ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោក សុខ ហេង ម្ចាស់ហាងលក់គ្រឿងសមុទ្រ និង ម្ចាស់ហាងលក់ម្ហូបជប៉ុន សួស ស៊ីនីវ៉ា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង អំណោយ ពី ហាងលក់ម្ហូបជប៉ុន សួស ស៊ីនីវ៉ា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក ក៏ដូចជា ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

អំណោយមាន ត្រី និងស្លាបមាន់ ចំនួន១២០គីឡូ ក្នុងនោះគឺ ត្រីសាបាក់ ៧០គីឡូ, ត្រីក្រហម ៣០គីឡូ, ស្លាបមាន់ ២០គីឡូ ពី លោក សុខ ហេង ដែលជាម្ចាស់ហាង សុខ ហេង លក់គ្រឿងសមុទ្រ និងទទួល ភេសជ្ជៈកូកាកូឡា ចំនួន ៣០កេស និងទឹកសុទ្ធអរុណា ចំនួន ៣០កេស ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ត្រី ស្លាបមាន់ ភេសជ្ជៈ និង ទឹកសុទ្ធ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

To Top