ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខាលើពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅចិន កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ ។ បើតាមការគូសបញ្ជាក់ពីលោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកញ្ញា...
ភ្នំពេញ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីរាជការ ក្រុមយុវជន និងបានការនិមន្ត ចូលរួមពីព្រះសង្ឃ ធ្វើការទូងស្គរជ័យអបអរសាទរ នៃការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីនេះធ្វើឡើងនៅវត្តពាលញែក...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧ ព្រឹក នៅទីស្ដីការក្រសួង ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួង បានប្រារព្ធពិធីវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងមោទនភាពជាតិខ្មែរ ក្នុងឱកាស “រមណីយដ្ឋានប្រាសាទកោះកេរ” របស់កម្ពុជា ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆន្ទដាក់...
ភ្នំពេញ ៖ លោក កើត ឆែ បានយកឱកាសវាយគង ទូងស្គរ និងគោះត្រដោក អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបញ្ជាក់ថា មោទកភាពជាតិ គឺកើតមានឡើងនៅពេលដែលកម្ពុជា មានសុខសន្តិភាពពេញលេញ ដូច្នេះត្រូវថែរក្សាសន្តិភាពឲ្យបានគង់វង្ស បើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ។ ការលើកឡើងបែបនេះ របស់លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើឡើងខណៈរដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និយោជិត អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ចូលរួមប្រារព្ធ ពិធីអបអរសាទរ ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទ កោះកេរ របស់កម្ពុជា...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននិងកំពុងដឹក នាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលប្រព្រឹត្ត ទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម ៖ ១-របាយការណ៍វឌ្ឍនភាព នៃការរៀបចំយន្តការអនុវត្តកម្មវិធី គោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្ដើម អនុវត្តដំណាច់ឆ្នាំ២០២៣២-សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨៣-របាយការណ៍ស្ដីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះ សំណាលជាមួយ ប្រតិភូកីឡាកម្ពុជា ដែលនឹងត្រូវចូលរួមប្រកួត “កីឡាអាស៊ីលើកទី១៩ នៅសាធារណរដ្ឋប្រជាមានិតចិន” នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣នេះ នៅវិមានសន្តិភាព នាវេលាម៉ោង ៣រសៀលតទៅ ។ គួរបញ្ជាក់ថា កម្ពុជានឹងបញ្ជូនប្រតិភូ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការិយាល័យកិច្ចការងារ ការបរទេសរបស់ចក្រភពអង់គ្លេស បានដាក់ការរឹតត្បិតមួយចំនួនទៅ លើការធ្វើដំណើរលើអ្នក ការទូតរុស្ស៊ី ដោយតម្រូវឱ្យពួកគេជូនដំណឹង ដល់អាជ្ញាធរអង់គ្លេស មុនពេលធ្វើដំណើរហួស ពីទំនួលខុសត្រូវ។ ប្រភពដដែលបានសរសេរទៀត ការសម្រេចចិត្តនេះបានធ្វើឡើងគឺ ជាការឆ្លើយតបទៅនឹងប្រទេសរុស្សី ដែលកន្លងមកក្រសួងការបរទេសរុស្ស៊ី បានប្រកាសច្បាប់ ស្រដៀងគ្នាសម្រាប់អ្នក ការទូតអង់គ្លេសកាលពីខែកក្កដា។ អនុរដ្ឋលេខាធិការសភា ចក្រភពអង់គ្លេស...
ភ្នំពេញ៖ សហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ បានប្តេជ្ញាគាំទ្រកម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងការអនុវត្តគោល នយោបាយ របស់រាជរដ្ឋាភិបាល លើវិស័យការងារ ព្រមទាំងជំរុញកិច្ច សហប្រតិបត្តិការរវាងភាគី សហជីពនៃប្រទេសទាំងពីរ ដើម្បីការពារនូវសិទ្ធិនិង ផ្តល់នូវផលប្រយោជន៍ជាអតិបរមា ជូនកម្មករនិយោជិតកម្ពុជា និងឡាវ ។ ការគាំទ្រនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមដោយលោកស្រី អាលី វង្សណូប៊ុនថាំ (Aly VONGNOBOUNTHAM)...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី បានបង្ហាញកាលពីថ្ងៃអង្គារម្សិលមិញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង នៅខែក្រោយនេះ ហើយបើមិនមានអ្វីប្រែប្រួលទេនោះ។ ប្រភពដដែលបានសរសេរទៀតថា ការជួបគ្នាកម្រិតខ្ពស់នេះនឹងធ្វើឡើង ក្នុងអំឡុងពេលវេទិកាខ្សែក្រវាត់...