បរទេស៖ នៅសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្ដរជាតិ ឬហៅកាត់ថាIMF បានធ្វើការព្រមាន ថាកម្រិតវិបត្តិសេដ្ឋកិច្ច ក្នុងពេលនេះនឹង ធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មានឡើយក្នុងរយៈពេលជិត មួយសតវត្សរ៍នេះ ហើយបានព្រមានថា ការធ្លាក់ចុះនិងការស្ទុះងើប នៃសេដ្ឋកិច្ចពិភពលោកនឹងអាក្រក់ជាងការរំពឹងទុកប្រសិនបើCOVID19 នឹងនៅតែអូសបន្លាយ ឬអាចត្រឡប់មកវិញនោះ។ នៅក្នុងការស្ទាបស្ទង់ដំបូង របស់អង្គការសេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយរបាយការណ៍ តាំងតែពីពេលមេរោគកូវីដ-១៩ អាចឲ្យយើងឃើញយ៉ាងច្បាស់ថា សេដ្ឋកិច្ចរបស់ប្រទេសធំៗ ជាបន្តបន្ទាប់បានធ្លាក់ចុះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្ការទី១៤ ខែមេសានេះបានឲ្យដឹងថា តួលេខនៃអ្នកឆ្លងជាក់ស្តែង នៅក្នុងទីក្រុងSan Mateoភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ដែលបានឆ្លង វិរុសកូរ៉ូណា គឺមានទៅដល់២៥០០០នាក់ គឺជាតួលេខដែលច្រើនជាងដាច់ ទៅនឹងតួលេខជាផ្លូវការ។ មន្ត្រីសុខាភិបាលក្នុង ទីក្រុង លោកScott Morrow គឺជាអ្នកដែលបានធ្វើការ លើកឡើងបែបនេះ ដោយសំអាងថាប្រភេទ នៃវិរុសនេះអាចមានច្រើនប្រភេទពីអ្វី ដែលក្រុមគ្រូពេទ្យបានស្គាល់ ដែលវាបានធ្វើឲ្យចំនួនជាក់ស្តែង...
តាកែវ ៖ ស្នងការនគរបាល ខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី ១៥ ខែ មេសា ឆ្នាំ ២០២០ កម្មករកាត់ដេរ សម្លៀកបំពាក់ ក្នុងស្រុកទ្រាំង និងក្រុងដូនកែវ ចំនួន៣៣នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តបណ្ដាល...
កំពង់ចាម ៖ ប្រធានសហគមន៍ កសិកម្មសំបូរមានជ័យ ដឹកនាំដោយ លោក ឆេង ថុង នៅព្រឹកថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២០នេះ បាននាំថវិកាចំនួន ២.០០០.០០០ រៀល ប្រគល់ជូនគណៈ កម្មការប្រឆាំងជំងឺកូរវីដ១៩ ខេត្តកំពង់ ចាមដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នេះ ។...
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាជនជាតិចិន បានធ្វើសកម្មភាព ដោយយកកាំបិត មកភ្ជង់ប្លន់ រថយន្តម៉ាកព្រូស ពីជនជាតិចិនដូចគ្នា បានសម្រេច កាលពីម៉ោងជាង៩យប់ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០ តាមបណ្ដោយផ្លូវ១១១ កែងផ្លូវ២៤២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រួចយករថយន្ត ទុកចោល មុខអាគារB...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២០ បាននាំអំណោយ យកទៅផ្ដល់ជូនភ្លាមៗ ដល់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលបានរុះរើផ្ទះដោយមានការភ័យខ្លាច ការបាក់ស្រុតច្រាំងទន្លេ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ កាលពីវេលាទៀបភ្លឺថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០...
ភ្នំពេញ ៖ កម្ពុជានឹងមានភ្លៀងធ្លាក់ តិចទៅច្រើន រាយប៉ាយនៅតំបន់មួយចំនួន រួមទាំងមានបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៥ ដល់២១ខែមេសា ។ នេះមើលតាមក្រសួងធនធានទឹក និងឧតុនិយម ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីស្ថានភាព ធាតុអាកាស ចាប់ថ្ងៃទី១៥ដល់២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ ៖ កម្ពុជាជូនពរអាមេរិក ឲ្យទទួលបានជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺរាតត្បាត ជាសកល កូវីដ-១៩ ខណៈលើសកលលោក កំពុងប្រឈមនឹងបញ្ហា ដែលមិនធ្លាប់មានពីមុនមក ហើយដែលបាន និងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតប្រជាជន និងសេដ្ឋកិច្ចពិភពលោក។ យោងតាមលិខិត របស់អ្នកនាំពាក្យ ក្រសួងការ បរទេសកម្ពុជា ស្ដីពី ការឆ្លើយតបរបស់អ្នកនាំពាក្យ ក្រសួងការបរទេស...
សេអ៊ូល ៖ ការិយាល័យប្រធានាធិបតី បានប្រកាសថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើតក្រុមរដ្ឋាភិបាលស៊ីវិល ពិសេសមួយនៅក្នុងចលនា នៅសប្តាហ៍នេះ ដើម្បីគាំទ្រដល់ការបង្កើតវ៉ាក់សាំង ការពារមេរោគកូវីដ-១៩ និងការព្យាបាល។ អ្នកនាំពាក្យ លោកស្រី Yoon Jae-kwan របស់ការិយាល័យ ប្រធានាធិបតីបានឲ្យដឹងថា វាត្រូវបានរៀបចំឡើង ដើម្បីជួយសម្រួលដល់ការងារ តាមរយៈការពិនិត្យឡើងវិញ ដ៏ទូលំទូលាយ នៃស្ថានភាពដែលពាក់ព័ន្ធនិងដំណើរការ...
វ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃសេតវិមាន បានឲ្យដឹងថាសហរដ្ឋអាមេរិក គាំទ្រប្រជាជនកូរ៉េខាងជើង និងប្រទេសដទៃទៀតដែលងាយរងគ្រោះដោយរោគរាតត្បាតកូវីដ-១៩ និងប្ដេជ្ញាផ្ដល់ជំនួយ។ សេចក្តីថ្លែងការណ៍របស់ NSC ត្រូវបានគេបង្ហោះលើ គណនីធ្វីតធ័ររបស់ខ្លួន រួមជាមួយតំណភ្ជាប់ទៅ នឹងសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសួង រតនាគារអាមេរិក កាលពីសប្តាហ៍មុន។ រតនាគារបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននៅតែបន្តអនុញ្ញាតឱ្យមានការលើកលែង ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេស...