ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានស្នើឲ្យថ្នាក់ដឹកនាំកម្ពុជា ព្រមទាំងរដ្ឋមន្រ្តីក្រសួងសុខាភិបាល នាំក្រុមគ្រួសារមកព្យាបាលជំងឺងផ្សេងៗ នៅមន្ទីរនានានៅកម្ពុជា ដើម្បីធ្វើជាគំរូដល់ពលរដ្ឋខ្មែរ កុំឲ្យចេញទៅព្យាបាលនៅក្រៅប្រទេស ។ លោក ព្រាប កុល បានលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ថា “តើឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ ស្របពេលដែលទណ្ឌិត សម រង្ស៊ី រក្សាជំហរប្រកាសវិល ចូលស្រុកខ្មែរវិញនៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ ដើម្បីប្រមូលផ្ដុំកម្លាំងមហាជន ផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ចេញប្រតិកម្មតបវិញថា រាល់ការផ្លាស់ប្តូរអំណាច ក្រៅពីទម្រង់ នៃការបោះឆ្នោត គឺជាទង្វើខុសច្បាប់ទាំងអស់ ដូច្នេះរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ តុលាការខេត្តប៉ៃលិន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានចេញដីការចោទប្រកាន់ ឈ្មោះ សួរ សេម អតីតក្រុមប្រឹក្សាសង្កាត់ ប៉ៃលិន គណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាស្ត្រី ក្រុងប៉ៃលិន ចោទប្រកាន់ពីបទរួមគំនិតក្បត់ ជាមួយលោក សម រង្ស៊ី។ បើតាមដីកា របស់តុលាការខេត្តប៉ៃលិន ទោសនេះ...
ភ្នំពេញ ៖ បន្ទាប់ពីក្រសួងមហាផ្ទៃ ប្រកាសនឹងរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ លើសំណើរ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ខាងមុខ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានបង្ហាញជំហរគាំទ្រ កិច្ចពិគ្រោះយោបល់នេះ ព្រោះអង្គការសង្គមស៊ីវិល ជាផ្នែកមួយយ៉ាងសំខាន់ នៃសង្គមប្រជាធិបតេយ្យ ។ បន្ថែមលើនេះគបមស្នើ ដល់រាជរដ្ឋាភិបាល សុំឲ្យមានការធ្វើវិសោធនកម្មច្បាប់...
វ៉ាស៊ីនតោន៖ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានលេីកឡេីងថាយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្រ្តអាមេរិក B-52 ចំនួន ២ គ្រឿងបានហោះលើសមុទ្រខាងកើត កាលពីសប្តាហ៍មុន នៅក្នុងបេសកកម្មមួយ ដែលត្រូវបានរចនាឡើង ដើម្បីបញ្ជូនការព្រមានឆ្លើយតបនឹងការបាញ់មីស៊ីលស៊េរីថ្មីរបស់កូរ៉េខាងជើង។ យន្តហោះទម្លាក់គ្រាប់បែក ដែលបានហោះចេញពីមូលដ្ឋានទ័ពអាកាស