ភ្នំពេញ ៖ ស្រ្តីផ្ទៃពោះជិត៧ខែ ត្រូវអ្នករត់ម៉ូតូឌុបទម្លាក់ចោល កាលពីយប់ថ្ងៃទី៣ មេសា ដោយសារខ្លាចប៉ូលិស ចាប់ម៉ូតូក្នុងពេលអនុវត្តវិធានការ រដ្ឋបាល ប៉ុន្តែអ្វីដែលកាន់តែហួសចិត្តទៀតនោះ ប្ដីរបស់ស្រ្តីមានផ្ទៃពោះខាងលើ ក៏មិនហ៊ានមកទទួលប្រពន្ធ ព្រោះខ្លាចប៉ូលិសចាប់ម៉ូតូដែរ ។ យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ លោក ហួរ ហួត នាយករដ្ឋបាល សាលាខណ្ឌទួលគោក...
ភ្នំពេញ ៖ ក្រុមជនអនាមិក កំពុងតែចែកចាយព័ត៌មាន របស់អ្នកប្រើប្រាស់ កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ មកពី ១០៦ប្រទេស រាប់បញ្ចូលទាំងប្រទេសធំៗ មានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា ។ ព័ត៌មានដែលពួកគេកំពុង តែចែកចាយនោះមានដូចជា លេខទូរសព្ទ ឈ្មោះសម្គាល់របស់គណនី ឈ្មោះពេញរបស់អ្នកប្រើប្រាស់ ទីតាំង ថ្ងៃខែឆ្នាំកំណើត...
ភ្នំពេញ ៖ សហរដ្ឋអាមេរិក មានមោទកភាព ក្នុងការគាំទ្របំណង របស់ប្រទេសកម្ពុជា ក្នុងការធ្វើឲ្យលែង មានគ្រាប់មីន នៅត្រឹមឆ្នាំ ២០២៥ ដោយក្នុងនោះ អាមេរិកបានផ្ដល់ ជំនួយជាថវិកាជាង ១៦៧ លានដុល្លា គិតតាំងពីឆ្នាំ ១៩៩៣ មក ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៤...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានផ្ញើសារជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឱកាស ចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៤ មេសានេះបានបញ្ជាក់ថា “ក្នុងឱកាសពិធីចម្រើនជន្មាយុ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតចិនប្រចាំកម្ពុជាសូមគោរពជូនពរសម្តេចតេជោមានជន្មាយុយឺនយូរ មានសុខភាពល្អបរិបូរណ៍...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៤ មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៤៤នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៤៣នាក់ និងអ្នកដំណើរពីបរទេស ០១នាក់ចំណែកអ្នកជាសះស្បើយមានចំនួន៦៨នាក់។ សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប២៦៨៩ នាក់,អ្នកជាសះស្បើយ ១៦៥៣ នាក់,អ្នកកំពុងព្យាបាល= ១០១២ នាក់និងអ្នកស្លាប់១៩ នាក់៕
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងមន្ត្រីក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឬក្ស ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល៧១ឆ្នាំ ។ យើងខ្ញុំសូមសម្តែង នូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូន សព្ទសាធុការពរជ័យ បវរសួស្តី...
ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានច្រានចោល ចំពោះអ្នកផ្សាយព័ត៌មាន បំភ្លៃការពិតថាមានអ្នកស្លាប់ដោយ ការចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន២នាក់ បន្ថែមទៀត។ ដោយសារផ្សាយ ខុសការពិតនេះ លោកស្រីសូមឲ្យ វិញ្ញាណក្ខន្ធសព មកពន្យល់សុបិន្ត ដល់អ្នកផ្សាយបំផ្លើស ។ លោកស្រីថា ប្រយ័ត្នជំងឺកូវីដ១៩ ឆក់យកជីវិតអ្នកផ្សាយបំផ្លើសនេះ៕
ភ្នំពេញ: កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចេញចូលរួមសហការអនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី វិធានការបម្រាមគោចរ ចាប់ពីម៉ោង៨:០០យប់ រហូតដល់ ម៉ោង៥:០០ភ្លឺ ចំនួន២៦គោលដៅ និងល្បាតការពារសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ទូទាំងភូមិសាស្ រ្តរាជធានីភ្នំពេញ នាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។
ភ្នំពេញ ៖ ចៅៗ៤នាក់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមកជូនពរសម្តេច ក្នុងពេលកំពុងហាត់ប្រាណ នាព្រលប់ថ្ងៃ៣ មេសា។ ចៅៗបានយកនំនិងផ្កា មកជូនពរសម្តេច ក្នុងនោះចៅស្រីទី៩ បានគូររូប និងសរសេរលិខិតជា ភាសាខ្មែរ អង់គ្លេស និងចិន ជូនពរសម្តេច៕