វ៉ាស៊ីនតោន៖ យោងតាមអ្នកតាមដានអាកាសចរណ៍ នៅថ្ងៃពុធនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានហោះសាកល្បងយន្ដហោះ ស៊ើបការណ៍ចំនួន ៤ គ្រឿងនៅលើឧបទ្វីបកូរ៉េ ក្នុងពេលតែមួយ ចំពេលមានការព្រួយបារម្ភខ្ពស់ថា កូរ៉េខាងជើងអាចបាញ់សាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយជាអំណោយកាដូគ្រីសម៉ាស់ ដល់ទីក្រុងវ៉ាស៊ីនតោន។ យោងតាមយន្ដហោះ Spots បានឲ្យដឹងថា យន្ដហោះចារកម្មទាំង ៤គ្រឿងគឺ ប្រភេទ RC-135W Rivet...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារបានសម្រេចចិត្ត បិទជាអចិន្ត្រៃយ៍ នូវរ៉េអាក់ទ័រនុយក្លេអ៊ែរមួយផ្សេងទៀត នៅក្នុងប្រទេស ស្របតាមការជំរុញថាមពលថ្មីមួយ ដែលផ្តោតលើការលើកកម្ពស់ ប្រភពថាមពលប្រកបដោយនិរន្តរភាព និងកាត់បន្ថយការពឹងផ្អែក លើថាមពលនុយក្លេអ៊ែរ និងហ្វូស៊ីល។ គណៈកម្មការសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ បានអនុម័តលើពាក្យសុំ របស់ប្រតិបត្តិកររ៉េអាក់ទ័រនុយក្លេអ៊ែរ របស់ប្រទេស ដើម្បីបិទជាអចិន្ត្រៃយ៍ Wolsong-1 នៅ Gyeongju ចម្ងាយ...
សេអ៊ូល៖ មន្ត្រីមួយចំនួនបានឲ្យដឹងថា មានសញ្ញាមួយចំនួន នៃចលនាយោធាមិនប្រក្រតី ត្រូវបានគេរកឃើញ នៅក្នុងប្រទេសកូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភថា ក្រុងព្យុងយ៉ាង អាចបាញ់សាកល្បងមីស៊ីល ផ្លោងអន្តរទ្វីប (ICBM) ដែលជាអំណោយ បុណ្យណូអែល ដល់សហរដ្ឋអាមេរិក។ ក្រុមមន្រ្តីបានកត់សម្គាល់ថា ទោះយ៉ាងណាកូរ៉េខាងជើង អាចធ្វើការបង្កហេតុដ៏ គួរឱ្យភ្ញាក់ផ្អើលនៅពេលណាមួយហើយថា យោធារបស់កូរ៉េខាងត្បូង កំពុងរក្សាការត្រៀម ខ្លួនសម្រាប់សេណារីយ៉ូ ដែលអាក្រក់បំផុត...
ហុងកុង៖ ក្រុមអ្នកតវ៉ា ប្រឆាំងរដ្ឋាភិបាលហុងកុង បានធ្វើការប្រមូលផ្តុំគ្នា នៅតាមកន្លែងទេសចរណ៍នានា ក្នុងតំបន់កូវ៉ូ ពីថ្ងៃអង្គាររហូតដល់ ថ្ងៃបុណ្យណូអែលនេះ ដោយប៉ូលីសប្រើឧស្ម័នបង្ហូរទឹកភ្នែក បាញ់ស្ព្រៃម្រេច គ្រាប់ កៅស៊ូ និងគ្រាប់ផ្លោងផ្សេងទៀតក្នុងកិច្ចប្រឹងប្រែង ដើម្បីបំបែកហ្វូងមនុស្ស ដែលបានប្រមូលផ្តុំគ្នានៅ តាមដងផ្លូវនៅពេលយប់។ ប៉ូលីសបានដាក់ពង្រាយនៅក្នុង និងជុំវិញផ្សារក្នុងតំបន់ Tsim Sha Tsui និងម៉ុងកុក...
តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែធ្នូនេះ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូអាបេ ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សា ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកមូនជេអ៊ីន នៅខាងក្រៅកិច្ចប្រជុំកំពូលត្រីភាគី ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃអង្គារ នៅទីក្រុងឆេងឌូ ខេត្តស៊ីឈួន ប្រទេសចិន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល អ្នកទាំងពីរដែលមិនធ្លាប់ បានធ្វើកិច្ចចរចាជាផ្លូវការណាមួយ ក្នុងរយៈពេលប្រហែល១៥ខែចុងក្រោយនេះ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងនេះថាសហរដ្ឋអាមេរិកនឹង “ដោះស្រាយវាដោយជោគជ័យ” ដោយមិនគិតពីអ្វីដែលកូរ៉េខាងជើង ផ្ញេីសារដូចដែលការគំរាមកំហែងរបស់ខ្លួនជា “អំណោយបុណ្យណូអែល” ។ ការព្រួយបារម្ភកំពុងកើនឡើង ដែលថាកូរ៉េខាងជើង អាចសាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយនៅប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីប្រឆាំងនឹងកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំងរវាង ទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង។ នៅពេលសួរអំពីការព្រមាន របស់កូរ៉េខាងជើង អំពីអំណោយបុណ្យគ្រីស្ទម៉ាស់ ដែលមិនចង់បាននោះលោក...
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែធ្នូបានសរសេរថា អាជ្ញាធរមីយ៉ាន់ម៉ា បានធ្វើការរឹបអូសឈើហ៊ុបខុសច្បាប់ ចំនួនប្រមាណជា ៤៤៣៤តោន នៅទូទាំងប្រទេស រហូតមកដល់ពេលនេះ គិតចាប់ពីដើមខែតុលាមក។ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងអភិរក្សបរិស្ថានលោក U Ohn Win បានថ្លែងកាលពីថ្ងៃចន្ទថា ក្នុងអំឡុងពេលដូចគ្នានេះដែរជនល្មើស ៥៦៣ នាក់ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់...
បរទេស៖ អាជ្ញាធរឥណ្ឌា បានបង្កើនសន្តិសុខ និងបិទប្រព័ន្ធអ៊ីនធឺណេត នៅក្នុងទីកន្លែងផ្សេងៗគ្នា នៅថ្ងៃអង្គារនេះ ស្របពេលដែលសមាជិក នៃបក្សកាន់អំណាច គ្រោងដើរដង្ហែក្បួនមួយ គាំទ្រច្បាប់សញ្ជាតិថ្មីមួយ បើទោះជាមានការតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងច្បាប់នោះ កំពុងតែកើនខ្លាំងឡើងក៏ដោយ។ មន្ត្រីក្រសួងមហាផ្ទៃមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា រដ្ឋាភិបាលបានរំពឹងថា មន្ត្រីសន្តិសុខរដ្ឋទាំងអស់ នឹងបំពេញភារកិច្ចខ្លួន នៅក្នុងអំឡុងបុណ្យណូអែល និងក្នុងរយៈពេលឈប់សម្រាក រយៈពេលមួយសប្ដាហ៍។...
ប៉េកាំង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន និងប្រធានាធិបតី ចិនលោកស៊ី ជីនពីង បានផ្ញើសាររួមគ្នាទៅកាន់ អាមេរិក និងកូរ៉េខាងជេីងថា ប្រទេសទាំងពីរ គួរតែរក្សាសន្ទុះនៃកិច្ចចរចា នុយក្លេអ៊ែរ ដែលកំពុងជាប់គាំង។ លោក មូន និងលោកស៊ី បានជួបប្រជុំគ្នា នៅទីក្រុងឆឹងទូ ខេត្ដស៊ីឈួន សម្រាប់ ការប្រជុំជាមួយគណៈកម្មាធិការជាតិចិន...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ នៅថ្ងៃអង្គារនេះ បានមានប្រសាសន៍ប្រាប់ថា វាជាទំនួលខុសត្រូវរបស់ ប្រទេសកូរ៉េខាងត្បូង ដែលត្រូវរកវិធានការដោះស្រាយជម្លោះទ្វេភាគី ដែលបានធ្វើឲ្យចំណងមិត្តភាព របស់ទីក្រុងតួក្យូ ជាមួយទីក្រុងសេអ៊ូល ធ្លាក់ចុះខ្លាំងបំផុត ក្នុងរយៈពេលជាច្រើនទសវត្ស។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩...