កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលទើបសាងសង់រួចនៅលើដីកម្មសិទ្ធិ របស់គ្រូសារអតីតយុទ្ធជនពលីដោយសារសង្គ្រាម នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។...
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា បុគ្គលដែលធ្វើមាតិកាបង្ខូចបង្អាប់កេ្តរិ៍ឈ្មោះខេត្ដតាកែវត្រូវបានសមត្ថកិច្ចកោះហៅមកអប់រំណែនាំហើយ ។ ជាមួយនឹងការអប់រំណែនាំ បុគ្គលដែលធ្វើវីដេអូបង្ខូចកេរ្តិ៍ឈ្មោះខេត្តតាកែវនេះ ក៏ត្រូវបានធ្វើការសុំទោសនិងកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះបន្តទៀតដែរ ។ បុគ្គលនេះ បានធ្វើវីដេអូ ដើរសម្ភាសជាមួយក្រុមយុវជននៅផ្លូវថ្មើរជើង (Walk street) ដោយបានចោទសំណួរថា តើខេត្តមួយណាសាហាវជាងគេ? ហើយឆ្លើយថា “ខេត្តតាកែវ” ហើយពួកគេក៏បានសើចហ៊ោរកញ្ច្រោលបែបន័យឌឺដង៕
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា បុគ្គលដែលធ្វើមាតិកាបង្ខូចបង្អាប់កេ្តរិ៍ឈ្មោះខេត្ដតាកែវត្រូវបានសមត្ថកិច្ចកោះហៅមកអប់រំណែនាំហើយ ។ ជាមួយនឹងការអប់រំណែនាំ បុគ្គលដែលធ្វើវីដេអូបង្ខូចកេរ្តិ៍ឈ្មោះខេត្តតាកែវនេះ ក៏ត្រូវបានធ្វើការសុំទោសនិងកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះបន្តទៀតដែរ ។ បុគ្គលនេះ បានធ្វើវីដេអូ ដើរសម្ភាសជាមួយក្រុមយុវជននៅផ្លូវថ្មើរជើង (Walk street) ដោយបានចោទសំណួរថា តើខេត្តមួយណាសាហាវជាងគេ? ហើយឆ្លើយថា “ខេត្តតាកែវ” ហើយពួកគេក៏បានសើចហ៊ោរកញ្ច្រោលបែបន័យឌឺដង៕
មណ្ឌលគិរី៖ មុខម្ហូបម្យ៉ាង ដែលផ្សំឡើងពីត្រីសាច់ បន្ថែមដោយបន្លែធម្មជាតិជាច្រើនមុខ ថែមទាំងចម្អិនក្នុងបំពង់ឬស្សី និងត្រូវបានជ្រើសរើសជាអាហារនាំមុខគេ នៅក្នុងពិធីតាំងបង្ហាញក្នុងព្រឹត្តិការនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ក្នុងខេត្តមណ្ឌលគិរី។ ព្រឹត្តិការដែលពុំសូវបានធ្វើឡើងមួយនេះ អាចនិយាយបានថា ទើបតែបង្កើតឡើងក្នុងឆ្នាំនេះប៉ុណ្ណោះ ហើយក៏ត្រូវបានរដ្ឋបាលខេត្តមណ្ឌលគិរី ជ្រើសយកថ្ងៃទី០៤ខែវិច្ឆិកាវេលាម៉ោង៣រសៀលនៅទីតាំងសួនដំរីដែក ក្រុងសែនមនោរម្យ ដើម្បីធ្វើការតាំងបង្ហាញ និងបានហៅថា ព្រឹត្តិការ “សម្លព្រូង”។ អត្ថន័យនៃការតាំងបង្ហាញមុខម្ហូបសម្លព្រូងនេះ...
ភ្នំពេញ ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្ដថា អ្នកបើកបរយានយន្ដត្រូវអនុវត្តវិធានការនានា ដូចជា ៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត, មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាតិវៀតណាមសរុប ៣៤នាក់បន្ថែមទៀត ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ...
កែប ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៥ ក្រោមយុទ្ធនាការ «សម្អាតអនាម័យបរិស្ថាន និងចែកធុងសំរាម» ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ព្រមទាំងសាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប ចំនួន ១៥៤ធុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានកោតសរសើរសម្តេច ទៀ បាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាថា បានជួយជ្រោមជ្រែងក្នុងការការពារបូរណភាពទឹកកម្ពុជារហូតឈានទៅដល់ចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ យោងតាមសារលិខិតរបស់សម្តេចតេជោ ផ្ញើសារជូនពរខួបចម្រើនជន្មាយុរបស់ សម្តេចទៀ បាញ់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ បានឱ្យដឹងថា ក្នុងឱកាសដ៏ប្រពៃនេះ សម្តេចតេជោលើកឡើងថា សម្តេច ទៀ បាញ់...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ដើម្បីឱ្យការប្រារព្ធពិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ...
កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីចុះពិនិត្យជាក់ស្តែងលើសកម្មភាពចិញ្ចឹមកណ្តូបបន្ថែមពីលើមុខរបរប្រចាំថ្ងៃ របស់ប្រជាកសិករចំនួន៥៣គ្រួសារ នៅក្នុងភូមិទោង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានចិញ្ចឹមចំនួនជិត១០០ទ្រុង ដើម្បីរកចំនូលបន្ថែមសម្រាប់ទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋនៅក្នុងភូមិទោង ឃុំស្រឡៅ ក្រៅពីការប្រកបរបរធ្វើស្រែចំការ ឆ្លៀតពេលទំនេរក៏បាននាំគ្នាងាកមកចិញ្ចឹមកណ្តូបដើម្បីរកចំណូលបន្ថែម ដោយពួកគាត់អាចរកប្រាក់ចំណូលបានយ៉ាងតិចចន្លោះពី១លានរៀល...