Andam របស់កោះហ្គាម “បានបំពេញបេសកកម្ម នៅសមុទ្រខាងកើត និង ប្រហែលជាសមុទ្រចិនខាងត្បូង។ យន្ដហោះទម្លាក់គ្រាប់បែកប្រភេទ B-52 ត្រូវបានគេចាត់ទុកថា ជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រ តំណាងរបស់សហរដ្ឋអាមេរិក រួមជាមួយមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) និងនាវាមុជទឹកមីស៊ីលផ្លោង៕ ដោយ ឈូក បូរ៉ា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩៕
បរទេស៖ទីភ្នាក់ងារសារព័ត៌មាន SPA បានដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសមួយរូបថា ប្រទេសអារ៉ាប៊ីសាអូឌីត បានសរសើររដ្ឋបាលសហរដ្ឋអាមេរិក ចំពោះប្រតិបត្តិការវាយឆ្មក់ ដែលបណ្ដាលស្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាមជ្រុលនិយម លោក Abu Bakr al-Baghdadi។ សហរដ្ឋអាមេរិកនិយាយថា លោក Baghdadi ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការវាយឆ្មក់មយ នៅក្នុងប្រទេសស៊ីរី ហើយមន្ត្រីអារ៉ាប៊ីសាអូឌីតនិយាយថា ទីក្រុងរីយ៉ាដបន្តធ្វើការងារជាមួយសម្ពន្ធមិត្តរបស់ខ្លួន ដែលរួមបញ្ចូលទាំងសហរដ្ឋអាមេរិកផងដែរ នៅក្នុងការប្រយុទ្ធនឹងអំពើហិង្សា។ គួរបញ្ជាក់ថា លោក Baghdadi ដែលដឹកនាំក្រុមជីហាដ ចាប់តាំងពីឆ្នាំ២០១០មកនោះ បានសម្លាប់ខ្លួនដោយការបំផ្ទុះគ្រាប់បែកអត្តឃាត ក្រោយពីភៀសខ្លួនគេចចូលទៅក្នុងរូងក្រោមដីមួយកន្លែង ស្របពេលដែលកងកម្លាំងសហរដ្ឋអាមេរិកចូលដេញតាម៕ ប្រែសម្រួល៖ប៉ាង កុង
បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុន EDF ត្រូវតែបង្ហាញគម្រោងសកម្មភាព នៅក្នុងពេលមួយខែ ស្តីពីវិធីដោះស្រាយភាពកង្វះខាតជំនាញ និងបញ្ហាផ្សេងៗទៀត ដែលបង្កឲ្យមានការពន្យាពេល នៅគម្រោងនុយក្លេអ៊ែដ៏សំខាន់ និងធ្វើឲ្យប៉ះពាល់ ដល់កិត្តនាមរបស់ឧស្សាហកម្ម។ ក្រោយបង្ហាញ នូវសវនកម្មដែលគាំទ្រ ដោយរដ្ឋាភិបាល ស្តីពីការដើរថយក្រោយ នៅគម្រោងនុយក្លេអ៊ែ Flamanville 3 របស់ក្រុមហ៊ុន នៅក្នុងប្រទេសបារាំងនោះ លោក Le Maire បាននិយាយប្រាប់ សន្និសីទកាសែតមួយ ដូច្នេះថា “វិស័យនុយក្លេអ៊ែ ត្រូវតែដើរនៅលើផ្លូវដ៏ត្រឹមត្រូវ ហើយវាជាប្រស្នារមួយ ស្តីពីអធិបតេយ្យភាពថាមពល”។ លោក Le Maire តាមសេចក្តីរាយការណ៍ បាននិយាយបន្តទៀតថា នាយកប្រតិបត្តិនៃក្រុមហ៊ុន Jean-Bernard Levy នឹងមានរយៈពេលមួយខែ ដើម្បីបង្ហាញសំណើរបស់លោក ហើយរដ្ឋាភិបាល នឹងធ្វើការឆែកពិនិត្យមើលអំពីរបៀប ដែលពួកគេកំពុងតែត្រូវអនុវត្ត នៅចុងឆ្នាំ២០២០៕ ប្រែសម្រួល៖ប៉ាង កុង
រឿងរ៉ាវឈឺចាប់អូសបន្លាយរ៉ាំរ៉ៃ ដោយសារភ្លើងសង្គ្រាមអស់ជាច្រើនទសវត្សរ៍ រហូតដល់ទីបំផុត រុញច្រានប្រទេសឲ្យធ្លាក់ ចូលក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិតជាបានធ្វើឲ្យខ្មែរគ្រប់គ្នា ឈឺចាប់គ្រប់គ្រាន់ណាស់ទៅហើយ។ ទម្រាំតែស្តារប្រទេសឡើងវិញ បានដូចសព្វថ្ងៃ គេត្រូវការពេលស្ទើរតែ កន្លះសតវត្សរ៍ ឬពាក់កណ្តាលជីវិតមនុស្ស ដោយឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់។រដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែយកជីវិតធ្វើដើមទុន ដើម្បីនាំប្រទេសចេញ ពីរបបវាលពិឃាតប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបាននាំមកឲ្យប្រទេសដ៏កំសត់មួយនេះ នូវសុខសន្តិភាពយ៉ាងពេញលេញ ដែលកម្រកើតមាននៅកម្ពុជាក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយ។ ដូច្នេះ តើរដ្ឋាភិបាលគួរតែទុកឲ្យមនុស្ស មួយក្តាប់តូចបន្តអុកឡុកសភាពការណ៍ប្រទេសជាតិដោយប៉ុនប៉ងធ្វើរដ្ឋប្រហារបង្ហូរឈាមខ្មែរ ដូចពីអតីតកាលទៀត ឬយ៉ាងណា? ខ្ញុំសុំការយោគយលអធ្យាស្រ័យ ពីមេដឹកនាំបក្សបក្សកាន់អំណាច ដែលខ្ញុំនិយាយការពិត ដោយត្រង់ៗក្នុងទស្សនៈវិភាគនេះទោះបីជាខ្ញុំដឹងច្បាស់ថា «ពាក្យពិតរែងស្លែង»ក៏ដោយចុះពីព្រោះខ្ញុំយល់ឃើញថា ខ្មែរយើងបានចំណាយពេលវេលា ឥតប្រយោជន៍ច្រើនពេកណាស់ទៅហើយ ក្នុងជម្លោះនយោបាយ ហើយជានយោបាយបែបបំផ្លិចបំផ្លាញដដែលៗនាំឲ្យខូចប្រយោជន៍ ជាតិយ៉ាងធ្ងន់ធ្ងរ។ នយោបាយ ដែលលោកសម រង្ស៊ី និងគូកនបាននិងកំពុងតែធ្វើនេះគឺមិនគួរត្រូវអនុញ្ញាត ឲ្យកើតមានលើទឹកដី ដ៏កំសត់នេះតទៅទៀត ទាល់តែសោះ។ សម្រាប់ខ្ញុំ ៩ វិច្ឆិកាដែលលោក សម រង្ស៊ី និងគូកនគាត់បានប្រកាសកំណត់យកជាថ្ងៃវិលចូលស្រុកវិញគួរតែក្លាយជាថ្ងៃជម្រះបញ្ជីជាមួយក្រុមលោក សម រង្ស៊ី តែម្តងទៅដើម្បីជៀសវាងកុំឲ្យក្រុមនេះនៅបន្តធ្វើព្យុះភ្លៀងរំខានដល់រដ្ឋាភិបាលនិងពលរដ្ឋខ្មែរឥតឈប់ឈរយ៉ាង ដូច្នេះតទៅទៀតពីព្រោះខ្មែរត្រូវការពួតដៃគ្នាដើម្បីកសាងសេដ្ឋកិច្ចរបស់ខ្លួនឲ្យបានរឹងមាំសម្រាប់អនាគតនៃកូនចៅយើងជំនាន់ក្រោយ។ ខ្ញុំយល់ថា