ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២២៣នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ឆ្លងចូលសហគមន៍ ចំនួន២១៨នាក់ ខណៈអ្នកជាសះស្បើយ ចំនួន៥៨នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២២ ២០៦នាក់ អ្នកជាសះស្បើយចំនួន ១១៨ ៣៤៤នាក់...
ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាកាត់បន្ថយការជួបជុំផឹកស៊ី ដើម្បីចូលរួមទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩ ខណៈមេរោគនេះ កំពុងមានការកើនឡើង នៅទីក្រុងភ្នំពេញ ។ តាមរយៈសារសំឡេង ពិសេសផ្ញើជូន ជនរួមជាតិនៅយប់នេះសម្តេចតេជោ ហ៊ុន សែន បានណែនាំ ឲ្យមានការកាត់បន្ថយចំនួនមនុស្ស ចូលរួមក្នុងកម្មវិធីសាសនា...
បរទេស៖ ទីក្រុង Baise ព្រំដែនភាគនិរតីនៃប្រទេសចិន បានបញ្ជាឱ្យប្រជាជនប្រមាណ ៣,៥ លាននាក់ ស្នាក់នៅក្នុងផ្ទះ និងជៀសវាងការធ្វើដំណើរ ដែលមិនសំខាន់ចាប់ពីថ្ងៃចន្ទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃការឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ចន្លោះពី៧០ ទៅ៩៩ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល បីថ្ងៃកន្លងមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ...
ញ៉ូដេលី៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសឥណ្ឌា បានអនុម័តវ៉ាក់សាំងថ្មីតែ១ដូសទេ ដោយពង្រីកកម្មវិធីរបស់ខ្លួន ចំពេលមានការធ្លាក់ចុះនៃករណីកូវីដ-១៩ថ្មី ។ លោក Mansukh Mandaviya រដ្ឋមន្ត្រីសុខាភិបាល បានសរសេរថា វ៉ាក់សាំងថ្មី Sputnik Light បានទទួលការអនុញ្ញាត ឱ្យប្រើប្រាស់ជាបន្ទាន់ ។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ថា រដ្ឋាភិបាលក្រុងដេលី បានប្រកាសនៅថ្ងៃសុក្រនេះថា សាលារៀន មហាវិទ្យាល័យ និងស្ថាប័នអប់រំផ្សេងទៀតទាំងអស់ នឹងត្រូវបានអនុញ្ញាតឱ្យបើក ដំណើរការឡើងវិញចាប់ពីថ្ងៃចន្ទ ខណៈដែលករណីជំងឺកូវីដ-១៩ បានធ្លាក់ចុះជាថ្មីម្តងទៀត នៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា ។ សាលារៀនដែលត្រូវបាន បិទផ្អាកដំណើរការតាំងពី សប្តាហ៍ចុងក្រោយនៃខែធ្នូ នឹងត្រូវបើកឡើងវិញ នៅសប្តាហ៍ក្រោយសម្រាប់ សិស្សថ្នាក់ទី៩ដល់ទី១២...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍នៅថ្ងៃសុក្រនេះ ពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១១.៥៩៤នាក់ ក្នុងនោះបូករួមទាំង អ្នកឆ្លងជំងឺក្នុងស្រុកចំនួន១១.៥៨៦នាក់ និង ៨នាក់ជាអ្នកនាំចូលពីខាងក្រៅ ។ រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានអ្នកឆ្លងជំងឺ ខ្ពស់បំផុតគិតត្រឹមថ្ងៃសុក្រនេះ ដែលមានចំនួន ២.៧៥៦នាក់ បន្ទាប់មកភាគខាងជើងខេត្ត Nam...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៦នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងនោះចូលសហគមន៍៦៤នាក់ និងពីបរទេស២នាក់ ខណៈជាសះស្បើយ ចំនួន៩៨នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២១ ៥៥០នាក់ អ្នកជាសះស្បើយចំនួន ១១៧ ៩១៨នាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៦នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងនោះឆ្លងសហគមន៍ចំនួន៤១នាក់ និងអ្នកដំណើរពីបរទេសចំនួន៥នាក់ ខណៈជាសះស្បើយចំនួន៩២នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២១ ៤៨៤នាក់ អ្នកជាសះស្បើយចំនួន ១១៧ ៨២០នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