បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា បានឲ្យដឹងថា វិស័យទេសចរណ៍ របស់ប្រទេសឥណ្ឌូនេស៊ី ទំនងជានឹងត្រូវខាតបង់ប្រាក់ រហូតទៅដល់ ១០ពាន់ប៊ីលានដុល្លារសម្រាប់ឆ្នាំនេះ ដោយសារតែកូវីដ១៩ ខណៈដែលវិស័យនេះ ស្ទើរតែដួលរលំទៅហើយនោះ។ គួរឲ្យដឹងដែររថា កន្លងមកដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺរាតត្បាត នៅក្នុងប្រទេសរដ្ឋាភិបាលឥណ្ឌូនេស៊ី បានហាមឃាត់ការមកដល់ និងការឆ្លងកាត់ជនបរទេស លើកលែងតែអ្នកកាន់លិខិតអនុញ្ញាត ស្នាក់នៅនិងអ្នកការទូត...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ និងការពាមិនឲ្យមានការចម្លងជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកក្នុង ប្រទេសកម្ពុជា ក្រសួងការបរទេសខ្មែរ បានសម្រេចបន្តផ្អាកមិនឲ្យ ជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកកម្ពុជា រហូតដល់ស្ថានភាព ជំងឺកូវីដ១៩ មានការធូរស្រាល ។ យោងតាមជូនព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៦ មេសា...
កំពង់ចាម ៖ ប្រធាន មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម លោកវេជ្ជបណ្ឌិត គឹម សួរ ភីរុណ បានផ្ដួចផ្ដើម ប្រមូលថវិកា នៃមន្ត្រីមន្ទីរសុខាភិបាលខេត្ត បានចំនួនជាង៥ លានរៀល ផ្តល់ជូនគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ ១៩ ខេត្តកំពង់ចាម នៅថ្ងៃទី ១៦...
តូក្យូ៖ មន្ត្រីរដ្ឋាភិបាលមួយរូប បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានប្រកាសប្រកាសអាសន្ន ទូទាំងប្រទេសក្នុងការប៉ុនប៉ង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩ នៅក្នុងប្រទេសជប៉ុន។ ប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា លោក អាបេ ក៏បានណែនាំដល់ គណបក្សកាន់អំណាច ឱ្យពិចារណាលើការរៀបចំ ថវិកាជាតិឡើងវិញ ដើម្បីផ្តល់ជាសាច់ប្រាក់ ១០០,០០០ យ៉េន...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បានធ្វើការថ្កោលទោស ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការកាត់ផ្តាច់ជំនួយ ដល់អង្គការសុខភាពពិភពលោក ដោយនិយាយថា ការសម្រេចចិត្តនេះ គឺជាភាពអាត្មានិយម និងធ្វើឲ្យប៉ះពាល់ ដល់អង្គការដែលប្រទេសជាច្រើន កំពុងតែសម្លឹងឲ្យដឹកនាំ ស្របពេលមានវិបត្តិវីរុសកូរ៉ូណា។ លោក ត្រាំ ដែលប្រឈមមុខ នឹងការរិះគន់ ចំពោះការឆ្លើយតបនៃរដ្ឋបាល...
បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានជំរុញសហរដ្ឋអាមេរិក ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះអង្គការសុខភាពពិភពលោក ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផ្អាកផ្តល់ថវិកា ដល់អង្គការពិភពលោកមួយនេះ ជុំវិញការគ្រប់គ្រង លើការផ្ទុះឆ្លងនៃវីរុសកូរ៉ូណា។ នៅពេលត្រូវសួរ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា តើប្រទេសចិន នឹងបោះជំហានចូលទៅ បំពេញភាពខ្វះខាតនោះដែរឬទេនោះ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក Zhao...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធ ទី១៥ ខែមេសានេះ បានឲ្យដឹងថាក្មេងៗដែលមានអាយុរហូតដល់ ១១ ឆ្នាំ នឹងអាចវិលត្រឡប់ចូលទៅតាម កន្លែងថែទាំនិងសាលារៀនវិញហើយនៅ ទូទាំងប្រទេសដាណឺម៉ាក។ នេះមានន័យថារដ្ឋាភិបាលដាណឺម៉ាក បានដើរមួយជំហានមុនដំបូង គេក្នុងចំណោមបណ្តាប្រទេស នៅតំបន់អឺរ៉ុបដែលចាប់ផ្តើមបន្ធូរបន្ថយកា ររឹតត្បិតពលរដ្ឋក្នុងគ្រា ដែលការវាយប្រហារដោយមេរោគកូវីដ១៩។ នាយករដ្ឋមន្ត្រី Mette Frederiksen បានបង្ហាញការស្វាគមន៍ចំពោះ ការសម្រេចចិត្តនេះ។...
សប្បុរសជននានា និងក្រុមហ៊ុនអាយឌាលត្រេឌីងអេនធើប្រាយ ដឹកនាំដោយ លោក ស្រេង វង្សហៀង ទីប្រឹក្សារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់នូវសាប៊ូចំនួន៥៤០០ដុំ និងសម្ភារៈ ការពារនូវមេរោគកូវិដ១៩ ជាច្រើនជូនដល់បញ្ជាការដ្ឋានអង្គរក្ស ដើម្បីប្រើប្រាស់សម្រាប់ការពារមេរោគកូវិដ១៩ និងអនាម័យផ្សេងៗ។ ថ្លែងបន្ទាប់ពីធ្វើកិច្ចទទួលនូវសម្ភារៈបរិក្ខាទាំងនោះនាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះនៅបញ្ជាការដ្ឋានកងអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង...
កំពង់ចាម ៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រង សាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម បានផ្តួចផ្តើមគំនិតរៃអង្គាសថវិកា ដែលបានពីការបរិច្ចាករបស់ គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និង និស្សិតនៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម...