បង់ដាសេរីបេហ្គាវ៉ាន់៖ ភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍មកថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីឡើយ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលនាំឲ្យតួលេខសរុបនៅថេរត្រឹម១៤៦នាក់ ។ វាជាថ្ងៃទី១៤ហើយ ដែលមិនមានករណីថ្មី គិតចាប់តាំងពីថ្ងៃទី២៤ ខែកញ្ញា ។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា មិនមានអ្នកឆ្លងជំងឺដែលកំពុងសម្រាកព្យាបាលឡើយនៅឯមជ្ឈមណ្ឌលជាតិដាក់ឲ្យនៅដាច់ដោយឡែក និងសរុបអ្នកជាសះស្បើយនៅត្រឹម១៤៣នាក់ ។ ទន្ទឹមនឹងនេះដែរ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធបានចេញទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានបន្តកើនឡើង និងមានអ្នកឆ្លងជំងឺជិត៧លាននាក់ ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន៧៣.២៧២នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដោយគិតត្រឹមថ្ងៃសៅរ៍នេះមានចំនួន៦.៩៧៩.៤២៣នាក ។ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់ដោយសារជំងឺគិតត្រឹមព្រឹកថ្ងៃសុក្រមានចំនួន៩២៦នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១០៧.៤១៦នាក់ ។ រហូតដល់ពេលនេះ ឥណ្ឌា នៅតែមានអ្នកជំងឺចំនួន៨៨៣.១៨៥ករណី នៅក្នុងប្រទេស...
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ លោកអ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ បានរៀបចំពិធីដាំកូនឈើប្រភេទឈើធ្នង់ ប្រមាណជា ១០០០ដើម នៅតាមបណ្ដោយផ្លូវ ចំណុចរង្វង់មូលគល់ស្ពានឆ្លងកាត់ទន្លេ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ។ លោកអភិបាលខេត្តបាន ថ្លែងក្នុងឱកាសនោះថា នៅក្នុងខណៈពេលដែលរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ លោក កឹម សុខា និងភរិយា ព្រមទាំងមេធាវីនិងសហការីដែលជាពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេស បានចូលរួមបុណ្យកឋិនទានសាមគ្គី ដោយនាំយកត្រៃចីវរ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាវត្តព្រះហ៊ូត ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាបកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០៕
បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើព្យុហយាត្រាយោធាមួយមុនព្រឹកព្រលឹមនៅថ្ងៃសៅរ៍នេះ ដើម្បីអបអរគម្រប់ខួបលើកទី៧៥នៃការបង្កើតបក្សពលករកូរ៉េ ដែលជាគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ននេះ។ អគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា ខ្លួនបានឃើញសញ្ញាថា ពិធីព្យុហយាត្រា ដែលមានទាំងសម្ភារៈយោធានិងបុគ្គលិកយោធាទ្រង់ទ្រាយធំនោះ បានកើតឡើង នៅក្នុងរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ។ គួរបញ្ជាក់ថា នៅមុននោះ អ្នកវិភាគនានាធ្លាប់បាននិយាយថា ប្រទេសកូរ៉េខាងជើង អាចនឹងបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ...
បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនបានស្ទាក់កម្ទេចកូនដ្រូនផ្ទូកគ្រាប់ចំនួនពីរគ្រឿង ដែលពួកឧទ្ទាមហូធី បញ្ជូនឲ្យហោះឆ្ពោះទៅរកប្រទេសអារ៉ាប៊ីសាអូឌីត។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីឧប្បត្តិហេតុទាំងពីរ ដែលរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត Press Agency នោះទេ។ គួរបញ្ជាក់ថា...
បរទេស៖លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន នៅថ្ងៃសៅរ៍នេះ បានមានប្រសាសន៍ថា កោះតៃវ៉ាន់ចង់ឲ្យមានកិច្ចពិភាក្សាគ្នាប្រកបដោយអត្ថន័យ ជាមួយប្រទេសចិន ស្តីពីមូលដ្ឋានស្មើភាពគ្នា ហើយការអំពាវនាវនេះ គឺធ្វើឡើងស្របពេលមានភាពតានតឹងយោធាកើនកម្តៅខ្លាំងឡើង ជាមួយទីក្រុងប៉េកាំង ដែលអះអាងថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។ ថ្លែងនៅក្នុងពិធីអបអរទិវាជាតិ លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានពិពណ៌នាស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ថា មានភាពតានតឹងខ្លាំង ដោយរួមជាមួយជម្លោះនៅដែនសមុទ្រចិនខាងត្បូង ជម្លោះព្រំដែនចិន-ឥណ្ឌា និងការបង្ក្រាបរបស់ចិននៅទីក្រុងហុងកុងនោះ នេះបង្ហាញថា លទ្ធិប្រជាធិបតេយ្យនិងសន្តិភាពនៅក្នុងតំបន់ កំពុងតែប្រឈមមុខនឹងភាពលំបាកដ៏ធំ។ ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងវិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតវិញ ខណៈដែលលោកបានជាសះស្បើយពីវីរុសកូវីដ ប៉ុន្តែការជជែកពិភាក្សាសួរដេញដោលគ្នានៅសប្តាហ៍ក្រោយជាមួយគូប្រជែង មកពីគណបក្សប្រជាធិបតេយ្យគឺលោក ចូ ប៊ីដិន ត្រូវបានលុបចោល បន្ទាប់ពីលោកបដិសេធ មិនចូលរួមក្នុងទម្រង់និម្មិតដែលបានស្នើឡើង។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ដូណាល់ ត្រាំ នៅលើធ្វីតធ័រថា...
ឡុងដ៌៖ អឺរ៉ុប បានឆ្លងផុតករណីឆ្លងមេរោគកូវីដ-១៩ ចំនួនជាង ១០ម៉ឺនករណីជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍ (ទី០៨ ខែតុលា) បន្ទាប់ពីប្រទេសមួយចំនួន ដូចជារុស្ស៊ី និងចក្រភពអង់គ្លេសមិនបានធូរស្បើយ ពីចំនួននៃការឆ្លងរាលដាលរាល់ថ្ងៃក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។ ករណីនៅទូទាំងទ្វីបអឺរ៉ុប បានកើនឡើងជាលំដាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ សូម្បីតែការឆ្លងថ្មីនៅក្នុងប្រទេស ដែលរងផលប៉ះពាល់អាក្រក់បំផុត ដូចជាឥណ្ឌា និងប្រេស៊ីល បានបង្ហាញសញ្ញានៃការថយចុះ។ ចំណុចកណ្តាលនៃការផ្ទុះឡើងនៅក្នុងតំបន់អ៊ឺរ៉ុបបានផ្លាស់ទៅចក្រភពអង់គ្លេស រុស្ស៊ី អេស្បាញ...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួូងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសារ សូមកោតសរសើរ និងអរគុណចំពោះបងប្អូនកងទ័ព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង។ តាមរយៈបណ្ដាញទំនាក់ទមនងសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់...