បរទេស ៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានធ្វើការអំពាវនាវសារជាថ្មី ឲ្យមានកិច្ចពិភាក្សាគ្នា នៅក្នុងដំណើរឆ្លើយតប ចំពោះការបាញ់តេស្តមីស៊ីល ដ៏ថ្មីបំផុតរបស់កូរ៉េខាងជើង និងបាននិយាយថា ភាគីទាំងអស់ដែលពាក់ព័ន្ធ ក្នុងកិច្ចខិតខំប្រឹងប្រែងបំបាត់អាវុធ នុយក្លេអ៊ែ លើឧបទ្វីបកូរ៉េ គួរតែផ្សះផ្សាជម្លោះ តាមរយៈកិច្ចពិភាក្សាគ្នា។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យរបស់ក្រសួងការបរទេសចិន លោក បានធ្វើការថ្លែងយ៉ាងដូច្នេះនេះ នៅក្នុងកម្មវិធីសន្និសីទកាសែតប្រចាំថ្ងៃមួយ នៅថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា យោងតាមយោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលវាយប្រហារក្នុងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់នៅក្បែរតំបន់ឆ្នេរភាគខាងកើត ចូលទៅក្នុងសមុទ្រ ហើយនេះគឺជាការបន្តធ្វើតេស្តអាវុធ ក្រោយផ្អាកអស់រយៈពេល៣ខែកន្លងមក៕
ប្រែសម្រួល៖ប៉ាង កុង
