ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងប្រទានភ្លើងទៀនជ័យលើប្រទីបព្រះបរមរាជវាំង ដើម្បីឱ្យប្រទីបដែលមកពីស្ថាប័នផ្សេងៗចំនួន ១៤ ចាប់ផ្ដើមចេញដំណើរបណ្ដែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ដែលអមដោយពិធីអុជកាំជ្រួច អបអរសាទរព្រះរាជពិធីបុណ្យអុំទូក...
ភ្នំពេញ៖ ដើម្បីធានាបាននូវសុខភាព សុវត្ថិភាព និងទទួលបាននូវភាព កក់ក្តៅក្នុងការទទួលទាន ចំណីអាហារជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករអុំទូក ដែលអញ្ជើញមកចូលរួម កម្សាន្ដក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដោយបានការឯកភាពពីគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ-អន្តរជាតិ បានចាត់តាំងឲ្យមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នាំយករថយន្តមន្ទីរពិសោធន៍ ចល័តផ្នែកម្ហូបអាហារ...
ភ្នំពេញ៖ហាក់សម្តែងការត្រេកអរ ស្ថានទូតអាមេរិកប្រចាំកម្ពុជា លើកឡើងថា ការលេីកលែងការរឹតត្បឹតលោក កឹម សុខា ជាដំណើរការឈានទៅមុខ តែទទូចឲ្យមានការលើកលែងការចោទប្រកាន់ទាំងអស់។ ទូតតាមហ្វេសប៊ុកនាថ្ងៃ១០ វិច្ឆិកា នេះ បង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឃេីញការរាយការណ៍នានា នៅថ្ងៃនេះ អំពីការលេីកលែងការរឹតត្បឹតមួយចំនួន តាមប្រព័ន្ធយុត្តិធម៌ ចំពោះ មេដឹកនាំនយោបាយបក្សប្រឆាំងកម្ពុជា លោក កឹម សុខា...
ភ្នំពេញ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា សេចក្តីសម្រេច របស់តុលាការលើរូបលោកថ្ងៃនេះ មិនមែនជាការលើកលែងបទចោទប្រកាន់ឡើយ ហើយលោកនៅតែបន្តទាមទារ ឲ្យតុលាការទំលាក់បទចោទ ប្រកាន់លើរូបលោក។ ប៉ុន្តែទោះបីជាយ៉ាងណាលោកថា នេះជាជំហ៊ានឈានទៅដល់ការ មានសេរីភាព ទាំងស្រុងផងដែរ។ នេះបើតាម លោក កឹម សុខា តាមរយៈហ្វេសប៊ុកនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកបានឲ្យដឹងថា...
ភ្នំពេញ ៖ភ្លាមៗ ក្រោយពីបើកសិទ្ធិសេរីភាព ឲ្យលោក កឹម សុខាដើរហើរបានដូចដើមពីសំណាក់តុលាការ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អេង ឆៃអ៊ាង អតីតមន្រ្តីបក្សប្រឆាំង បានលើកឡើងរបៀបឌឺដងថា កុំយល់ច្រឡំឲ្យសោះ មិនមែនជាការដោះលែងលោក កឹម សុខាទេ គ្រាន់តែឲ្យចេញក្រៅផ្ទះប៉ុណ្ណោះ។ លោក អេង ឆៃអ៊ាង...
ភ្នំពេញ៖លោក គឹម សន្តិភាពអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថាជនត្រូវចោទ កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការដដែល ដោយគ្រាន់តែ ចៅក្រមស៊ើបសួរសម្រេចកែប្រែកាតព្វកិច្ចនៃការដាក់ ក្រោមការត្រួតពិនិត្យតែប៉ុណ្ណោះ។ លោកថា ការសម្រេចកែប្រែកាតព្វកិច្ចនៃការ ដាក់ក្រោមការត្រួតពិនិត្យនេះ ដោយសារយោងលើការយល់ឃើញ អំពីបញ្ហាសុខភាព និងការអនុវត្តកាតព្វកិច្ច បានត្រឹមត្រូវរបស់ជនត្រូវចោទនាពេលកន្លងមក។ លោកបន្តថា នេះជាសិទ្ធិអំណាចរបស់ ចៅក្រមស៊ើបសួរ យោងតាមក្រម...
បន្ទាប់ពីទំព័រនយោបាយលោក សម រង្ស៊ី បានបិទវាំងននត្រឹមថ្ងៃទី ៩ វិច្ឆិកា ទំព័រនយោបាយលោក កឹម សុខា ស្រាប់តែបាន បើកឡើងជាថ្មី។ ទោះជាក្នុងហេតុផលណាមួយក៏ដោយ ក៏ព្រឹត្តិ ការណ៍នេះគឺជាភាពអនុគ្រោះឬជាអំណោយផលមួយសម្រាប់ឆាកនយោបាយកម្ពុជាជាពិសេសសម្រាប់ជីវិតនយោបាយបក្សប្រឆាំង។ ក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី បានធ្វើនយោបាយអត្តឃាត មកបញ្ចប់ជីវិតនយោបាយរបស់ខ្លួននៅថ្ងៃ ៩ វិច្ឆិកា ចំណែកលោក...