ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៥៦,២៨៤នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ១៤,៩៧៨នាក់ អ្នកស្លាប់សរុបចំនួន៖ ១,៧១២នាក់។...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin បានថ្លែងថា បទបញ្ជានៃការត្រួតពិនិត្យ ការធ្វើដំណើរបស់ម៉ាឡេស៊ី នឹងបន្តពេល១ខែ ទៀតរហូតដល់ថ្ងៃទី៩ ខែមិថុនា ដែលជាការបន្លាយពេលលើកទី៤ហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែមីនា ។ នៅក្នុងពេលគូសបញ្ជាក់...
សៅប៉ូឡូ៖ អង្គសមាជប្រេស៊ីល កាលពីថ្ងៃសៅរ៍ បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ដោយសារវីរុសកូរ៉ូណា ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ។ អនុក្រិត្យ បានធ្វើឡើងដោយលោក Rodrigo Maia អនុប្រធានសភា និងលោក Davi Alcolumbre ប្រធានព្រឺទ្ធសភា ដោយបានផ្សព្វផ្សាយដោយធ្វើវិសោធនកម្មបន្ថែមលើ “ការផ្សព្វផ្សាយជាផ្លូវការ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធ របស់ប្រទេសឥណ្ឌា បានឲ្យដឹង នៅព្រឹកថ្ងៃអាទិត្យនេះថា មានអ្នកស្លាប់ថ្មីចំនួន១២៨នាក់ ដោយសារ ជំងឺកូវីដ១៩ ក្រៅពីនេះ មានអ្នករកឃើញលទ្ធផលវិជ្ជមានថ្មី ចំនួន៣.២៧៧នាក់ ត្រូវបានគេរាយការណ៍ ឲ្យដឹងពីថ្ងៃសៅរ៍ នៅក្នុង ប្រទេសនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនដល់២.១០៩នាក់ និងមានអ្នកឆ្លងជំងឺ សរុបដល់៦២.៩៣៩នាក់...
បរទេស៖ ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី នៅថ្ងៃអាទិត្យនេះ បាននិយាយប្រាប់ថា ប្រទេសសិង្ហបុរី បានកត់ត្រាករណី ឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៨៧៦ករណី ដែលធ្វើឲ្យចំនួនករណី ឆ្លងវីរុសកូវីដ១៩ សរុបរបស់ប្រទេសនេះ បានកើនឡើងដល់ចំនួន ២៣.៣៣៦ករណី។ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ភាគច្រើននៃមនុស្ស...
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា អ្នកជំងឺកូវីដ១៩ ដែលនៅសល់ ចំនួនពីរនាក់ចុងក្រោយគេ ដោយបច្ចុប្បន្នពួកគេទាំងពីរ ត្រូវបានផ្ទេរពីមន្ទីរពេទ្យថ្នាក់ខេត្ត ឲ្យមកសម្រាកព្យាបាល នៅមនន្ទីរពេទ្យខ្មែរ-សូវៀត នៅរាជធានីភ្នំពេញវិញនោះ រហូតមកដល់ពេលនេះ ពួកគេមានសុខភាពល្អ ហើយពួកគេ នឹងឆាប់បានជាសះស្បើយ ចេញពីមន្ទីរពេទ្យ ក្នុងពេលឆាប់ៗនេះ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី“បច្ចុប្បន្នភាព...
បរទេស៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន លោក Yasutoshi Nishimura បាននិយាយនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលកំពុងតែពិចារណា ដកការប្រកាសអាសន្ន នៅក្នុងខេត្តជាច្រើន ដែលមិនស្ថិតនៅក្នុងចំណោម តំបន់រងការវាយប្រហារខ្លាំងក្លា ពីការរាតត្បាតនៃមេរោគកូវីដ១៩ នៅមុនពេលកាលផុតកំណត់ ថ្នាក់ជាតិ នាថ្ងៃទី៣១ ខែឧសភា។ នៅក្នុងកិច្ចពិភាក្សាគ្នាមួយ លោក Nishimura បានមានប្រសាសន៍ដូច្នេះថា “ការដកសេចក្តីប្រកាសក្នុងភាពអាសន្ន ក្នុងខេត្តជាច្រើន...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពី ករណីមេរោគកូរ៉ូណាថ្មីចំនួន៣៤ករណី នៅថ្ងៃអាទិត្យនេះ ហើយនោះគឺជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលមួយខែ ក្រោយមានការឆ្លងតិចតួច បានកើតមានឡើង នៅតំបន់ជុំវិញក្លិបរាត្រី ជាទីដែលអ្នកជម្ងឺបានមកលេង។ មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជម្ងឺកូរ៉េ ហៅកាត់ថា KCDC តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា នៅក្នុងចំណោមករណីឆ្លងវីរុសកូវីដ១៩ថ្មីទាំងនោះ ២៦ករណី គឺបានឆ្លងនៅក្នុងស្រុក ហើយចំនួន៨ផ្សេងទៀត គឺជាករណីនាំចូលពីបរទេស។ ...
បរទេស៖ គណៈកម្មាធិការសុខភាពជាតិ របស់ប្រទេសចិន បានរាយការណ៍ ករណីមេរោគកូរ៉ូណា ដែលបញ្ជាក់ថ្មីចំនួន១៤ករណី នៅថ្ងៃទី០៩ ខែឧសភា ហើយនោះជាចំនួនខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៨ ខែមេសាមក ដោយរួមមានករណីដំបូង សម្រាប់រយៈពេលជាងមួយខែ នៅក្នុងទីក្រុងវូហាន ជាទីផ្ទុះឆ្លងមេរោគនេះ ដំបូងគេបង្អស់។ ស្របពេលដែលប្រទេសចិន បានប្រកាសជាផ្លូវការថា គ្រប់តំបន់ទាំងអស់ ក្នុងប្រទេសមានហានិភ័យទាប កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុននោះ...