ភ្នំពេញ៖ យោងតាមសេចក្តី ថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូន អគ្គនាយករង និង លោកប្រធាននាយកដ្ឋាន ជ្រាបថា៖...
ភ្នំពេញ ៖ “ខ្ញុំរីករាយអ្នកដឹកនាំខ្មែរស្តីបន្ទោស តែខ្ញុំមិនឲ្យអ្នកឯងឈ្លើយដាក់មេដឹកនាំរបស់ខ្ញុំទេ ។ នេះជាភាសារបស់ខ្ញុំដែលធ្លាប់បាននិយាយកន្លងមក និងសំដៅទៅលើរដ្ឋមន្ត្រីការបរទេសវៀតណាមទំនើងចេញពីតំណែង លោក ផាម ប៊ិញមិញ (Pham Binh Minh)” ។ នេះជាសំដីរបស់លោក សយ សុភាព ដែលបានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅលើលោក ផាម ប៊ិញមិញដែលជាអតីតរដ្ឋមន្រ្តីការបរទេសវៀតណាម ក្រោយបានធ្លាក់ចេញពីតំណែង ។...
ភ្នំពេញ ៖ លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម ត្រូវបានផ្លាស់ចេញហើយ ដោយដាក់លោក Bui Thanh Son អនុរដ្ឋមន្រ្តីជំនួស ធ្វើជារដ្ឋមន្រ្តីការបរទេសវិញ ។នេះបើយោងតាម សារព័ត៌មានជាតិ របស់វៀតណាមផ្សាយ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ ក្រោយការផ្លាស់ចេញនេះ...
ភ្នំពេញ ៖ លោក សយ សុភាព បានលើកសរសើរ ពីខ្លឹមសារសំណេរ របស់លោក យឹម ស៊ីណន ក្រោមចំណងជើង «កំហុសយុទ្ធស្ត្រ» ថាពិតជាមានអត្ថន័យ ខ្លឹមសារល្អ ។ លោក យឹម ស៊ីណន អតីតយុវជនម្នាក់ របស់អតីតគណបក្សសង្រ្គោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានរិះគន់លោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មានបុរសជាតិខ្មែរអាយុ៦៨ឆ្នាំ និងម្នាក់ទៀតអាយុ៤៩ឆ្នាំ រស់នៅខណ្ឌមានជ័យដូចគ្នា បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។ ករណីបុរសស្លាប់ទាំង២នេះ គឺជាករណីទី២៣ និងទី២៤សម្រាប់កម្ពុជា ក្រោយមានជំងឺកូវីដ១៩ កើតឡើងនៅដើមឆ្នាំ២០២០មក ៕
ភ្នំពេញ ៖ ក្នុងចំណោម១១៣នាក់ ដែលក្រសួងសុខាភិបាល ប្រកាសថា កម្ពុជាមានឆ្លងជំងឺកូវីដ១៩ នោះ គឺនៅភ្នំពេញ មានចំនួនច្រើនជាងគេ រហូតដល់១០៣នាក់ ខណៈនៅខេត្តព្រះសីហនុ មាន៣នាក់ កណ្ដាល៣នាក់ ស្វាយរៀង៣នាក់ និងកំពតម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន៣០២៨...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវដំណើការសណ្ឋាគារ កាស៊ីណូ រ៉េដឡានធើន អ៊ិនធើណេសិនណល មានទីតាំងស្ថិតនៅផ្លូវឯករាជ្យ (ផ្លូវលេខ២០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ក្រោយសង្ស័យមានបុគ្គលិកក្នុងទីតាំងនេះ ឆ្លងកូវីដ១៩ ។ យោងតាមលិខិតផ្ញើទៅលោក HONG ZHIGANG ម្ចាស់សណ្ឋាគារ...
ភ្នំពេញ ៖ “កំហុសយុទ្ធសាស្រ្ត”ដែលលោក យឹម ស៊ីណន អតីតយុវជនម្នាក់របស់អតីតគណបក្សសង្រ្គោះជាតិមានសកម្មភាពខ្លាំងក្លាប្រចាំនៅកូរ៉េខាងត្បូងបានលើកឡើងនោះគឺសំដៅថាឲ្យលោក អេង ឆៃអ៊ាង ។ លោក អេង ឆៃអ៊ាង គឺជាអ្នកដាក់ចេញយុទ្ធសាស្រ្ត ”ដេកផ្ទះឈ្នះឯង” ក្នុងគោលបំណងរាំងស្ទះការបោះឆ្នោតជាតិឆ្នាំ២០១៨ និងយុទ្ធសាស្រ្តមួយទៀតគឺ “ប្រឆាំងការចាក់វ៉ាក់សាំង” ប៉ុន្តែបើតាមលោក យឹម ស៊ីណន បានហៅការរៀបចំយុទ្ធសាស្រ្ត គឺខុសផ្ទុះស្រឡះ...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថាក្រុមមួយ ដែលតំណាងឱ្យ រដ្ឋាភិបាលស៊ីវិល ដែលត្រូវបានបណ្តេញចេញ ពីប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងនៅថ្ងៃពុធ ទី០៧ ខែមេសានេះថា ខ្លួនបានប្រមូលភស្តុតាង ចំនួន១៨០.០០០ករណី ដែលបង្ហាញពីការរំលោភសិទ្ធិមនុស្ស ដោយរបបយោធា រួមមានការធ្វើទារុណកម្ម និងការសម្លាប់មនុស្ស...
ឡែមបាតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រោះមហន្តរាយនេះ បាននិយាយថា នៅថ្ងៃពុធនេះ កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានត្រៀមនាវា មន្ទីរពេទ្យ ដើម្បីជួយព្យាបាលអ្នកនៅរស់រាន មានជីវិត ពីការរងគ្រោះដោយព្យុះស៊ីក្លូន ដែលបានសម្លាប់ មនុស្សជាង១៥០នាក់ នៅក្នុងប្រជុំកោះ និងប្រទេសជិតខាង...