ការប្រកាសកន្លងមករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ “អ្នកក្លាហានអោយចូលស្រុក” វិញដែលសំដៅទៅលើលោក សម រង្ស៊ី ដើម្បីអាចចាត់វិធានការតាមផ្លូវច្បាប់មិនត្រឹមតែជាវិធីដ៏ ល្អបំផុតដើម្បីជម្រះបញ្ជីខ្មៅនេះចេញពីកម្ពុជាតាមយុទ្ធសាស្ត្រ “ចាប់ឆ្កែចចកញាត់ទ្រុងប្រសើរជាងទុកឲ្យវារស់នៅក្នុងព្រៃ” ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាការប្រកាសដែលចេញពីទឹកចិត្តនិងបំណងពិតៗរបស់លោក ហ៊ុន សែននិងមេដឹកនាំគណបក្សប្រជាជនដែលចង់ឲ្យសម រង្ស៊ី វិលចូលស្រុកវិញនៅថ្ងៃ៩វិច្ឆិកា រឺ មុនថ្ងៃ៩វិច្ឆិកាទៀតផង។ ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយល់យ៉ាងដូច្នេះ? សម្រាប់ក្រសែភ្នែករបស់ខ្ញុំ ទាំងលោកហ៊ុន សែននិងអ្នកដឹកនាំដទៃទៀតមិនថាជាស៊ីវីល រឺកងកំលាំងប្រដាប់អាវុធនោះទេ សុទ្ធតែមានជំហរនិងទស្សនៈយល់ឃើញដូចគ្នាថា៖ ទី១៖ បច្ចុប្បន្ននេះគឺជាឱកាសមាសដ៏ល្អបំផុតដើម្បីរៀបចំអោយអ្នកជំនាន់ថ្មីបន្តកិច្ចការដឹកនាំប្រទេសជាតិ ប៉ុន្តែ វាជា«ការរៀបបន្តវេន»គឺមិនមែនជាការបន្តទំនាស់នោះឡើយ ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ បច្ចុប្បន្ន រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងកាន់អំណាចទាំងស្រុង ១០០% ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទាំងស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ និងទាំងកំលាំងសេដ្ឋកិច្ច។ ស្ថានការណ៍បច្ចុប្បន្ន ខុសគ្នាស្រឡះបើធៀបទៅនឹងឆ្នាំ ១៩៧៩ ដែលគណបក្សប្រជាជនកម្ពុជាកសាងប្រទេសពីបាតដៃទទេសុទ្ធសាធ និងក្នុងស្ថានភាពដ៏លំបាកលំបិនបំផុត ប៉ុន្តែ រដ្ឋាភិបាលគណបក្សប្រជាជននៅតែអាចពុះពារជំនះធ្វើបាននិងឈានឡើងបានដល់កំរឹតខ្ពស់ដូចសព្វថ្ងៃ។ ចុះទម្រាំស្ថានភាពដ៏មហាសែនអំណោយផលដូចបច្ចុប្បន្ននេះតើមានអ្វីគួរឲ្យព្រួយបារម្ភ? គឺ ប្រាកដជាគ្មានទាល់តែសោះពោលគឺនពពិតជាឱកាសមាសពិតៗសម្រាប់រដ្ឋាភិបាល។ ទី២៖ គណបក្សប្រជាជនរឹងមាំខ្លាំងក៏ដោយសារតែមានសាមគ្គីនិងឯកភាពផ្ទៃក្នុងរឹងមាំនិងមិនដែលបាត់ម្ចាស់ការម្តងណាឡើយតាំងពីដើមរហូតដល់បច្ចុប្បន្នជាពិសេសពេលបក្សនេះត្រូវប្រឈមដោះស្រាយបញ្ហាគ្រោះថ្នាក់ដល់ជាតិម្តងៗ។ យុទ្ធមិត្តរបស់គណបក្សប្រជាជនដែលបានរួមដំណើរជាមួយគ្នា ស្មាកៀកស្មាគ្នាដើម្បីរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមកាលពីឆ្នាំ ១៩៧៩ពេលនេះក៏មានវ័យកាន់តែចាស់ ហើយយុទ្ធមិត្តមួយចំនួនក៏មានសុខភាពទ្រុឌទ្រោម ខណៈដែលមួយចំនួនទៀតក៏បានទទួលអនិច្ចកម្មទៅហើយ។ ដូច្នេះ មេដឹកនាំបក្សកាន់អំណាចប្រាកដជាចង់ឃើញកូនចៅជំនាន់ក្រោយបន្តរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍដោយគ្មានអ្នកណាមកបំផ្លាញសមិទ្ធផលដ៏កម្រដែលខ្លួនខំលះបង់គ្រប់បែបយ៉ាងនិងកសាងយ៉ាងលំបាកនោះឲ្យរលាយសាបសូន្យទៅវិញបានឡើយ។ ទី៣៖ ពេលនេះគឺជាពេលដែលប្រទេសនានាលើពិភពលោកកំពុងប្រឡងប្រណាំងប្រជែងគ្នាដើម្បីកសាងសេដ្ឋកិច្ចរបស់ប្រទេសគេរៀងៗខ្លួនក្នុងនោះក៏មានកម្ពុជាដែរ។ ដូច្នេះនេះជាពេលវេលាដែលកម្ពុជាត្រូវកសាងធនធានមនុស្សជំនាន់ក្រោយឲ្យបានរឹងមាំដើម្បីអនុញ្ញាតឲ្យមេដឹកនាំជំនាន់មុនដែលមានវ័យកាន់តែចាស់ទៅហើយនោះបានផ្ទេរអំណាច និងការទទួលខុសត្រូវដល់អ្នកបន្តវេនរបស់ខ្លួន ហើយពួកគេក៏អាចមានពេលឈប់សម្រាក និងអង្គុយចាំតម្រែតម្រង់អ្នកបន្តវេនរបស់ខ្លួនផង។ ទី៤៖ គេក៏គួរដឹងដែរថា ពេលនេះប្រជាពលរដ្ឋខ្មែរត្រូវការសន្តិភាពនិងភាពសម្បូរសប្បាយនិងចង់ឃើញកូនចៅរបស់ខ្លួនរស់ក្នុងស្ថានភាពបែបនេះទៅថ្ងៃអនាគត។ ដូច្នេះ គ្មានអ្នកណាចង់ឃើញ ប្រទេសជាតិរបស់ខ្លួនធ្លាក់ក្នុងសភាពវឹកវរវិលទៅរកអតីតកាលដ៏ឈឺចាប់វិញតាមការញុះញង់របស់លោក សម រង្ស៊ីនោះឡើយ។ ទី៥៖ ងាកមកមើលស្ថានភាពលោក សម រង្ស៊ី វិញ ! បច្ចុប្បន្ន គាត់ជាអ្ននយោបាយគ្មានបក្ស គ្មានអ្នកគាំទ្រច្រើនដូចគាត់បានអះអាងនោះឡើយ ទាំងនៅក្នុងស្រុក និងក្រៅស្រុកពីព្រោះកម្លាំងរបស់លោក សម រង្ស៊ី បានបែកបាក់ខ្ទេចខ្ទីស្ទើរអស់ទៅហើយ។ដោយឡែកពាក្យថា «សម រង្ស៊ី-កឹម សុខាជាមនុស្សតែមួយ»នោះវាគ្រាន់តែជាល្បែងថ្ពឹនភ្នែកលើគោកដើម្បីបោកប្រាស់អ្នកគាំទ្រមួយគ្រាៗសម្រាប់ដោះទាល់តែប៉ុណ្ណោះ។ តែធាតុពិត កឹម សុខា និងសម រង្ស៊ី បែកគ្នាបាត់ទៅហើយ និងក៏គ្មានថ្ងៃចូលគ្នាវិញបានឡើយប្រៀបបានទឹកនិងប្រេង។ស្ថិតក្នុងស្ថានភាពបែបនេះ បើសិនជាលោក សម រង្ស៊ី ហ៊ានតែប្រថុយឈានជើងចូលជាន់ដីកម្ពុជាសមត្ថកិច្ចពិតជានឹងចាប់ខ្លួនលោក សម រង្ស៊ី ញាត់គុកដោយងាយបំផុត ប្រៀបដូចជាការចាប់ឆ្កែចចកញាត់ក្នុងទ្រុងដើម្បីកុំឲ្យវាបន្តដើរព្រូសក្នុងព្រៃនាំអោយរំខានឮត្រចៀកគេឯងតទៅទៀត។ មានមតិយោបល់ខ្លះយល់ថា រដ្ឋាភិបាលភ្នំពេញមិនចង់អោយ សម រង្ស៊ីវិលចូលស្រុកព្រោះខ្លាចប្រឈមនឹងបញ្ហាផ្សេងៗក្រោយចាប់សម រង្ស៊ី ដាក់គុក។ ប៉ុន្តែ ខ្ញុំមិនយល់ស្របតាមទស្សនៈនេះទេពីព្រោះជំហានដើររយៈពេលជាង៤០ឆ្នាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាពិតជាបានផ្តល់នូវមេរៀននិងបទពិសោធន៍យ៉ាងសម្បូរបែបនិងគ្រប់គ្រាន់ពេកក្នុងការប្រឈមមុខដោះស្រាយបញ្ហាដែលកើតឡើង កុំថាឡើយត្រឹមរឿងចាប់និងក្រោយចាប់លោក សម រង្ស៊ី ញាត់គុក ឬក្រោយពីអស់លោក សមរង្ស៊ី ពីឆាកនយោបាយកម្ពុជាជាយថាហេតុ។ គួរកត់សម្គាល់ថា ការស្តារប្រទេសឡើងវិញចេញពីគំនរផេះផង់ក្រោយការផ្តួលរំលំរបបខ្មែរក្រហមមិនត្រឹមតែបានធ្វើឡើងដោយមានតែបាតដៃទទេសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែ ដំណើរការកសាងប្រទេសពេលនោះបានធ្វើឡើងក្រោមសម្ពាធនិងការហ៊ុព័ទ្ធទាំងនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិយ៉ាងធ្ងន់ធ្ងរទៀតផង។ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅតែអាចជម្នះបានឧបសគ្គដ៏មហាសែនលំបាកទាំងនោះរហូតកសាងប្រទេសបានដូចសព្វថ្ងៃ។ ក្នុងចន្លោះពេលនោះទៀតសោត មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ដោយជោជ័យ។ ជាក់ស្តែង ព្រឹត្តិការណ៍ ៥ និង ៦ កក្កដា ឆ្នាំ ១៩៩៧ ដែលជាការតទល់ជាមួយកម្លាំងប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់សម្តេចក្រុមព្រះដោយមានទាំងការប្រើប្រាស់កម្លាំងខ្មែរក្រហមជាជំនួយផង ក៏ប៉ុន្តែ ការប៉ុនប៉ងនេះត្រូវបរាជ័យក្រោមកណ្តាប់ដៃដែករបស់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីនោះ កម្ពុជាក៏ត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសាកលធំៗពីរដែលកើតមានឡើងកាលពីឆ្នាំ ១៩៩៧ និងឆ្នាំ ២០០៧-២០០៨ ប៉ុន្តែ កម្ពុជានៅតែអាចទប់ទល់បានយ៉ាងល្អ។ យុទ្ធសាស្ត្រឌីហ្វីត (Divide – Isolate – Finish – Integrate – Develop) ដើម្បីបំផ្លាញអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរ្រហមកាលពីឆ្នាំ ១៩៩៨ ក៏ធ្វើឡើងក្រោមគំនិតដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ និងចុងក្រោយនេះគេក៏មិនត្រូវភ្លេចដែរនូវព្រឹត្តិការណ៍ក្រោយការ បោះឆ្នោត ឆ្នាំ២០១៣ដែលក្រុម លោក សម រង្ស៊ីបានប្រើប្រាស់កម្លាំងមហាជនដើម្បីផ្តួលរំលំដ្ឋាភិបាលជាប់ឆ្នោត