កម្សាន្ត

សញ្ញាណបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី OPPO Reno 10x Zoom 12GB ជួយឲ្យវិស័យលក់ដូរអនឡាញ កាន់តែរីកចម្រើន

បើនិយាយពីវិស័យពាណិជ្ជកម្ម លើប្រព័ន្ធអេឡិចត្រូនិក ឬភាសាបច្ចេកទេស គេនិយមហៅថា e-Commerce នោះ ឥឡូវនេះកំពុងតែ រីកចម្រើនខ្លាំងមែនទែន នៅឆ្នាំ២០១៩នេះ ដោយចាប់ផ្ដើមចេញពីនិន្នាការ នៃការលក់អនឡាញ រហូតដល់ផ្លេតហ្វមផ្សេងៗ ទាំងតូចទាំងធំ កំពុងលេចមុខមកថ្មីឥតដាច់។

បើតាមអ្នកជំនាញ លើវិស័យនេះបញ្ជាក់ថា e-Commerce សម្ដៅទៅលើការទិញឥវ៉ាន់ លើអនឡាញ ដែលប្រតិបត្តិការស្ទើរតែទាំងអស់ ស្ថិតនៅលើអ៊ីនធឺណេត ដោយអ្នកទិញ ចាំតែយកឥវ៉ាន់ នៅផ្ទះតែប៉ុណ្ណោះ ពោលអតិថិជន ធ្វើការបញ្ជារទិញ នៅលើផ្លេតហ្វមណាមួយ អាចជា App ឬវេបសាយ ហើយទូរទាត់លុយតាមអនឡាញ និងមានប្រព័ន្ធ ដឹកជញ្ចូនជូនភ្ញៀវមួយកំផ្លេ។

ប៉ុន្តែយ៉ាងណា ការលក់ដូរតាម Facebook ជាផ្នែកមួយដែលផ្ទុះខ្លាំង ខណៈដែលអ្នកប្រើបណ្តាញសង្គម នៅកម្ពុជា បានកើនឡើងដល់ ៨.១លាននាក់ ស្មាតហ្វូនបាន ដើរតួយ៉ាងសំខាន់ ក្នុងការរីកចម្រើនលូតលាស់នេះ ក៏ព្រោះតែមានមនុស្សជាច្រើន អាចមានលទ្ធភាពស្គាល់ និងប្រើប្រាស់អ៊ីនធឺណេត បានច្រើនជាងមុន ដោយសារតែស្មាតហ្វូន គុណភាពខ្ពស់ តម្លៃសមរម្យកើនឡើងច្រើន តួយ៉ាងយើងឃើញ ដូចជាស្មាតហ្វូនទើបចេញថ្មី មួយចំនួន ដូចជា Oppo Reno 10X Zoom 12GB Edition សុទ្ធតែជាគោលដៅ ក្នុងការប្រើប្រាស់ សម្រាប់លក់ដូរតាមអនឡាញ ដោយសារវាមានរ៉េមធំ ដល់ទៅ ១២ ជីហ្កាបៃ និងទំហំផ្ទុកដល់ ១២៨ ជីហ្កាបៃ និងកាមេរ៉ាធំរហូតដល់ ៤៨ មេហ្កាភិចស៊ែល ។

របាយការណ៍ពី We Are Social បញ្ជាក់ថា អ្នកប្រើអ៊ីនធឺណេត 3G និង 4G នៅកម្ពុជា បានកើនឡើង ដល់ ៦០% ហើយ ដែលធ្វើឲ្យការលក់ដូរ តាមអនឡាញ ចាប់ផ្តើមមានសន្ទុះកាន់តែខ្លាំង ។

ជាមួយគ្នា ស្មានហ្វូនគុណភាពខ្ពស់ OPPO Reno 10x Zoom រ៉េម 12GB បានសម្រួលដល់ប្រតិបត្តិការ អាជីវកម្មទាំងអ្នកលក់ ទាំងអ្នកទិញ។

សម្រាប់អ្នកទិញគាត់ទទួលបាន បទពិសោធន៍ល្អជាងមុន ដោយមិនមានបញ្ហា រអាក់រអួល ក្នុងការទិញ ដោយសារល្បឿនស្មាតហ្វូនរបស់គាត់ កាន់តែលឿនជាងមុន មិនពិបាកតឹងចិត្តពេលទិញម្ដងៗ។

សម្រាប់អ្នកលក់វិញ ស្មាតហ្វូនស៊េរីថ្មីនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជម្រុញប្រតិបត្តិការលក់ របស់ពួកគាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាងមុន ជាពិសេសការ Live លក់ផលិតផល ។

ដោយឡែក ការដាក់លក់ នៅលើផ្លេតហ្វមវិញ រូបភាពដែលផលិតចេញ ពីស្មាតហ្វូនកំពូលៗ មានគុណភាពខ្ពស់ OPPO Reno 10x Zoom 12GB បានធ្វើឱ្យអ្នកលក់ជាច្រើន ចាប់ផ្ដើមហ៊ានរៀនថត ដោយខ្លួនឯងខ្លះៗ ហើយរូបភាព ដែលផលិតឡើង ដោយពួកគាត់ទាំងនោះ មានគុណភាពមិនចាញ់ការថត ដោយអ្នកជំនាញអាជីពប្រើប្រាស់ កាមេរ៉ាធំប៉ុន្មាននោះទេ។

សញ្ញាណមួយទៀត ដែលបង្ហាញថាវិស័យ e-Commerce ខ្មែរកំពុងដើរទៅមុខនោះ គឺ App ច្រើនសម្បូរបែបក កើតឡើងដូចជា nham24 phzar និង bloc ជាដើម ដែលអ្នកប្រើប្រាស់ សុទ្ធតែអាចធ្វើការទិញដូរ និងទូរទាត់លុយអនឡាញបាន ហើយក្រុមហ៊ុនទាំងនោះ សុទ្ធតែមានប្រព័ន្ធដឹកជញ្ចូនមួយកំផ្លេ ស្របតាម លក្ខខណ្ឌជាក្រុមហ៊ុន e-Commerce ពិតប្រាកដមែន៕

To Top
×