ព័ត៌មានអន្តរជាតិ

លោក Biden និងលោក Moon បង្ហាញបំណងដូចគ្នា ដើម្បីទំនាក់ទំនង សាជាថ្មីជាមួយ កូរ៉េខាងជើង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំកូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិកលោក Moon Jae-in បានបង្ហាញជំហរួមគ្នាក្នុងការស្វែងរកឱកាសបង្កើតទំនាក់ទំនង ជាមួយនឹងកូរ៉េខាងជើងជាថ្មីលើបញ្ហាលប់បំបាត់ កម្មវិធីនុយក្លេអ៊ែរ។

លោក Moon ត្រូវបានគេដឹងថាជាមេដឹកនាំបរទេសទី២ហើយបន្ទាប់ពី លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga ដែលបានបំពេញទស្សនកិច្ច ទៅកាន់អាមេរិកកាលពីខែមេសាក្នុងអាណត្តិ របស់លោកប្រធានាធិបតី Joe Biden ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា នៅសន្និសិទកាសែតមួយនៅឯសេតវិមានបន្ទាប់ជំនួបគ្នា រួចមកលោក Biden បាននិយាយថារូបគាត់និងលោក Moon បានពិភាក្សាក្នានិងចែករំលែកដំណោះស្រាយ រវាងគ្នាទៅលើប្រធានបទនៃប្រទេសកូរ៉េខាងជើង។

លោកបន្តថា៖ភាគីទាំងពីរ បានបង្ហាញពីបំណងដូចគ្នាក្នុងការបង្កើតទំនាក់ទំនងការទូត សាជាថ្មីមួយជាមួយនឹងកូរ៉េខាងជើងដើម្បីអាចឈានមួយជំហ៊ាន ទៅមុខក្នុងការកាត់បន្ថយមភាពតានតឹង ជាមួយនឹងប្រទេសកុម្មុយនីសមួយនេះនិងជាពិសេសឈានទៅដល់ការលប់ចោល កម្មវិធីនុយក្លេអ៊ែរជាសា្ថពរនៅក្នុងឧបទ្វីបកូរ៉េ៕

ប្រែសម្រួល៖ស៊ុនលី

To Top