ប៉ុន្តែ កម្លាំងនេះក៏ត្រូវបរាជ័យទាំងស្រុងក្រោមកណ្តាប់ដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចុះឥឡូវ ត្រឹមតែចាប់ចចកព្រៃពីរបីក្បាលដែលកំពុងតែបែកហ្វូងមកដាក់ក្នុងទ្រុង ខ្ញុំយល់ថាដូចជាគ្មានអ្វីគួរឲ្យពិបាក ទាល់តែសោះខណៈដែលចចកព្រៃទាំងនោះបានប្រកាសវិលចូលស្រុកវិញដោយខ្លួនឯង។ ដោយយោងលើអំណះអំណាងដូចបានលើកឡើងខាងដើម ខ្ញុំយល់ឃើញថា គេមិនគួរទុកឲ្យកម្ទេចភ្លើងតូចតាចបង្កជាផ្សែងនាំឲ្យខូចបរិយាកាសកសាងប្រទេសអូសបន្លាយតទៅទៀតនោះឡើយ ពោលគឺ ដល់ពេលដែលរដ្ឋាភិបាលត្រូវតែកម្ចាត់ចោលកូនបន្លាក្នុងបាតជើងនេះ ហើយ។ តាមការវិភាគរបស់ខ្ញុំ ប្រសិនបើលោក សម រង្ស៊ី ហ៊ានប្រថុយចូលស្រុកថ្ងៃទី ៩ វិច្ឆិកាមែននោះ លទ្អផលមានតែ២គត់៖ ទី១ គឺជាប់គុក និងទី២ គឺអាចត្រូវបាតដៃទី៣ឆក់យកជីវិតដូចអ្វីដែលបានកើតឡើងនៅហ្វីលីពីនកាលពីឆ្នាំ ១៩៨៣។មិនថាជោគវាសនារបស់លោក សម រង្ស៊ី ជួបប្រទះនឹងហេតុការណ៍ណាមួយក៏ដោយក្នុងចំណោមលទ្ធផលទាំងពីរ ក៏រដ្ឋាភិបាលគណបក្សប្រជាជននៅតែអាចគ្រប់គ្រងសភាពការណ៍បានដដែលព្រោះវាពិតជាមិនមែនជារឿងថ្មីនិងពិបាកពិបាកដោះស្រាយនោះឡើយសំរាប់បុរសខ្លាំងកម្ពុជាដែលមានបទពិសោធន៍នយោបាយយ៉ាងជោគជាំ ហើយដែលបច្ចុប្បន្នកំពុងកាន់អំណាចណែនក្នុងដៃតាំងពីជាង៤០មកហើយ។ សម្រាប់លោក សម រង្ស៊ី វិញ មិនថាត្រូវជាប់គុក ឬត្រូវអស់ជីវិតដោយសារបាតដៃទី៣ឡើយ ជីវិតនយោបាយរបស់លោក សម រង្ស៊ី នឹងត្រូវចប់ជាស្ថាពរពីព្រោះបើអស់ពីលោក សម រង្ស៊ីនិងគូកនគាត់ប៉ុន្មាននាក់នេះទៅ អ្នកប្រឆាំងដែលនឹងបន្តវេននឹងច្បាស់ជាមានជម្រើសនយោបាយល្អប្រសើរជាងលោក សម រង្ស៊ី ជាក់ជាមិនខាន។ ដូច្នេះ តើការជម្រះបញ្ជីឲ្យដាច់ស្រឡះជាមួយលោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា មិនមែនជាជម្រើសល្អជាងទុកបណ្តោយឲ្យលោក សម រង្ស៊ី បន្តបង្កាត់ភ្លើងបក់ផ្សេងមកឲ្យគ្រប់គ្នាហិតក្នុងរយៈពេលយូរតទៅទៀតទេឬ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុក ជានាយកបេឡាជាតិ របបសន្តិសុខសង្គម និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ទួលស្វាយព្រៃទី២ ថ្លែងឡើងដូច្នេះ ក្នុងពិធីជួប សំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ នៃសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាចថ្ងៃចន្ទ ទី២៨...