ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ ២០២៥ ក្រោមប្រធានបទ សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប។ ពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ គឺមានការអញ្ជើញចូលរួមផងដែរពីលោកចាន់ សីហា...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បាននាំយកអំណោយជាថវិកា ជាង ៨២ លានរៀល និងជាង ១ ពាន់ដុល្លារ ប្រគេនព្រះចៅអធិការវត្តបទុមរតនដីដុះ ដើម្បីសាងសង់ឧបដ្ឋានសាលា ។...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃពុធថា លោកនឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តអ៊ឺរ៉ុបអំពីលទ្ធភាព នៃការប្រើប្រាស់នុយក្លេអ៊ែររបស់បារាំងដើម្បីការពារទ្វីបអឺរ៉ុប ពីការគំរាមកំហែងរបស់រុស្ស៊ី ចំពេលមានការព្រួយបារម្ភអំពីការផ្តាច់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសបារាំងគឺជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់នៅក្នុងសហភាពអឺរ៉ុប។ លោក Macron នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅមុនកិច្ចប្រជុំកំពូលអឺរ៉ុបពិសេសមួយកាលពីថ្ងៃព្រហស្បតិ៍ បានពណ៌នាប្រទេសរុស្ស៊ីថាជា “ការគំរាមកំហែងដល់ប្រទេសបារាំង និងអឺរ៉ុប”...
សេអ៊ូល៖ សម្ព័ន្ធមិត្តបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដ៏សំខាន់មួយនៅសប្តាហ៍ក្រោយ ដើម្បីបង្កើនសមត្ថភាពការពាររួមគ្នារបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង។ សមយុទ្ធ Freedom Shield នឹងធ្វើឡើងពីថ្ងៃច័ន្ទ ដល់ថ្ងៃទី២០ ខែមីនា ដែលពាក់ព័ន្ធនឹងសមយុទ្ធក្លែងធ្វើ និងការហ្វឹកហ្វឺននៅលើទីលាន។ សេចក្ដីថ្លែងការណ៍រួមមួយបានឲ្យដឹងថា “អង្គភាពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹ ងអនុវត្តលំហាត់ហ្វឹកហ្វឺនបន្តផ្ទាល់ដែនទាំងអស់រួមគ្នានៅទូទាំងដែនដី សមុទ្រ ដែនអាកាស អ៊ិនធឺណិត និងដែនលំហ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងភរិយា នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប” និងជូនបាច់ផ្កាអនុស្សាវរីយ៍...
មហាសន្និបាតសភាទាំងពីរនៃប្រទសចិន រួមមានមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (ចាប់ពីឆ្នាំ១៩៥៤) និង មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (ចាប់ពីឆ្នាំ១៩៤៩) ដែលតែងបានរៀបចំជាទៀងទាត់នៅដើមខែមីនា ជារៀងរាល់ឆ្នាំ គឺជាវេទិកាចូលរួមនិងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសជាតិ។ ក្នុងនាមជាប្រទេសដែលមានប្រព័ន្ធប្រជាធិបតេយ្យដែលចាក់ឬសគល់យ៉ាងជ្រៅស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនតាំងពីថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក មហាសន្និបាតសភាទាំងពីរនៃប្រទសចិនជាទម្រង់ នៃប្រជាធិបតេយ្យតាមបែបផែនចិនដែលបានផ្តល់ជាចលករ ដល់ដំណើរការកសាងប្រទេសចិនតាមមាគ៌ាសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងធានាយ៉ាងមុតមាំឱ្យប្រជាជនចិនធ្វើជាម្ចាស់អំណាចដែលនេះ ជាការលើកតម្កើងដល់អរិយធម៌នយោបាយរបស់មនុស្សជាតិ។ ពិភពលោកបានចងចាំយ៉ាងប្រត្យក្សនូវប្រសាសន៍ពោរពេញដោយភក្តីភាពក្នុងកិច្ចកសាងប្រទេសចិនប្រកបដោយវិបុលភាពរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានអធិប្បាយដោយគ្រប់ជ្រុងជ្រោយនូវលក្ខណៈពិសេសនិងឧត្តមភាពនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល និងបានចង្អុលបង្ហាញទិសដៅសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសង្គមនិយមចិនក្នុងយុគសម័យថ្មី...
