្លឺម៉ង់ ដែលកន្លងមកត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ អស់រយៈពេលជិតមួយទសវត្ស មកហើយនិងក៏ជាផ្នែកមួយនៃ បេសកកម្មគាំទ្រដល់ អង្គការសហប្រជាជាតិ ដើម្បីថែរក្សាសន្តិសុខផងដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះ មានការមិនសូវសប្បាយចិត្តឡើយ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរប្រាប់តំណាងរាស្ត្រ សហរដ្ឋអាមេរិកសារជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីកម្ពុជាឡើយ។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីលោកហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានសម្តែងក្តីកង្វល់របស់សហរដ្ឋអាមេរិក ទាក់ទងនឹងមូលដ្ឋានកងទ័ពបរទេស នៅកំពង់ផែសមុទ្ររាម ។...
បរទេស៖ យោងតាមការប្រកាសដោយ ក្រុមហ៊ុនអ្នកនាំចេញប្រេងរបស់រុស្សី Transneft កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានធ្វើការផ្អាក ប្រតិបត្តិការនាំចេញប្រេងតាមរយៈបំពង់បង្ហូរ Druzhba សាជាថ្មីម្តងទៀតក្នុងរយៈពេលមិនបានកំណត់មួយ។ ទឹកប្រឹក្សានៃប្រធានក្រុមហ៊ុន Transneft បានថ្លែងថា៖កំណត់បង្ហូរប្រេង នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបិទដំណើរការចន្លោះពីតំបន់ Brod ទៅដល់តំបន់ Carpathians ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅត្រង់ កំណាត់បង្ហូរប្រេងនៅបេឡារូស កំពុងបន្តដំណើរការជាធម្មតាទេ។ រំលឹកដែរថា...
បរទេស៖ ឆ្លើយតបនឹងសំណួរពីទូរទស្សន៍ Shenzhenថា យោងតាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយនៅក្នុងសន្និសីទកាសែត ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Llyod Austin នាពេលថ្មីៗនេះថា ឥណ្ឌូនេស៊ីជាមិត្តល្អជាមួយចិន និងអាមេរិក ហើយរក្សាទំនាក់ទំនងមិត្តភាព ជាមួយប្រទេសទាំងពីរ។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន...
ភ្នំពេញ៖ បន្ទាប់ពីខកខានដោយសារ បញ្ហាការរីករាលដាលនៃកូវីដ-១៩ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញ ប្រគល់អណ្ដូងទឹកស្អាតចំនួន១០អណ្តូង ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំចំនួនបីរួមមាន៖...
ប៊ែរឡាំង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោកស្រី Nancy Faeser បានបង្ហាញពីសាមគ្គីភាព របស់ប្រទេសអាល្លឺម៉ង់ជាមួយតួកគី ក្នុងការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មនាពេលក្រោយ ប៉ុន្តែបានសង្កត់ធ្ងន់ថាវា “ត្រូវតែអនុវត្តស្របតាមច្បាប់រដ្ឋ”។ រដ្ឋមន្ត្រីអាល្លឺម៉ង់ បានធ្វើការកត់សម្គាល់នេះនៅក្នុង សន្និសីទសារព័ត៌មានជាមួយ សមភាគីតួកគីលោកស្រី Suleyman Soylu នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ របស់លោកស្រីទៅកាន់ទីក្រុងអង់ការ៉ា។ លោកស្រីបានបន្ថែមថា “វាចាំបាច់ ដើម្បីយកទៅក្នុងគណនីភាព...
បរទេស៖ មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងចិនកំពុងសម្លឹងមើលការស្តារឡើងវិញ នូវខ្សែទូរស័ព្ទបន្ទាន់យោធា ដែលនៅស្ងៀមយូរ ដើម្បីការពារភាពតានតឹង នៅឥណ្ឌូប៉ាស៊ីហ្វិក ពីការរីករាលដាលទៅជាសង្រ្គាមក្តៅ, នេះបើតាមមន្ត្រីការពារជាតិ ជាន់ខ្ពស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងសមភាគីចិនគឺលោក Wei Fenghe បានពិភាក្សាគ្នាអស់រយៈពេលជាងមួយម៉ោង នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប...
បរទេស៖ លោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងអំពី មតិយល់ឃើញរបស់លោកថា បញ្ហាកូវីដនិងបញ្ហានៃ ជម្លោះរវាងអ៊ុយក្រែននិងរុស្សី គឺមិនមែនជាឬគល់សំខាន់នៃ ការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងប្លុកអឺរ៉ុបឡើយ ។ លោកបានបន្តពន្យល់ថា ផ្ទុយទៅវិញបញ្ហានៃការកើនឡើង នៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីនោះទេ ដែលបានធ្វើឲ្យមានផលប៉ះពាល់ ធ្ងន់ធ្ងរទៅដល់កំណើនសេដ្ឋកិច្ចរបស់អឺរ៉ុប។ ថ្លែងទៅកាន់កិច្ចប្រជុំនាទីក្រុងប៊ែរឡាំង កាលពីថ្ងៃម្សិលមិញនេះគឺជា កម្មវិធីសេដ្ឋកិច្ចលោក Scholz...