តៃវ៉ាន់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថាប្រទេសចិន កំពុងតែបង្កើនចំនួនប្រជាជនដែលទទួលការចាក់វ៉ាក់សាំងការពារមេរោគឆ្លង តាមការពិសោធដោយទីក្រុងផ្តល់ជូនប្រជាជនទូទៅ និងក្រុមហ៊ុនជីវបច្ចេកវិទ្យាផ្តល់ជូនឥតគិតថ្លៃ ដល់និស្សិតដែលទៅបរទេស ។ នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលាបានឲ្យដឹងថា ទីក្រុង Jiaxing ស្ថិតនៅភាគខាងត្បូងនៃទីក្រុងសៀងហៃ កំពុងផ្តល់វ៉ាក់សាំងដែលស្ថិតក្រោមការផលិតដោយក្រុមហ៊ុន Sinovac ។ ក្រុមនេះបាននិយាយថា...
ភ្នំពេញ ៖ កម្លាំងជំនាញកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ ព្រមទាំងកម្លាំងចម្រុះបាននិងកំពុងម្នីម្នាចុះជួយសង្គ្រោះប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះកងកម្លាំងកងទ័ព និងក្រុមជំនាញកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលក៏បានសហការជាមួយអង្គភាពដទៃទៀត ដោយនៅតែបន្តសកម្មភាពចុះទៅជួយអន្តរាគមន៍ដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈមួយចំនួនទៅរកទីទួលដែល មានសុវត្ថិភាពដែលជន់លិចដោយសារជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០បញ្ជាឲ្យកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពល ដេីម្បីត្រៀមខ្លួន និងត្រៀមសម្ភារៈសង្រ្គោះ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ សូមជម្រាបថា ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេកងទ័ពជេីងគោក បានចេញបទបញ្ជាថា សម្រាប់កងទ័ពនៃកងយោធពលខេមរភូមិន្ទ ត្រូវត្រៀមកម្លាំង និងសម្ភារៈសម្រាប់ទៅជួយសង្រ្គោះប្រជាលរដ្ឋតាមបណ្តាខេត្តនីមួយៗ។ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១១...
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកបណ្តោះអាសន្ន រថយន្តធុនធំ គ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបង។ យោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានឲ្យដឹងថា «ដើម្បីការពារសុវត្ថិភាព ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់...
ទឹកហូរចេញពីឧទ្យានជាតិ Khao Yai បានហូរចូលទំនប់ Lam Takhong បណ្តាលឱ្យប្រឡាយធំមួយហូរហៀរដោយទឹក និងបណ្តាលឱ្យជន់លិចតំបន់ជាច្រើននៅស្រុក Pak Chong ដែលជាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ១៥ ឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃពុធ បានធ្វើឱ្យទឹកហូរចេញពីឧទ្យានជាតិ...
ភ្នំពេញ ៖ ក្រោយសង្កេតឃើញប៉ុន្មានថ្ងៃនេះ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត នៃប្រទេសកម្ពុជា មានទឹកជំនន់ ដោយសារទឹកភ្លៀង នោះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានលើកយកនិងពន្យល់ហេតុផល៦ចំណុចដើម្បីកាត់បន្ថយទឹកជំនន់ បណ្តាលមកពីទឹកភ្លៀង? យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សុខ ទូច នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០...
បរទេស៖ រយៈពេលនៃដាក់ឱ្យនៅដាច់ដោយឡែក ឬចត្តាឡីស័ក អាចត្រូវបានកាត់បន្ថយពាក់កណ្តាលសម្រាប់ភ្ញៀវទេសចរមកពីប្រទេសដែលមានអត្រាឆ្លងមេរោគ Covid-19 ទាបបំផុត។ នេះបើយោងតាមក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការដាក់ឱ្យនៅដាច់ពីគេរយៈពេល ៧ ថ្ងៃ អាចធ្វើទៅបានក្នុងករណីសម្រាប់តំបន់ដែលមានការឆ្លងទាប។ ប៉ុន្តែវាមិនមានន័យថា យើងនឹងលែងមានការគ្រប់គ្រងបន្ថែមទៀតនោះទេ។ បើយើងធ្វើវាយើងត្រូវតែរៀបចំប្រព័ន្ធដាក់ឱ្យនៅដាច់ពីគ្នារួមជាមួយវិធានការដើម្បីឃ្លាំមើលមនុស្សទាំងនោះ...
សិង្ហបុរី៖ ភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥៧.៨៥៩នាក់ ។ ក្នុងចំណោមករណីថ្មីនេះដែរ មានអ្នកពីខាងក្រៅចំនួន០៩នាក់ និងមិនមានករណីកើតចេញពីសហគមន៍ឡើយ ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ មានករណីឆ្លងជំងឺថ្មីចំនួន០៧នាក់ ដែលបានចាកចេញពីមន្ទីរពេទ្យវិញ ឬចេញពីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។ សរុបមានអ្នកជាសះស្បើយចំនួន៥៧.៦៧៥នាក់...
បរទេស៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីររូប តាមសេចក្តីរាយការណ៍ បានជំរុញឲ្យក្រសួងការបរទេសដាក់ទណ្ឌកម្មប្រទេសតួកគី សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ី ក្រោយមានរបាយការណ៍មួយថា តួកគីបានប្រើប្រព័ន្ធអាវុធនោះ ចាប់សញ្ញាយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Chris Van Hollen និងលោក James Lankford នៅថ្ងៃពុធសប្ដាហ៍នេះ ...
បង់ដាសេរីបេហ្គាវ៉ាន់៖ ភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍មកថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីឡើយ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលនាំឲ្យតួលេខសរុបនៅថេរត្រឹម១៤៦នាក់ ។ វាជាថ្ងៃទី១៤ហើយ ដែលមិនមានករណីថ្មី គិតចាប់តាំងពីថ្ងៃទី២៤ ខែកញ្ញា ។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា មិនមានអ្នកឆ្លងជំងឺដែលកំពុងសម្រាកព្យាបាលឡើយនៅឯមជ្ឈមណ្ឌលជាតិដាក់ឲ្យនៅដាច់ដោយឡែក និងសរុបអ្នកជាសះស្បើយនៅត្រឹម១៤៣នាក់ ។ ទន្ទឹមនឹងនេះដែរ...