ព័ត៌មានអន្តរជាតិ

ពេទ្យឥណ្ឌា បាត់បង់ជីវិត ក្នុងពេលវាយប្រហារ លើកទី២ដោយកូវីដ ឡើងដល់៤២០នាក់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាក្នុងពេលរងការវាយប្រហារ ដោយសារកូវីដលើកទី២ក្នុងប្រទេសឥណ្ឌា នៅពេលនេះបានធ្វើឲ្យចំនួនគ្រូពេទ្យស្លាប់កើនឡើងទៅដល់៤២០នាក់ ហើយខណៈដែលក្នុងនោះ១០០នាក់ នៅក្នុងទីក្រុងដេលី។

ការវាយប្រហារលើកទឹ២នេះ មានសភាពធ្ងន់ធ្ងរបំផុតមិនធ្លាប់មានឡើយដោយក្នុងនោះ ចំនួនអ្នកឆ្លងជាប្រចាំថ្ងៃជាមធ្យមបានកើនឡើងលើសចំនួន៤០ម៉ឺននាក់ ក្នុងមួយថ្ងៃខណៈដែលអ្នកស្លាប់កើនដល់ជាង ៤ពាន់នាក់ក្នុងមួយថ្ងៃ។

យោងតាមតួលេខដែលត្រូវបានធ្វើឡើង ដោយសមាគមន៍គ្រូពេទ្យរបស់ប្រទេសឥណ្ឌា បានបង្ហាញដែរថាគិតចាប់តាំងតែពីត្រូវបានរងការវាយប្រហារ ដោយសារកូវីដជាលើកដំបូងកាលពីដើមឆ្នាំ២០២០ មកក្រុមគ្រូពេទ្យរបស់ខ្លួនបានពលីជីវិតបានកើនឡើងសរុបដល់៨៦៤នាក់។

ផ្ទាំងពាណិជ្ជកម្ម

គិតមកត្រឹមពេលនេះ អ្នកជំងឺដែលកំពុងបន្តសម្រាកព្យបាលនៅឡើយមានទៅដល់២ ៩២៣  ៤០០នាក់ខណៈដែលអ្នកដែលបានព្យាបាលជាសះស្បើយ មានទៅដល់២៣ ០៧០  ៣៦៥នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top