ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ២០២៤ ក្រោមពាក្យស្លោក «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន» ។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានផ្តាំផ្ញើទៅភាគីពាក់ព័ន្ធថា ទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុក ដាក់លើបញ្ហាជំងឺរបេង ដោយមិនអាចមើលរំលងនូវចំណុច សេសសល់នេះបានឡើយ...
កំពង់ចាម ៖ សមិទ្ធផលនានាមានចំនួន ២១ ស្ថិតក្នុងបរិវេណវត្ត ឥន្ទខីលារាម (ថ្មគោល) ក្នុងឃុំរអាង ស្រុកកំពង់សៀម ដែលសាងសង់អស់តម្លៃជាង ៣៥ ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា មានជំនឿជាក់ថា រដ្ឋសភា និងរាជរដ្ឋាភិបាលថៃ នឹងបន្តជួយយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ ។ ក្នុងឱកាសសម្តេច សាយ ឈុំ ទទួលលោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wan Muhamad Noor...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការបោះឆ្នោតប្រធានាធិបតី នៅក្នុងប្រទេសរុស្ស៊ី បានបង្ហាញថា ប្រទេសនេះ នៅតែជាគ្រួសារធំមួយដោយ លោកក៏បានថ្លែងអំណរគុណ ចំពោះអ្នកបោះឆ្នោត សម្រាប់ការគាំទ្រ ដែលមិនធ្លាប់មានពីមុនមក ហើយបានប្តេជ្ញាថានឹងបំពេញ តាមការរំពឹងទុករបស់ពួកគេ។ នៅព្រឹកថ្ងៃដដែល...
បរទេស៖ មន្ត្រីកងទ័ពជើងទឹកជាន់ខ្ពស់ របស់សហរដ្ឋអាមេរិកម្នាក់ បានប្រាប់សភាថា យោធាចិន កំពុងស្ថិតនៅលើផ្លូវ ដើម្បីបំពេញតាមកាលកំណត់ ដែលសន្មត់ថា នៅឆ្នាំ ២០២៧ សម្រាប់ប្រតិបត្តិការជើងគោកនៅកោះតៃវ៉ាន់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងប៉េកាំង ចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯង មួយនេះថាជាផ្នែករបស់ចិន ។...
បរទេស៖ អតីតព្រះចៅអធិការវត្តនៅប្រទេសថៃ មួយអង្គត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារចំនួន ៤៦៨ ឆ្នាំ ពីបទពាក់ព័ន្ធនឹងករណី ឆបោកតម្លៃប្រហែល ៣០០ លានបាត ស្មើនឹងប្រហែល ៨,៣ លានដុល្លារ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមការផ្សាយរបស់...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា មានមន្ដ្រីនគរបាលម្នាក់ ឋានៈជាអនុប្រធាន នាយកដ្ឋាន បានផឹកស្រាស្រវឹង មិនព្រមសហការ ឲ្យត្រួតពិនិត្យជាតិអាល់កុលនោះទេ ថែមទាំងបានរុញច្រាន (រុញដើមទ្រូង) នារីជានគរបាលម្នាក់ទៀត ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់លោកឧបនាយករដ្ឋមន្ដ្រី ស សុខា នៅថ្ងៃទី២២...
បរទេស៖ អតីតប្រធានធនាគារ Saigon Commercial Bank ក្នុងប្រទេសវៀតណាម គឺលោក Bui Anh Dung បានប្រាប់តុលាការថា ការកាត់ទោ សលោកឱ្យជាប់ពន្ធនាគារមួយជីវិត ដែលរដ្ឋអាជ្ញាបានណែនាំ សម្រាប់លោកគឺធ្ងន់ធ្ងរពេក ហើយបានអង្វរឱ្យមានការបន្ធូរបន្ថយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤...
បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអះអាងថា លុយដែលបង្កើតបានពីទ្រព្យសម្បត្តិ ដែលបានបង្កករបស់រុស្ស៊ី នៅក្នុងសហភាពអឺរ៉ុប មិនមែនជា របស់នរណាម្នាក់ឡើយ ដោយលោកបានលើកហេតុផលម្តងទៀតថា វាអាចប្រើប្រាស់បានដោយទីក្រុងព្រុចសែល ដើម្បីទិញអាវុធ សម្រាប់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
“ពីខ្លាឃ្មុំផានដាចិន ដល់ពន្ធគយ ប្រធានបទពិភាក្សាទាំងអស់ សុទ្ធតែត្រូវបានដាក់លើតុចរចា សម្រាប់ឱ្យរដ្ឋមន្ត្រីការបរទេសចិន និងអូស្ត្រាលី ពិភាក្សាយ៉ាងស្មោះត្រង់ ។ ”ទីភ្នាក់ងារសារព័ត៌មានចម្រុះ អួស្ត្រាលី (AAP) បានវាយតម្លៃកិច្ចសន្ទនា ផ្នែកការទូត និងយុទ្ធសាស្ត្រ ចិន-អូស្ត្រាលី ជុំទី៧ដូចពោលខាងលើនេះ ។ ប្រការនេះ បានបញ្ជាក់ពីមួយផ្នែកថា ទំនាក់ទំនងរវាងចិន និងអូស្ត្រាលី ត្រូវបានកែសម្រួល...