ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ជំងឺកូវីដ១៩នៅតែបន្តឆ្លងរាលដាលនៅក្នុងបណ្តាប្រទេស នៅអាស៊ីប៉ាស៊ីហ្វិក ដែលប្រទេសឥណ្ឌា មានអ្នកឆ្លងសរុបកើនឡើងលើសពី ៧,៥លាននាក់ គិតត្រឹមថ្ងៃចន្ទ ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន ៣.៣៧៣នាក់ ។ ក្រសួងសុខាភិបាលបានប្រកាសទិន្នន័យឲ្យដឹងថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩សរុបលើសពី ៧,៥លាននាក់ គឺមានរហូតដល់...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក បានសម្លាប់មនុស្សលើសពី ២២០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ ។ សាកលវិទ្យាល័យបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេស បានកើនឡើងដល់៨,២លាននាក់ ហើយចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់២២០.០២០នាក់ គិតត្រឹមម៉ោង៤និង២៥នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២០និង...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីទៀត លើជនជាត់ខ្មែរដែលបានធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ និងគ្មានករនីជាសះស្បើយ។ សូមបញ្ជាក់ថាគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩សរុប ចំនួន២៨៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុប ៥នាក់៕
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានស្នើឱ្យមានយន្តការ សម្រាប់ការចែកចាយវ៉ាក់សាំងដែលស្រដៀងនឹង ការរៀបចំការបោះឆ្នោតនៅក្នុងប្រទេស។ សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យ នាយករដ្ឋមន្រ្តីឥណ្ឌា បានបញ្ជាក់ទៀតថា នាយករដ្ឋមន្រ្តីបានណែនាំថា ឥណ្ឌាគួរតែប្រើបទពិសោធន៍ នៃការប្រព្រឹត្តជោគជ័យនៃ ការបោះឆ្នោតនិងការគ្រប់គ្រង គ្រោះមហន្តរាយនៅក្នុងប្រទេស ។ ក្នុងនោះលោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា ពិភពលោកមានអ្នកឆ្លងវីរុសកូរ៉ូណា បានកើនឡើងដល់ជាង ៤០០.០០០នាក់ ដែលជាលើកដំបូងគិតត្រឹមថ្ងៃសៅរ៍ ដែលមានក្នុងកំណត់ត្រាមួយថ្ងៃ ខណៈដែលនៅតំបន់អឺរ៉ុប ចាប់ផ្តើមរឹតបណ្តឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការផ្ទុះជំងឺ ។ នៅតំបន់អឺរ៉ុប បានទទួលជោគជ័យទំាងស្រុង ក្នុងការធ្វើឲ្យចំនួនអ្នកឆ្លងជំងឺថយចុះ ហើយអ្នកឆ្លងវីរុសថ្មីថយចុះ នៅក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៣០២.៧៧០នាក់ គិតត្រឹមថ្ងៃសៅរ៍ បន្ទាប់ពីមានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន ៨៧៤នាក់ ដែលនេះជាថ្ងៃទី៥ហើយ ដែលមានអ្នកឆ្លងជំងឺថយចុះជាប់ៗគ្នា នៃចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ ។ ចំនួនអ្នកស្លាប់ដោយសារ ជំងឺបានកើនឡើងដល់ ២.១៩០នាក់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានរាយការណ៍ថា មានករណីស្លាប់ចំនួនទៅដល់ ២៥៣ ករណីកូវីដ១៩ គិតត្រឹមមួយថ្ងៃចុងក្រោយ ហើយវាធ្វើឲ្យអ្នកស្លាប់សរុប នៅក្នុងប្រទេសអ៊ីរ៉ង់កើនដល់ ៣០ ១២៣ នាក់។ យោងតាមលោក Sima Sadat Lari អ្នកនាំពាក្យក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់ បានឱ្យដឹងថា...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch Institute ដែលជាទីភ្នាក់ងារត្រួតពិនិត្យជំងឺជាតិ បានប្រកាសកាលពីថ្ងៃសុក្រថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់ បានរក្សាកំណើនខ្ពស់ និងបានកើនឡើងក្នុងកំណត់ត្រាថ្មីដែលមានចំនួន៧.៣៣៤ករណី ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៣៤៨.៥៥៧នាក់ ។ ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa បានរាយការណ៍ថា កំណត់ត្រាប្រចាំថ្ងៃមុន មានអ្នកឆ្លងជំងឺកូវីដ១៩ត្រូវបានចុះក្នុងបញ្ជីកាលពីថ្ងៃព្រហស្បតិ៍...
បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃសុក្រនេះ បានសរសេរថា ទីក្រុងមួយរបស់ប្រទេសចិន នឹងត្រៀមធ្វើការផ្តល់នូវ ប្រភេទវ៉ាក់សាំងកូវីដ១៩ ដែលមានឈ្មោះថា Sinovac ជូនទៅដល់ក្រុមមនុស្សធ្វើការងារសំខាន់ៗ និងក្រុមការងារ ដែលប្រឈមមុខ នឹងភាពប្រថុយប្រថានគ្រោះថ្នាក់ខ្ពស់ ហើយជាផ្នែកមួយ នៃកម្មវិធីរបស់រដ្ឋវា នឹងមានតម្លៃប្រហែលជា៦០ដុល្លារ។ ទីភ្នាក់ងារប្រយុទ្ធប្រឆាំង ទៅនឹងជំងឺឆ្លងហៅកាត់ថា CDC នៃទីក្រុង Jiaxin បានប្រកាសនៅលើគណនេយ្យ ក្នុងបណ្តាញសង្គមយក្ស...