ព័ត៌មានអន្តរជាតិ

ស្ថានទូតថៃ ប្រចាំនៅទីក្រុងញូដែលី ផ្តល់យោបល់អោយប្រជាជនថៃ ចាកចេញពីប្រទេសឥណ្ឌា

បរទេស៖ ស្ថានទូតថៃ ប្រចាំនៅទីក្រុងញូវដែលី កាលពីថ្ងៃច័ន្ទបានផ្តល់យោបល់អោយប្រជាជនថៃ ចាកចេញពីប្រទេសឥណ្ឌាដោយសារតែស្ថានភាពឆ្លងជំងឺកូវីដ-19 នៅទីនោះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមស្ថានទូតថៃថា ប្រជាជនថៃណាដែលមិនចាំបាច់នៅក្នុងស្នាក់នៅក្នុងប្រទេសឥណ្ឌា គួរតែចុះឈ្មោះដើម្បីវិលត្រឡប់ទៅផ្ទះវិញតាមជើងហោះហើរដែលបង្កើតឡើងសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ដែលបានគ្រោងទុកសម្រាប់ថ្ងៃសៅរ៍ ពីរដ្ឋធានី Chennai និង ១៥ ឧសភា ពីទីក្រុង ញូដេលី។

អ្នកដែលចាំបាច់ត្រូវវិលត្រឡប់ជាបន្ទាន់ គឺអាចចុះឈ្មោះសម្រាប់ការធ្វើមាតុភូមិនិវត្តន៍តាមជើងហោះហើរពិសេស ដែលផ្តល់ការបរិច្ចាគពីប្រទេសថៃ ទៅកាន់ទីក្រុងញូវដែលីនៅថ្ងៃពុធ។

ស្ថានទូតថៃ បានបញ្ជាក់ទៀតថា ជំងឺកូវីដ-19 បានរីករាលដាលយ៉ាងលឿននៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីពាក់កណ្តាលខែមេសាហើយកន្លែងវេជ្ជសាស្ត្រជាច្រើន គឺកំពុងកកកុញដោយអ្នកជំងឺ៕

ប្រែសម្រួលៈ ណៃ តុលា

To Top