Covid-19

អ្នកឆ្លង មេរោគកូវីដ១៩ នៅទូទាំងពិភពលោក កើនដល់លើសពី ៤,៦លាននាក់ និងស្លាប់ជាង ៣១ម៉ឺននាក់

ញូយ៉ក៖ ករណីឆ្លងមេរោគកូវីដ១៩ ដែលបានបញ្ជាក់ នៅទូទាំងសកល បានកើនឡើងដល់ ៤.៦០៥.៦៧៣ នាក់កាលពីថ្ងៃសៅរ៍ នៅម៉ោង ៣ និង ៣២ នាទី។ នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្ម នៅសាកលវិទ្យាល័យ Johns Hopkins ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ទិន្នន័យបានបង្ហាញថា មនុស្សសរុប ៣១០.១៨០ នាក់នៅទូទាំងពិភពលោក បានស្លាប់ដោយសារមេរោគនេះ។

សហរដ្ឋអាមេរិកទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីជំងឺ រាតត្បាត រលាកផ្លូវដង្ហើមនេះ ដោយមានអ្នកឆ្លងចំនួន ១.៤៥៦.០២៩ នាក់ និងចំនួនអ្នកស្លាប់មានចំនួន ៨៨.២៣០ នាក់៕ប្រែសម្រួលៈ ណៃ តុលា

To Top