Covid-19

ជម្ងឺកូវីដ១៩ នៅរុស្ស៊ី កើនឡើងលើស៧លាន ករណី

បរទេស៖ ករណីឆ្លងជម្ងឺកូវីដ១៩នៅក្នុងប្រទេសរុស្ស៊ី បានកើតដល់ចំនួន៧លានករណី នៅថ្ងៃអាទិត្យនេះ ដោយប្រទេសនេះ បានរាយការណ៍ករណីឆ្លងថ្មីចំនួន១៨.៦៤៥ករណី ក្នុងរយៈពេល២៤ម៉ោង និងការណីស្លាប់ជាង៧៩៣នាក់។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភា្នក់ងារសារព័ត៌មាន The Daily Star នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ចំនួនតួលេខដ៏ថ្មីបំផុតនេះ បានធ្វើឲ្យមានចំនួនឆ្លងជម្ងឺកូវីដ១៩សរុបចំនួន៧.០១២.៥៩៩ករណី ជាមួយចំនួនស្លាប់សរុប១៨៧.២០០នាក់។


ទីភ្នាក់ងារស្ថិតិរដ្ឋរបស់ប្រទេសរុស្ស៊ី Rosstat រក្សាការរាប់ផ្សេងដោយឡែកមួយ និងបាននិយាយនៅក្នុងខែសីហាថា មនុស្សចំនួន៣៦៥.០០០នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជម្ងឺកូវីដ១៩ ឬក៏មានជាប់ពាក់ព័ន្ធដែលបង្កឡើង នៅចន្លោះខែមេសានិងខែកក្កដាឆ្នាំមិញ។


ទិន្នន័យទីភ្នាក់ងារស្ថិតិរដ្ឋរុស្ស៊ី Rosstat នោះបានបង្ហាញថា ចំនួននៃការស្លាប់លើស ដែលអ្នកជំនាញរោគរាតត្បាតខ្លះនិយាយថា ជាមធ្យោបាយដ៏ល្អបំផុត ដើម្បីវាស់វែងពីចំនួនស្លាប់សរុប នៅក្នុងអំឡុងរោគរាតត្បាតនេះ បានឡើងដល់ចំនួន៥២៨.០០០ករណី នៅក្នុងខែកក្កដា៕


ប្រែសម្រួល៖ប៉ាង កុង

To Top