ភ្នំពេញ ៖ កាលពីចុងសប្តាហ៍ កន្លងមកប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Joko Widodo បានធ្វើការអំពាវនាវខ្លាំងៗ សុំឲ្យ សេវានិងសុខភាពសាធារណៈ នៅតែជាអាទិភាពកំពូល របស់រដ្ឋាភិបាល ចំពេលមានជំងឺរាតត្បាត កូវីដ១៩ នៅក្នុងប្រទេស។ ប៉ុន្តែទោះបីជា យ៉ាងណា ទន្ទឹមនឹងអទិភាពនោះរដ្ឋាភិបាល ក៏បាននិងកំពុងតែធ្វើការ ចាត់វិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច...
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយពីធ្វើសកម្មភាពជិះម៉ូតូ ឆក់ទូរស័ព្ទដៃជនបរទេស កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០២ នៅចំណុចចំណតរថយន្តបាត់ដំបង ផ្លូវលេខ១២៦ កែង៨១ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ អធិការខណ្ឌដូនពេញ លោកទៀង ច័ន្ទសា បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំង របស់លោក...
ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាព អាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹង ឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹង សម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង ។ ដោយឡែកនៅលើសមុទ្រចិនខាងត្បូង នឹងអាចកើតមានជា វិសម្ពាធទាប (Tropical Depression) ឬជាព្យុះ (Tropical Storm) ដើរសំដៅឆ្ពោះចូលដល់លើភាគខាងត្បូង...
ភ្នំពេញ៖ ក្រុមការងារចល័ត របស់ក្រសួង ដឹកនាំផ្ទាល់ដោយលោក ឯក រដ្ឋ និង លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសហការការ ដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើផ្លូវជាតិលេខ ៥៧ បានធ្វើការឃាត់រថយន្ដដឹកលើសទំងន់ចំនួន...
បរទេស ៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ សប្ដាហ៍នេះថា ខ្លួនស្វាគមន៍ចំពោះការបង្កើត រដ្ឋាភិបាលអន្តរកាល នៅក្នុងប្រទេសម៉ាលី ថាជាការបោះជំហាន បឋមមួយឆ្ពោះ ទៅរកការវិលត្រឡប់ ទៅរកបទបញ្ជារដ្ឋធម្មនុញ្ញវិញ។ នៅក្នុងចុងខែកញ្ញា លោកប្រធានាធិបតី Bah Ndaw ជាវរសេនីយ៍ឯកចូលនិវត្តន៍ ដែលត្រូវបានតែងតាំង ជាប្រធានាធិបតីអន្តរកាល បានតែងតាំងមន្ត្រី ការទូតជើងចាស់...
បរទេស៖ អ្នកដឹកនាំរឿងគឺលោក Michael Moore បាននិយាយតាមហ្វេសប៊ុកដ៏វែងមួយ ក្រោយពីព័ត៌មានដែលបានផ្សាយថា លោកដូណាល់ត្រាំ បានធ្វើតេស្តិ៍វិជ្ជមានចំពោះមេរោគកូវីដ១៩ ហើយថែមទាំងបានរិះគន់ប្រធានាធិបតីបច្ចុប្បន្នរបស់អាមេរិករូបនេះថា ជាអ្នកកុហកអាជីព “ទៀតផង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Michael Moore អាយុ ៦៦...
ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៍មាន ជុំវិញបញ្ហាសុខភាព របស់លោកប្រធានាធិបតីអាមេរិក និងភរិយា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារ ជូនពរដល់លោក ដូ ណាល់ត្រាំ និងស្រ្តីទី១ Melania Trump (ភរិយា) អោយឆាប់ជាសះស្បើយពីជំងឺកូវីដ១៩។ សូមរំលឹកថា...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Heiko Maas បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា សហភាពអឹរ៉ុប ត្រូវតែផ្តល់ការឆ្លើយតប ដ៏ច្បាស់មួយ ចំពោះប្រទេសរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្ម ក្រោយការបំពុលអ្នកនយោបាយ ប្រឆាំងវិមានក្រឹមឡាំង លោក Alexei Navalny ដោយសារធាតុគីមី ដែលគេហាមឃាត់ជាអន្តរជាតិ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញ ៖ ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយដល់ពលការិនីចំនួន ២រូប ដែលបម្រើការងារ នៅប្រទេសម៉ាឡេស៊ី ត្រូវបាននិយោជក វាយធ្វើបាប និងមិនបើកប្រាក់ខែឲ្យ ។ពលការិនីទាំង២នាក់នោះរួមមាន ៖ ១-ពលការិនី ងួន វ៉ាន់ អាយុ ៣១ឆ្នាំ មកពីភូមិចារ ឃុំកណ្ដៀង ស្រុកកណ្ដៀង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀង បានកើតឡើង នៅភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានបង្កឲ្យជន់លិចផ្លូវ ក្រួសក្រហមប្រវែងជាង ២៨០ម និងជន់ចូលផ្ទះប្រជាពល រដ្ឋជាង៥០ខ្នង ។ ស្ថានភាពទឹកកំពុង តែឡើងនៅឡើយ ហើយនេះជាជំនន់លើកទី២ ក្នុងឆ្នាំ២០២០...