កាលពីថ្ងៃទី៤ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងរឿងដែលភាគីចិនចេញផ្សាយសៀវភៅសក្រោមចំណងជើងថា “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន” ។ អ្នកនាំពាក្យរូបនេះថ្លែងថា ភាគីចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន” ដើម្បីអធិប្បាយអំពីការងារជាច្រើននិងបទពិសោធខាងការច្នៃប្រឌិតថ្មីរបស់ចិន ក្នុងការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលទាំងផ្នែកគ្រប់គ្រងថ្នាំហ្វេនតានីល និងការបង្ក្រាបបទល្មើសខាងសារធាតុប្រភេទហ្វេនតានីលជាដើម ។ ចិនបានអនុវត្តតាមគំនិតសហគមន៍រួមវាសនា នៃមនុស្សជាតិជាប់រហូតមក អនុវត្តកាតព្វកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀនអន្តរជាតិយ៉ាងម៉ត់ចត់ ខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីសហការជាមួយប្រទេសនានាលើពិភពលោក ឆ្លើយតបនឹងបញ្ហាប្រឈមថ្មីខាងថ្នាំហ្វេនតានីល ដែលទទួលបានសមិទ្ធផលដ៏លេចធ្លោ ។ អ្នកនាំពាក្យរូបនេះបានថ្លែងបន្តថា ការពិតជាក់ស្តែងមិនអាចប្រកែកបាន...
ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី៤ ខែមីនា មានអ្នកសារព័ត៌មានលើកសំណួរថា អាមេរិកបានដំឡើងពន្ធគយ ១០ភាគរយបន្ថែមទៀតទៅលើផលិតផលភាគច្រើនរបស់ប្រទេសចិន ។ តើប្រទេសចិននឹងឆ្លើយតបយ៉ាងណាចំពោះរឿងនេះ ? លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីអាមេរិកទទូចដំឡើងពន្ធគយទៅលើផលិតផលចិនដែលនាំចេញទៅកាន់អាមេរិក ក្រោមលេសបញ្ហាថ្នាំហ្វេនតានីល ទាក់ទិននឹងរឿងនេះ ភាគីចិនបានអធិប្បាយពីគោលជំហរប្រឆាំងជាច្រើនលើករួចហើយ ហើយការចាត់វិធានការតបតវិញគឺជាទង្វើដ៏ត្រឹមត្រូវនិងមានភាពចាំបាច់សម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន ។ លោក Lin Jian បានលើកឡើងថា...
ព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន រួមមានលោក XiJinping ជាដើមបានអញ្ជើញចូលរួមពិធីបើក លោកលីឈាងនាយករដ្ឋមន្រ្តីចិនធ្វើរបាយការណ៍ការងារ រដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត។ តាមរបាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា កំណែទម្រង់និងការបើកទូលាយទទួលបានសមិទ្ធផល កំណែទម្រង់នៃស្ថាប័នបក្សនិងរដ្ឋបានបញ្ចប់ដោយគ្រប់ជ្រុងជ្រោយ វិធានការកំណែទម្រង់សំខាន់ៗដូចជាការបង្កើតទីផ្សាររួមនៃជាតិ និងពន្យារអាយុកាលចូលនិវត្តន៍ជាសន្សឹមៗត្រូវបានដាក់ចេញជាបន្តបន្ទាប់ វិធានការដាក់កំហិតលើការអនុញ្ញាត ឱ្យទុនបរទេសចូលទីផ្សារក្នុងវិស័យឧស្សាហកម្មកម្មន្តសាលត្រូវបានលុបចោលទាំងស្រុង ហើយកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគដើម្បីរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ត្រូវបានលើកកម្ពស់ឥតឈប់ឈរ៕
ព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជន ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋ មានដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើក។ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនជូនចំពោះអង្គមហាសន្និបាត ។ របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥ មានដូចតទៅ៖ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%...